កីឡាករ​មួយ​រូប​របស់​ Arsenal កំពុង​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​ក្លឹប​ Real Mdrid ទុក​ត្រៀម​បើ​សិន​ Ronaldo ចាក​ចេញ

ដោយ​សារ​តែ​មិន​ទាន់​ច្បាស់​ពី​បំណង​កីឡាករ​ Cristiano Ronaldo ថា​ចាក​ចេញ​ឬ​ក៏​នៅ​បន្ត​ក្រោយ​បញ្ចប់​រដូវ​កាល​នេះ​បាន​ធ្វើ​ឲ្យ​ក្លឹប​ Real Madrid ត្រូវ​ការ​ត្រៀម​លក្ខណៈ​ជា​មុន​ហើយ​ពេល​នេះ​ពួក​គេ​កំពុង​សម្លឹង​រក​កីឡាករ​ល្អ​ពី​ក្លឹប​ផ្សេង​ដែល​ពួក​គេ​គិត​ថា​អាច​លេង​ជំនួស​នៅ​ពេល​ Ronaldo ចាក​ចេញ​មែន​នោះ​ ។

ខណៈ​យោង​តាម​ព័ត៌មាន Don Balon បាន​រាយការណ៍​ថា​ពេល​នេះ​ក្លឹប​ Real Madrid កំពុង​តែ​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​ក្លឹប​ Arsenal នោះ​គឺ​កីឡាករ​ Alexis Sanchez ។ ដោយ​ Real Madrid គិត​ថា​ Sanchez ជា​បុគ្គល​ដ៏​សាក​សម​ព្រោះ​គេ​ក៏​ធ្លាប់​ចំណាយ​ពេល​៣​ឆ្នាំ​ជាមួយ​ក្លឹប​ Barcelona នៅ​ក្នុង​ក្រប​ខណ្ឌ​ La iga ហើយ​គេ​ក៏​ជា​កីឡាករ​ដែល​កំពុង​តែ​លេច​ធ្លោ​របស់​ Arsenal ផង​ដែរ​ ។

គួរ​បញ្ជាក់​ថា​កីឡាករ​ Sanchez បាន​ផ្លាស់​ពី​ក្លឹប​ Barcelona មក​ចូល​រួម​ជាមួយ​ក្លឹប​ Arsenal កាល​ពី​ឆ្នាំ​២០១៤​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​៣៥​លាន​ផោន​ ។ ហើយ​បច្ចុប្បន្ន​កីឡាករ​ Sanchez កំពុង​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​មួយ​របស់​ក្លឹប​ Arsenal ផង​ដែរ​ ដោយ​ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ Arsenal ចំនួន​៧០​ប្រកួត​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៣៤​គ្រាប់​ហើយ​ ។

តើ​ប្រិយមិត្ត​គិត​ថា​  Sanchez សាក​សម​ជំនួស​ Ronaldo អត់ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • កីឡាករ​មួយ​រូប​របស់​ Arsenal កំពុង​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​ក្លឹប​ Real Mdrid ទុក​ត្រៀម​បើ​សិន​ Ronaldo ចាក​ចេញ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:វីដេអូ
Tags: