អីយ៉ា​ Chelsea ជួប​សត្រូវ​ចាស់​របស់​ខ្លួន​ក្នុង​វគ្គ​១៦​ក្រុម​ Champion League

ការ​ឆាប់​ឆ្នោត​ដើម្បី​ផ្គូ​ផ្គង​គូ​សម្រាប់​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ក្នុង​ពាន​រង្វាន់​ UEFA Champion League បាន​ចេញ​មក​ហើយ​កាល​ពី​ម្សិលមិញ​ ។ តាម​រយៈ​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​នេះ​ឃើញ​ថា​គូ​ដ៏​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ​ Chelsea គឺ​ត្រូវ​ជួប​ជាមួយ​សត្រូវ​ចាស់​គឺ​ក្លឹប​ PSG ដែល​បាន​ទម្លាក់​គេ​កាល​ពី​រដូវ​កាល​មុន ។

គួរ​រំលឹក​ថា​កាល​ពី​រដូវ​កាល​មុន​ Chelsea និង​ PSG គឺ​បាន​ជួប​គ្នា​ក្នុង​វគ្គ​១៦​ក្រុម​នេះ​ដូចគ្នា​នេះ​ផង​ដែរ​ ខណៈ​កាល​នោះ​ក្លឹប​ PSG ជា​អ្នក​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ក្រោយ​ការ​ប្រកួត​ទាំង​ពីរ​ជើង​ក្លឹប​ទាំង​ស្មើ​គ្នា៣​ទល់​នឹង​៣​ ។

ដោយ​កាល​នោះ​ក្នុង​ប្រកួត​ជើង​ទី​១​នៅ​ទឹក​ដី​របស់​ក្លឹប​ PSG គឺ​ក្លឹប​ទាំង​ពីរ​បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា​១​ទល់​នឹង​១​ ដោយ​ឡែក​ក្នុង​ការ​ប្រកួត​ជើង​ទី​២​ក្នុង​ទឹក​ដី​ Chelsea ក្លឹប​ទាំង​ពីរ​បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា​២​ទល់​នឹង​២​ ។ ខណៈ​សរុប​តាម​លទ្ធផល​នៃ​ការ​ប្រកួត​ទាំង​ពីរ​ជើង​នោះ​បាន​ធ្វើ​ឲ្យ​ក្លឹប​ PSG គេ​មាន​អាទិភាព​ខ្ពស់​ជាង​ដោយ​សារ​គេ​ស៊ុត​បាន​២​គ្រាប់​ក្នុង​ការ​ប្រកួត​នៅ​ក្រៅ​ទឹក​ដី​ ចំណែក​ក្លឹប​ Chelsea ស៊ុត​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ប្រកួត​ក្រៅ​ដី​ ។

ចាំ​មើល​ឆ្នាំ​នេះ​ Chelsea អាច​សង​សឹក​ PSG បាន​ឬ​យ៉ាង​ណា​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • អីយ៉ា​ Chelsea ជួប​សត្រូវ​ចាស់​របស់​ខ្លួន​ក្នុង​វគ្គ​១៦​ក្រុម​ Champion League已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:ចំនេះដឹង
Tags: