Crocs ស្បែក​ជើង​ដ៏​ពេញ​និយម ប៉ុន្តែ​វេជ្ជបណ្ឌិត​ណែនាំ​ថា​មិន​ល្អ​សម្រាប់ …

ចាប់តាំងពីឆ្នាំ ២០០២ មកដល់ពេលនេះ Crocs ដែលជាស្បែកជើងជ័រដ៏ពេញនិយមត្រូវបានលក់ចេញអស់ជាងប្រមាណ ៣០០ លានគូ។ ដោយស្បែកជើងប្រភេទនេះសូម្បីតែ ខ្សែរាជវង្សអង់គ្លេស និង តារាល្បីៗក៏ចូលចិត្តពាក់ផងដែរ។

ប៉ុន្តែអ្នកស្រីវេជ្ជបណ្ឌិត Megan Leahy ដែលជាវេជ្ជបណ្ឌិតផ្នែកជំងឺជើង នៃវិទ្យាស្ថាន Illinois Bone and Joint ដែលមានទីតាំងក្នុងទីក្រុង Chicago បានណែនាំថា ស្បែកជើងប្រភេទនេះមិនល្អសម្រាប់អ្នកក្នុងការប្រើប្រាស់ជាប្រចាំនោះទេ។

អ្នកស្រីបានពន្យល់ថា Crocs ថ្វីត្បិតតែធ្វើឲ្យអ្នកមានអារម្មណ៍ថា ជើងមានសេរីភាពប៉ុន្តែ ស្បែកជើងប្រភេទនេះវាមិនមានសុវត្ថិភាពនោះទេ ដោយសារនៅពេលដែលអ្នកពាក់វាកែងជើងរបស់អ្នកមិនមានភាពស៊ប់ល្អ ដែលបណ្ដាលឲ្យម្រាមជើងរបស់អ្នកត្រូវក្ដោប។ កត្តានេះហើយ វាបណ្ដាលឲ្យដាច់សរសៃ និងប៉ះពាល់ទៅដល់ម្រាមជើង ជាពិសេសជាក៏អាចបណ្ដាលឲ្យអ្នកកើតឬសនៅលើជើងផងដែរ។

ថ្វីត្បិតតែស្បែកជើងប្រភេទនេះមិនល្អសម្រាប់ការប្រើប្រាស់ទូទៅ ប៉ុន្តែវាពិតជាសាកសមសម្រាប់អ្នកដែលមានជំងឺបាតជើង ឬ ជំងឺហើមកជើង ខ្លាំងណាស់ នេះបើយោងតាមសម្ដីរបស់លោកវេជ្ជបណ្ឌិត Alex Kor ដែលបានប្រាប់ទៅកាន់កាសែត ៕

ប្រែសម្រួល ៖ ជលស័យ

  • Crocs ស្បែក​ជើង​ដ៏​ពេញ​និយម ប៉ុន្តែ​វេជ្ជបណ្ឌិត​ណែនាំ​ថា​មិន​ល្អ​សម្រាប់ …已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:កំសាន្ត
Tags: