ធ្វើដូចម្តេច នៅពេលដែលគាត់មិនពូកែបញ្ហាលើគ្រែ

6 Videos


ការពិតទំនាក់ទំនងដ៏ល្អរវាងស្ត្រីបុរសដែលជាដៃគូស្នេហាមិនមែនស្ថិតនៅលើបញ្ហាស៊ិចទាំងអស់នោះទេ ។ ទោះបីយ៉ាងណាបើបញ្ហារួមភេទបើបានក្លាយជារឿងដ៏អាក្រក់វាក៏ជាបញ្ហាមួយដែលយើងត្រូវដោះស្រាយដែរ ។ យើងមិនត្រូវទុកវាចោលរហូតក្លាយជាដំបៅផ្លូវចិត្តនោះឡើយ ។

បើជួបបញ្ហានេះតើយើងត្រូវដោះស្រាយដូចម្តេចឱ្យបានល្អបំផុត៖
១)សរសេរនូវកំណត់ហេតុទុកថាគេខ្វះចន្លោះអ្វីខ្លះ
កំណត់ហេតុនេះសម្រាប់ប្រើតែខ្លួនអ្នកប៉ុណ្ណោះ ។ ចំណុចខ្វះខាតទាំងនេះរួមគេអាចមានក្លិនមាត់ មិនចេះថើប ការវាយលុកមិនត្រូវចំណុចណាមួយដើម្បីសម្រាប់ទុកជជែកពិភាគ្សាជាមួយគ្នានៅពេលណាមួយ ។ បញ្ហាទាំងនេះត្រូវតែដោះ ស្រាយឱ្យបានល្អ ហើយសន្យាមិនឱ្យកើតនៅពេលក្រោយបន្តទៀត ។

២)ជ្រើសរើសកន្លែងដែលចូលចិត្តសម្រាប់រួមភេទ
បើសិនអ្នកចង់ធ្វើការផ្លាស់ប្តូរបន្ទប់សម្រាប់រួមភេទក៏អាចធ្វើបានពីព្រោះថាវាជារឿងមួយសំខាន់មិនអាចខ្វះបានទេ ។ អ្នកអាចប្រាប់ដៃគូថា “ខ្ញុំចង់សាងល្បងបន្ទប់ថ្មីៗនៅយប់នេះ” ។ ត្រូវចងចាំថាការផ្លាស់ប្តូរបន្ទប់ជារឿងមួយធ្វើឱ្យប្លែកអារម្មណ៍ហើយធ្វើឱ្យយើងមានភាពពុះកញ្ជ្រោលនិងពិសេសមានភាពផ្អែមល្ហែមថែមទៀត ។

៣)ចៀសវាងប្រើពាក្យដែលធ្វើឱ្យគេបំភ្លេចមិនបាន
ជំនួសដែលប្រាប់គេការរួមភេទដដែលៗបែបនេះវា “គួរឱ្យធុញណាស់”ប៉ុន្តែគួរប្រាប់គេវិញថា ថាខ្ញុំចង់សាកនូវក្បាច់ថ្មីៗនិងចង់សាកនូវរស់ជាតិប្លែកៗដើម្បីឱ្យល្បែងស្នេហានេះកាន់តែមានរស់ជាតិជាងនេះ ។ ពាក្យសម្តីបើទោះបីតិចតួចឬច្រើនវាតែងជះផលល្អនិងអាក្រក់ដល់យើងជានិច្ច ។

៤)ចាប់ដៃគ្នាដើរទៅមុខទៀត
បើករណីឃើញថាបញ្ហាតែងកើតឡើងជាញឹកញាប់ពីសេសការរួមភេទដែលមិនបានដូចបំណង ហេតុនេះអ្នកចាំបាច់ត្រូវតែរកគន្លឺះក្នុងការដោះស្រាយហើយ ។
ដួចជាកំពុងដំណើរការហើយមិនពេញចិត្ត អ្នកអាចនិយាយឡើងថា”បងថ្ងៃនេះហាក់ដូចជាតានតឹងអារម្មណ៍តើកើតបញ្ហាអ្វីឬ?បងអាចធ្វើវាឱ្យបានល្អជាងនេះបានទេ”ឬថា”កាលពីថ្ងៃមុនបងធ្វើបានល្អតែថ្ងៃនេះហាក់ដូចជាអារម្មណ៍មិននៅក្នុងខ្លួនអញ្ចឹងឬ?” ។

៥)ស៊ូទ្រាំសិនបើគេមិនមានការផ្លាស់ប្តូរបានទាន់ចិត្ត

បើសិនឃើញថាមិនទាន់មានអ្វីរីកចម្រើនអ្នកអាចដាស់តឿនដល់គេខ្លះឡើងដើម្បីបញ្ញាក់អារម្មណ៍ថា “បងសម្លាញ់ត្រឡប់ទៅរកក្បួនចាស់ទៀតហើយ។តើបងមិនចូលចិត្តពីអ្វីដែលអូនស្នើសុំកាលពីមុននេះទេឬ?” ។

៦)ជ្រើសរើសប្រើពាក្យសម្តីដែលជាផលវិជ្ជមាននិងព្យាយាមកុំបង្គាប់ដាច់ខាត
កុំប្រើពាក្យដូចជា “កុំ” “ផ្អាក” ឬ”ឈប់”ដើម្បីកុំឱ្យដៃគូមានអារម្មណ៍ហាក់ដូចជា ត្រូវបំផ្លាញ លែងជឿជាក់ ។ ពាក្យមិនគប្បីអ្នកមិនគួរយកវាមកប្រើឡើយ ។ ដើម្បីឱ្យមានភាពសមរម្យអ្នកគប្បីប្រើពាក្យថា “ខ្ញុំដូចជាមិនចូលចិត្តទេ”ឬអាចប្រើពាក្យថា”ខ្ញុំចូលចិត្តឱ្យបងធ្វើបែបនេះច្រើនជាង”ជាដើម ។

៧)សរសើរគេចេញមកខ្លះ
កុំភ្លេចថាគេធ្វើអ្វីៗទាំងអស់ដើម្បីយកចិត្តអ្នកនិងចង់ឱ្យអ្នកបានទទួលសេចក្តីសុខផង ។ ហេតុនេះបើគេធ្វើអ្វីមួយឱ្យត្រូវចិត្តមិនត្រូវភ្លេចលើកសរសើរគេវិញខ្លះដូចជាថា “បងធ្វើវាបានល្អ !អូនពេញចិត្ត…មិនស្មានថាបានធ្វើវាបានល្អបែបនេះទេ” ។

៨)សួរគេថាចង់ឱ្យអ្នកធ្វើអ្វីថ្មីៗទេ
នេះមិនមែនជាការទាមទារតែអ្នកភាគីម្ខាងទេ ប៉ុន្តែនេះគឺជាហ្គេមសម្រាប់លេងទាំងពីរនាក់ ។ បើអ្នកបានអនុវត្តជាមួយគ្នាបានល្អវាក៏ជួយឱ្យមានសេចក្តីសុខទាំងពីរនាក់ដែរ ។ ត្រូវចងចាំថាបុរសទាំងអស់មិនសុទ្ធសឹងតែពូកែរឿងលើគ្រែទេ ហេតុនេះបើយើងមិនចេះដឹកនាំទេបញ្ហាវាមិនអាចប្រសើរឡើងដែរ ។ មិនមានអ្វីត្រូវខ្មាសបន្តទៀតទេបញ្ហាការរួមរស់នៅជាមួយគ្នានិងការចង់បានសេចក្តីសុខរួមគ្នានោះ ៕
ដេប៉ូ