អាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្សុី ធ្វើឲ្យប្រេងធ្លាក់ថ្លៃ

ក្រុមប្រទេសផលិតប្រេងនៃអង្គការ OPEC មានតួនាទីសំខាន់ណាស់នៅក្នុងការកំណត់តម្លៃប្រេងនៅលើពិភពលោក ប៉ុន្តែប្រទេសអារ៉ាប៊ី សាអូឌីត (Saudi Arabia) ដែលជាសមាជិកអង្គការ OPEC ដែរនោះធ្លាប់បានស្នើឲ្យប្រទេសរុស្សុីបញ្ឈប់ការផ្ដល់ជំនួយដល់មេដឹកនាំប្រទេសសុីរីលោក Bashar al-Assad ដោយដាក់លក្ខខណ្ឌជាថ្នូរនឹងការដោះដូរកាត់បន្ថយការផលិតប្រេងដើម្បីជួយឲ្យតម្លៃប្រេងពិភពលោកឡើងថ្លៃដូចដើមវិញ ក្នុងគោលបំណងជួយកាត់បន្ថយការខាតបង់អាជីវកម្មនាំចេញប្រេងរបស់រុស្សុី ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The New York Time ដែលដកស្រង់សម្ដីមន្ដ្រីជាន់ខ្ពស់អាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះ ។

អាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្សុី ធ្វើឲ្យប្រេងធ្លាក់ថ្លៃ

សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ី សាអូឌីត ដែលជាសម្ព័ន្ធមិត្តបានជំរុញឲ្យលោក Bashar al-Assad ប្រធានាធិបតីសុីរីចុះចេញពីតំណែងដើម្បីឈានទៅបញ្ចប់វិបត្តិសង្គ្រាមសុីវិលដ៏រ៉ាំរ៉ៃ ។ ផ្ទុយទៅវិញ មហាអំណាចរុស្សុីបានជួយជ្រោមជ្រែងរក្សាតំណែងរបស់លោក Bashar al-Assad យ៉ាងពេញទំហឹងទល់សព្វថ្ងៃ ។ ដូច្នេះ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើមហាអំណាចរុស្សុីដើម្បីឲ្យរុស្សុីកែប្រែជំហរឈានទៅបញ្ឈប់ការគាំទ្រដល់រដ្ឋាភិបាលសុីរី និងក្រុមបះបោរនៅប្រទេសអ៊ុយក្រែន ។

អាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្សុី ធ្វើឲ្យប្រេងធ្លាក់ថ្លៃ

ធនាគារកណ្ដាលរបស់រុស្សុីបានប្រកាសឲ្យដឹងថា តម្លៃប្រេងធ្លាក់ចុះក្រោមការដាក់សម្ពាធជាទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកធ្វើឲ្យរុស្សុីដែលសេដ្ឋកិច្ចនាំមុខដោយការនាំប្រេងចេញនោះទទួលរងការខាតបង់ចំណូលពីការនាំប្រេងចេញស្មើនឹងទឹកប្រាក់ចំនួន១៦០ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ ។ នៅក្នុងកិច្ចប្រជុំប្រទេស G-20 ប្រព្រឹត្តនៅប្រទេសចិនកាលពីថ្ងៃទី០៤-០៥ ខែកញ្ញា ឆ្នាំ២០១៦កន្លងមក ប្រទេសរុស្សុី និងប្រទេសអារ៉ាប៊ី សាអូឌីតបានព្រមព្រៀងគ្នាកាត់បន្ថយការផលិតប្រេងដើម្បីឲ្យតម្លៃប្រេងឡើងថ្លៃវិញ ប៉ុន្តែទាមទាររយៈពេលសមស្រប ។

អាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្សុី ធ្វើឲ្យប្រេងធ្លាក់ថ្លៃ

ឥឡូវនេះ មិនត្រឹមតែមិនញញើតនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក និងមិនបោះបង់ចោលការគាំទ្រលោក Bashar al-Assad មេដឹកនាំសុីរីជាសម្ព័ន្ធមិត្តប៉ុណ្ណោះទេ គឺរុស្សុីបានបញ្ជូនកងកម្លាំងយោធា និងសព្វាវុធទំនើបៗគ្រប់ធុនទៅប្រទេសសុីរីដើម្បីគាំទ្រជាកម្លាំងដល់រដ្ឋាភិបាលសុីរី ព្រមទាំងកាត់ផ្ដាច់កិច្ចសហការជាមួយអាមេរិកលើការឈប់ផលិតអាវុធនុយក្លេអ៊ែរទៀតផង ។

មជ្ឈដ្ឋានអ្នកវិភាគព្រឹត្តិការណ៍នយោបាយអន្តរជាតិបានលើកឡើងថា ចំណាត់ការរបស់លោក Vladimir Putin ប្រធានាធិបតីរុស្សុីបច្ចុប្បន្ន គឺកំពុងឋិតនៅក្នុងលទ្ធផលជាប្រវត្តិសាស្ដ្រមួយដែលអាចក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលបំផុត ឬជាប់ឈ្មោះជាមេដឹកនាំធ្វើឲ្យប្រទេសរុស្សុីទាំងមូលជួបនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ៕

Related

Loading...