មក​អាន​ហេតុផល​សំខាន់ ដែល​អ្នក​គួរ​គេង​នៅ​ទី​ងងឹត

នៅ​ពេល​ដែល​យើង​គេង​លក់ ខ្លួន​ប្រាណ​របស់​យើង​នឹង​ធ្វើ​ការ​ជួស​ជុល និង​ស្តា​ឡើង​វិញ​នូវ​ប្រព័ន្ធ​ជីវសាស្ត្រ​របស់​យើង ដូច្នេះ​វា​គឺ​ជា​រឿង​សំខាន់​ណាស់ ដែល​មិន​ឲ្យ​មាន​អ្វី​មក​រំខាន​ដំណេក​របស់​យើង សូម្បី​តែ​សម្លេង​រំខាន និង​ភ្លើង​បំភ្លឺ ព្រោះ​តែ​អ័រម៉ូន Melatonin ត្រូវ​បាន​ផលិត​នៅ​ទី​ងងឹត។ នៅ​ពេល​ដែល​យើង​មាន​អ័រម៉ូន​ប្រភេទ​នេះ​គ្រប់​គ្រាន់ យើង​អាច​កាត់​បន្ថយ​ការ​ឈឺ និង​មាន​ចិត្ត​សប្បាយ​រីករាយ​ជាង​ធម្មតា​ទៀត​ផង។

 

មក​អាន​ហេតុផល​សំខាន់ ដែល​អ្នក​គួរ​គេង​នៅ​ទី​ងងឹត

(រូបតំណាង)

 

ខាង​ក្រោម​នេះ គឺ​ជា​អ្វី​ដែល​បាន​កើត​ឡើង នៅ​ពេល​ដែល​យើង​គេង​លក់៖

 

ម៉ោង ១០យប់៖ ចំនួន​កោសិកា​ឈាម​ស នៅ​ក្នុង​ឈាម​របស់​យើង កើន​ឡើង​ទ្វេ​ដង ហើយ​សីតុណ្ហភាព​រាងកាយ​របស់​យើង​ធ្លាក់​ចុះ

ម៉ោង ១១យប់៖ ដំណើរ​ការ​ស្តា ឬ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ កំពុង​ដំណើរ​ការ​នៅ​គ្រប់​កោសិកា​ទាំងអស់

ម៉ោង ១២យប់៖ ដឹង​ខ្លួន​នៅ​ក្នុង​សុបិន្ដ ខណៈ​ខួរក្បាល​កំពុង​ដំណើរការ​នៅ​ឡើយ

ម៉ោង ០១ទាបភ្លឺ៖ គេង​លក់ (ដំណាក់កាល​ទី១ និង​ទី២)

ម៉ោង ០២ទាបភ្លឺ៖ សរីរាង្គ​ទាំងអស់​របស់​យើង​សម្រាក ដោយ​ឡែក​ពី​ថ្លើម

ម៉ោង ០៣ទាបភ្លឺ៖ សម្ពាធ​សរសៃឈាម​មាន​កម្រិត​ទាប ហើយ​ជីពចរ និង​ការ​ដក​ដង្ហើម​របស់​យើង​ថយ​ចុះ

ម៉ោង ០៤ទាបភ្លឺ៖ ចំនួន​ឈាម​ផ្តល់​ឲ្យ​ទៅ​ខួរក្បាល​តិចតួច ហើយ​មិន​ទាន់​ត្រៀម​ខ្លួន​ដើម្បី​ក្រោយ​ឡើយ

ម៉ោង ០៥ទាបភ្លឺ៖ តម្រងនោម​របស់​យើង​សម្រាក រីឯ​សាច់ដុំ​របស់​យើង​ដេក

ម៉ោង ០៦ព្រឹក៖ ខ្លួនប្រាណ​របស់​យើង​ត្រៀមខ្លួន​ក្រោក​ឡើង

ម៉ោង ០៧ព្រឹក៖ ប្រព័ន្ធ​ភាពស៊ាំ​ដំណើរ​ការ

 

ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​ខ្លះៗ ដើម្បី​អាច​គេង​លក់​បាន​ស្រួល ដោយ​គ្មាន​ការ​រំខាន៖

 

១) បិទភ្លើង (បិទ​ទូរទស្សន៍, កុំព្យូទ័រ, Laptop…)

២) ងូតទឹក មុន​ពេល​ចូល​គេង

៣) ទទួល​ទាន​ទឹកដោះគោ​ក្តៅ​ឧណ្ណៗ មុន​ពេល​ចូល​គេង

៤) បិទ​វាំងនន (បើ​មាន)

៥) ប្រើ​របាំង​បិទ​ភ្នែក

 

ប្រែសម្រួល ៖ សេង ឡុង

ប្រភព ៖ brightside