គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ រូបមន្ត​អាហារ ២ មុខ​នេះ​

    ​ជំងឺ​ទឹកនោមផ្អែម​បំផ្លាញ​ការរស់នៅ​របស់​មនុស្ស​រាប់មិនអស់ ហើយ​បើទោះជា​ជំងឺ​នេះ​មិនអាច​ព្យាបាល​បាន ប៉ុន្ដែ​គេ​នៅមាន​ផ្លូវ​ដើម្បី​គ្រប់គ្រង និង​រក្សា​លំនឹង​របស់​វា​បាន​។​

​    ​ជំងឺ​ទឹកនោមផ្អែម​មិន​ត្រឹមតែ​គំរាមកំហែង​ដល់​អាយុជីវិត​នោះទេ ប៉ុន្ដែ​វា​ក៏​ធ្វើឱ្យ​ការរស់នៅ​របស់​យើង​ពិបាក​ផងដែរ​។ បន្ទាប់ពី​ការវិវត្ត​ទៅជា​ជំងឺ​នេះ វា​ជា​រឿង​សារៈសំខាន់​ក្នុងការ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ឱ្យនៅ​ធម្មតា ក្នុង​គោលបំណង​ដើម្បី​បន្តដំណើរ​ការរស់នៅ​បន្ត​ធម្មតា​ទៀត​។​

​    ​មានតែ​ការទទួល​ទាន​អាហារ​មាន​សុខភាព​ល្អ ថ្នាំ និង​ថ្នាំបុរាណ​ជាដើម ទើប​អាចជួយ​បំបាត់រោគ​សញ្ញា​មិន​ស្រួល​ពី​ជំងឺ​នេះ​បាន​។​

​    ​* គ្រឿងផ្សំ​៖
​    ​- មើម​ស្ពៃ​ឃិនឆាយ​ធំ ឬ​ស្ពៃ​ចិន (Celery) ៣០០ ក្រាម​
​    ​- ក្រូចឆ្មា ៦ ផ្លែ​

​    ​* របៀប​ធ្វើ​និង​ប្រើប្រាស់​
​    ​កិន​យក​ទឹក​ឃិនឆាយ​ធំ ហើយ​ដាក់​ក្នុង​ឆ្នាំង​មួយ រួច​ច្របាច់​ក្រូចឆ្មា​ចូល​។ បន្ទាប់មកទៀត​ដាក់​វា​ក្នុង​ឆ្នាំង​មួយ​ធំ​មានទឹក​ពេញ​ផ្សេងទៀត​ចូល ហើយ​ដាំ​ឱ្យ​ពុះ (​ផ្ងំ​វា​នៅ​កណ្តាល​ឆ្នាំង​ធំ​នោះ​)​។ ពេល​វា​ពុះ បើកភ្លើង​តិច​រយៈពេល ២ ម៉ោង​។ បន្ទាប់មកទៀត​ទុក​វា​ឱ្យ​ត្រជាក់ ហើយ​សូមកុំ​បើក​គំរបឆ្នាំង​រហូតដល់​វា​ត្រជាក់​ទើប​អាច​បើក​បាន​។ បន្ទាប់មកទៀត ចាក់ទឹក​ស្ពៃ​នោះ​ចូលក្នុង​កែវ​មួយ​មាន​គំរប បិទ​ឱ្យ​ជិត​និង​រក្សាទុក​ក្នុង​ទូទឹកកក​។​

​    ​ពិសា​មួយ​ស្លាបព្រា​បាយ​រៀងរាល់​ព្រឹក ពេល​ពោះ​ទទេរ ៣០ នាទី​មុន​ពេលបាយ​ព្រឹក​។ ពិសា​អស់​ផ្សំ​ថែមទៀត ធ្វើ​វា​ពិសា​រៀងរាល់ថ្ងៃ​កុំ​ខាន​ឱ្យសោះ​។ ធ្វើបាន​រាល់ថ្ងៃ លោក​អ្នកនឹង​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​យ៉ាង​មាន​ប្រសិទ្ធភាព​៕ 

ប្រភព៖ newremedies