តារាល្បី Bernice Liu ប្រាប់វិធីផ្ទាល់ខ្លួន មុនថតឈុតថើបគ្នា

6 Videos


តារាស្រីដ៏ល្បីឈ្មោះនៅហុងកុង Bernice Liu សព្វថ្ងៃ កំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការថតរឿងភាគថ្មី Internal Affairs នៅចិនដីគោក ។

តារាល្បី Bernice Liu ប្រាប់វិធីផ្ទាល់ខ្លួន មុនថតឈុតថើបគ្នា

យោងតាមសារព័ត៌មាន គេបានដឹងដែរថា នៅក្នុងសាច់រឿងនេះ នាង Bernice បានសហការជាមួយនឹងលោក Gallen Lo ហើយអ្នកទាំងពីរប្រឈមនឹងឈុតឆាករ៉ូមែនទិកជាច្រើន ។ នៅក្នុងឈុតមួយ នាង Bernice បានឲ្យដឹងថា ដើម្បីជួយឲ្យការសម្តែងឈុតថើបគ្នាបានល្អ និង ដូចការពិត លោក Gallen បានផឹកស្រាជាច្រើនកែវ ទើបសម្តែងឈុតនោះ ។ ដោយសារតែមានជំនួយពីជាតិសុរា ការសម្តែងឈុតនោះត្រូវការថតតែ ២ ដងប៉ុណ្ណោះ ។ ចំណែកនាង Bernice បានបង្ហើបការពិតពីខ្លួននាងដែរថា រូបនាងត្រូវការញ៉ាំស្ករកៅស៊ូច្រើនមុនថតឈុតថើបគ្នា ព្រោះនាងចូលចិត្តញ៉ាំអាហារដែលមានជាតិខ្ទឹម ដូចនេះដើម្បីកុំឲ្យធុំក្លិនមាត់ មានតែញ៉ាំស្ករកៅស៊ូ ។

តារាល្បី Bernice Liu ប្រាប់វិធីផ្ទាល់ខ្លួន មុនថតឈុតថើបគ្នា

គួរបញ្ជាក់ដែរថា នាង Bernice បានកើនប្រជាប្រិយភាពដំបូងនៅហុងកុងកាលពីឆ្នាំ ២០០១ ក្រោយពីនាងឈ្នះពានរង្វាន់បវរកញ្ញាឯកប្រទេសចិន ៕

តារាល្បី Bernice Liu ប្រាប់វិធីផ្ទាល់ខ្លួន មុនថតឈុតថើបគ្នាតារាល្បី Bernice Liu ប្រាប់វិធីផ្ទាល់ខ្លួន មុនថតឈុតថើបគ្នាតារាល្បី Bernice Liu ប្រាប់វិធីផ្ទាល់ខ្លួន មុនថតឈុតថើបគ្នា

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)