Man City សង្ឃឹម​ឆ្លង​ទៅ​វគ្គ​បន្ត​​នៃ​ពាន​រង្វាន់​ UEFA Champion League ក្រោយ​ឈ្នះ​យប់​មិញ​

ក្នុង​ការ​ប្រកួត​ជើង​ទី​១​វគ្គ​១៦​ក្រុម​នៃ​ពាន​រង្វាន់​ UEFA Champion League កាល​ពី​យប់​មិញ​ក្លឹប​ Manchester City បាន​យក​ឈ្នះ​ដោយ​លទ្ធផល​៣​ទល់​នឹង​១​លើ​ក្លឹប​ Dynamo Kiev ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ Man City បាន​បើក​ការ​នាំ​មុខ​តាំង​ពី​ដើម​តង់​ទី​១​ពោល​គឺ​នៅ​នាទី​ទី​១៥​ដែល​ជា​ការ​ស៊ុត​របស់​កីឡាករ​ Sergio Aguero ខណៈ​នៅ​នាទី​ទី​៤០​កីឡាករ​ David Silva បាន​បន្ថែម​គ្រាប់​បាល់​ទី​២​សម្រាប់​ Man City ។

តែ​យ៉ាង​ណា​ចូល​ដល់​តង់​ទី​២​នៅ​នាទី​ទី​៥៨​ក្លឹប​ Dynamo Kiev បាន​សង​​មួយ​គ្រាប់​មក​វិញ​ដោយ​កីឡាករ​ Vitally Buyalsky តែ​យ៉ាង​ណា​ក្លឹប​ Man City មិន​ចង់​រក្សា​លទ្ធផល​ត្រឹម​២​ទល់​នឹង​១​នោះ​ទេ​ដូចនេះ​ពួក​គេ​បាន​ព្យាយាម​វាយ​សម្រុក​រហូត​អាច​រក​គ្រាប់​ទី​៣​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​នេះ​នៅ​នាទី​ទី​៩០​ទៅ​ហើយ​ដែល​នោះ​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ Yaya Toure ។

ដោយ​លទ្ធផល​នេះ​ពិត​ជា​ធ្វើ​ឲ្យ​ក្លឹប​ Man City ហាក់​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​៨​ក្រុម​នៃ​ពាន​រង្វាន់​ UEFA Champion League ព្រោះ​ការ​ប្រកួត​ជើង​ទី​២​គឺ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ Etihad Stadium របស់​ពួក​គេតែ​ម្ដង​ ។

ដូចនេះ​ចាំ​មើល​ទាំង​អស់​គ្នា​តើ​  Man City អាច​ឆ្លង​ទៅ​បន្ត​ឬ​យ៉ាង​ណា​ ?

អត្ថបទ ៖ វិចទ័រ

  • Man City សង្ឃឹម​ឆ្លង​ទៅ​វគ្គ​បន្ត​​នៃ​ពាន​រង្វាន់​ UEFA Champion League ក្រោយ​ឈ្នះ​យប់​មិញ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:កំសាន្ត
Tags: