បុរស​ម្នាក់​ប្ដឹង​អតីត​ចៅហ្វាយ​របស់​ខ្លួន​ពី​បទ​ធ្វើ​ឲ្យ​ខ្លួន​កើត​ជំងឺ​ឆ្កួត​ជ្រូក​​ព្រោះ​តែ​ធុញ​ទ្រាន់​នឹង​ការងារ

វាប្រហែលជារឿងល្អសម្រាប់មនុស្សមួយចំនួនក្នុងការដែលទៅធ្វើការដោយមិនបាច់ធ្វើអ្វីសោះក៏ទទួលបានប្រាក់ខែ ប៉ុន្តែសម្រាប់បុរសម្នាក់នេះវិញគឺផ្ទុយស្រលះពីនេះ។

បុរសជាជនជាតិបារាំងម្នាក់ដែលមានឈ្មោះថា Frédéric Desnard បានធ្វើការប្ដឹងទៅកាន់អតីតចៅហ្វាយនាយរបស់គាត់ដែលធ្វើឲ្យគាត់កើតជំងឺឆ្កួតជ្រូក ព្រោះតែភាពធុញក្នុងការងាររបស់គាត់។ ប៉ុន្តែមិនមានន័យថា គាត់ត្រូវបានចៅហ្វាយដាក់ការងារឲ្យធ្វើច្រើនហួសហេតុនោះទេ គឺចៅហ្វាយនាយរបស់គាត់មិនបានដាក់ការងារអ្វីឲ្យគាត់ធ្វើទាល់តែសោះទៅវិញ។

ដោយសារតែគ្មានអ្វីត្រូវធ្វើនៅកន្លែងធ្វើការបែបនេះហើយ វាបានធ្វើឲ្យគាត់មានការធុញទ្រាន់ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់កំឡុងខែមិនា ឆ្នាំ ២០១៤ គាត់ក៏កើតមានជំងឺឆ្កួតជ្រូក ។ គាត់បាននិយាយថា មានមួយលើកនោះ ជំងឺនេះបានធ្វើទុកនៅពេលដែលគាត់កំពុងបើកបរ ដែលវាស្ទើរតែធ្វើឲ្យគាត់បាត់បងជីវិតទៅហើយ។ ដោយសារបារម្ភពីសុវត្ថិភាព គាត់ក៏ត្រូវបង្ខំចិត្តខ្លួនឯងព្យួរការងារបណ្ដោះអាសន្នរយៈពេល ៦ ខែ។

ដោយសារតែការមូលហេតុនេះបានធ្វើឲ្យចៅហ្វាយរបស់គាត់បណ្ដេញគាត់ចេញពីការងារ ដោយលើហេតុផលថា គាត់អវត្តមានយូរខែពេក។ ចុងក្រោយគាត់ត្រូវបាត់បងការងារ ហើយត្រូវមានជំងឺជាប់ខ្លួនថែមទៀតផង។

រហូតមកដើមឆ្នាំ ២០១៦ គាត់ក៏បានសម្រេចចិត្តដាក់ពាក្យប្ដឹងអតីតចៅហ្វាយនាយរបស់ខ្លួនតែម្ដងដើម្បីទាមទារថ្លៃជំងឺចិត្តរបស់គាត់តែម្ដង៕

ប្រភព ៖ 

  • បុរស​ម្នាក់​ប្ដឹង​អតីត​ចៅហ្វាយ​របស់​ខ្លួន​ពី​បទ​ធ្វើ​ឲ្យ​ខ្លួន​កើត​ជំងឺ​ឆ្កួត​ជ្រូក​​ព្រោះ​តែ​ធុញ​ទ្រាន់​នឹង​ការងារ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:បច្ចេកវិទ្យា
Tags: