ត្រូវ​ប្រពន្ធ​លែង​ហើយ​អស់​លុយ​ជាង​ ៧០០០ ដុល្លារ​ទៀត​ ព្រោះ​តែ​បញ្ហា​ងាប់​លិង្គ​

តាម​រយៈ​​អត្ថបទ​មួយ​របស់​​​កាសែត ​ដែល​បាន​ចុះ​ផ្សាយ​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​វ័យ​ក្មេង​ជនជាតិ​ឥណ្ឌា អាយុ ១៨ ឆ្នាំ​ម្នាក់​បាន​សុំ​លែង​លះ​ប្ដី​ដែល​ទើប​តែ​រៀប​ការ​រួច​បាន ២ សប្ដាហ៍​ ក្រោយ​ពី​ដឹង​ថា​បុរស​ជា​ប្ដី​មាន​បញ្ហា​ងាប់​លិង្គ​នៅ​យប់​ផ្សំ​ដំណេក​។

ស្ត្រី​វ័យ​ក្មេង​ចិត្ត​ស្លុយ​ដែល​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​ម្នាក់​នេះ​គឺ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ភូមិ Katna village ដែល​ជា​ភូមិ​​មួយ​​នៅ​ទីក្រុង Murshidabad ប្រទេស​ឥណ្ឌា។ តា​ម​រយៈ​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នាង​បាន​ប្រាប់​ទៅ​គ្រួសារ​ប្ដី​របស់​នាង​ថា នាង​​ចង់​ឲ្យ​គ្រួសារ​ខាង​ប្រុស​ប្រគល់​ថ្លៃ​បណ្ដា​ការ​ចំនួន 3596 ដុល្លារ ត្រលប់​មក​វិញ ពីព្រោះ​នៅ​យប់​​ផ្សំ​ដំណេក​នាង​បាន​ដឹង​រឿង​រ៉ាវ​ដែល​មិន​អាច​ទទួល​យក​បាន​របស់​ប្ដី​នាង គឺ​គាត់​មាន​បញ្ហា​ងាប់​លិង្គ។

​គ្រួសារ​ខាង​កូន​កំលោះ​ដ៏​​អភ័ព្វ​ក៏​បាន​​និយាយ​​ទៅ​កាន់​នាង​ថា​ “នាង​គួរ​តែ​ទុក​ពេល​ខ្លះ​សម្រាប់​គេ (កូនកំលោះ) ការ​សុំ​លែង​ក្នុង​កំឡុង​ពេល​នេះ​វាក​ហាក់​ដូច​ជា​ប្រញាប់​​ពេក​ហើយ ដោយ​អ្នក​ទាំង ២ ទើប​តែ​រៀប​ការ​បាន ២ សប្ដាហ៍​តែ​ប៉ុណ្ណោះ”។

ចំណែក​ឯ​គ្រួសារ​របស់​ស្ត្រី​វ័យ​ក្មេង​បាន​ប្រាប់​ភ្នាក់​ងារ​ការ​សែត​ឲ្យ​ដឹង​ថា​ វា​មិន​អាច លាក់​បាំង និង​​អូស​បន្លាយ​ពេល​​ទុក​យូរ​នោះ​ទេ ព្រោះ​ការ​អូស​បន្លាយ​ពេល​យូរ​ពេក​​អ្នក​ដទៃ​អាច​នឹង​គិត​ថា​កូនស្រី​របស់​ពួកគាត់ ជា​មនុស្ស​ស្រី​អា (មិន​អាច​មាន​​កូន) ដែល​វា​​ពិត​ជា​ប៉ះពាល់​​ខ្លាំង​ណាស់​ដល់​កិត្តិយស​របស់​នាង​ និង​គ្រួសារ។

ក្រោយ​​ពី​មាន​ពី​មាន​ការ​ប្ដឹង​ផ្ដល់​​ និង​រក​ឃើញ​ថា​កូន​កំលោះ​ពិត​ជា​បុរស​អសមត្ថភាព​ផ្លូវ​ភេទ​ តុលា​ការ​ក៏​បាន​កាត់​ឲ្យ​ប្ដី​ប្រពន្ធ​ថ្មី​ថ្មោង​នេះ​លែងលះ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តុលា​ការ​បាន​បង្គាប់​ឲ្យ​គ្រួសារ​កូន​កំលោះ​ត្រូវ​សង​​ថ្លៃ​បណ្ដាការ​​ទៅ​គ្រួសារ​ខាង​ស្រី​ចំនួន 7186 ដុល្លារ ៕

​​​ប្រែសម្រួល ៖ ជលស័យ

  • ត្រូវ​ប្រពន្ធ​លែង​ហើយ​អស់​លុយ​ជាង​ ៧០០០ ដុល្លារ​ទៀត​ ព្រោះ​តែ​បញ្ហា​ងាប់​លិង្គ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:វីដេអូ
Tags: