John Terry ស្ម័គ្រ​ចិត្ត​ចេញ​លុយ​បុណ្យ​សព​ទាំង​អស់​របស់​អ្នក​គាំ​ទ្រ​អាយុ​៨​ឆ្នាំ​របស់​ខ្លួន​ ដែល​ស្លាប់​ដោយ​សារ​គ្រាប់​ឈាម​ស​ស៊ី​ឈាម​ក្រហម​

ខ្សែការពាររបស់តោខៀវ Chelsea លោក John Terry បានស្ម័គ្រចិត្តចេញរាល់ចំណាយសម្រាប់ពិធីបុណ្យសពរបស់អ្នកគាំទ្ររបស់ខ្លួនបន្ទាប់ពីកុមារាម្នាក់នេះមានស្លាប់ដោយសារឈាមសស៊ីឈាមក្រហម ។

អ្នកគាំទ្រតូចម្នាក់នោះមានឈ្មោះ Tommi Miller អាយុ៨ឆ្នាំ ខណៈដែលស្ថិតក្រោមការព្យាបាលកាលពីប៉ុន្មានខែមកនេះ ក្មេងតូច Tommi បានជួបកីឡាកររបស់Chelseaជាច្រើនរូប ក្នុងនោះមានដូចជា Terry Hazard Zouma Remy ជាដើម ជាពិសេសគឺបានជួបជាមួយលោក Jose Mourinho ផងដែរ(កាលនោះលោក Mourinho នៅដឹកនាំChelsea) ។

ម្តាយរបស់Tommi បាននិយាយថា លោក John Terry ជាតារាសំណប់ចិត្តរបស់កូនរបស់ខ្លួន ដោយបានលើកឡើងថា “ខ្ញុំពិតជារំភើបយ៉ាងខ្លាំង ពីព្រោះTommiពិតជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់របស់John Terry ។ គាត់ជាកីឡាករសំណប់ចិត្តរបស់វា(Tommi)” ។ “យើងមិនចង់បានពិធីបុណ្យសពតាមទម្លាប់នោះទេ គឺ បុណ្យសពសម្រាប់កុមារ, ដូច្នោះយើងនឹងធ្វើវា(បុណ្យ)ឲ្យឆើតឆាយនិងរីករាយដូចដែលTommiចង់បាន” ។

Terry ពិតជាសោកស្ពាយដែលក្មេងតូចនេះបានលាចាកលោកនេះទៅ ដូចបាននិយាយថា “កាលនោះពិតជាសប្បាយក្នុងចិត្តដែលបានជួបTommiពេលដែលChelseaប្រកួត, ខ្ញុំពិតជាពិបាកចិត្តណាស់ដែលលឺព័ត៌មានថាគាត់បានស្លាប់ចោលចោលពួកយើង” ។

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖

  • John Terry ស្ម័គ្រ​ចិត្ត​ចេញ​លុយ​បុណ្យ​សព​ទាំង​អស់​របស់​អ្នក​គាំ​ទ្រ​អាយុ​៨​ឆ្នាំ​របស់​ខ្លួន​ ដែល​ស្លាប់​ដោយ​សារ​គ្រាប់​ឈាម​ស​ស៊ី​ឈាម​ក្រហម​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:កំសាន្ត
Tags: