Giggs ថា ធ្លាប់ជួបចរចាធ្វើជាគ្រូបង្វឹកនៅក្លិប Swansea City

អតីតកីឡាករ លោក Ryan Giggs បានអះអាងបញ្ជាក់ថា រូបលោកបានចូលចរចា ជាមួយក្លិបក្ងានសរ Swansea City ទាក់ទងនឹងតួនាទី ជាគ្រូបង្វឹក មុនពេលលោក Bob Bradley មកជំនួសលោក Francesco Guidolin។

Ryan Giggs

លោក Bradley បានក្លាយជា គ្រូបង្វឹកជនជាតិអាមេរិកដំបូងគេ ដែលដឹកនាំក្លិបនៅលីកកំពូលអង់គ្លេស Premier League នេះ នៅពេលលោក ត្រូវបានតែងតាំងកាលពីថ្ងៃទី ៣ តុលាមក ហើយនឹងត្រូវដឹកនាំប្រកួតដំបូង ជួបកាំភ្លើងធំ Arsenal នៅកីឡដ្ឋាន Emirates នាថ្ងៃសៅរ៍ ១៥ តុលា។
Giggs ដែលជាវីរៈបុរសរបស់ប្រទេស វែល៍ និងក្លិបបិសាចក្រហម Manchester United បានជួបជាមួយក្លិប Swans នេះ ប៉ុន្តែមហិច្ចតារបស់ក្លិបនេះ មិនស៊ីសង្វាក់គ្នាជាមួយនឹងរូបលោក។

Giggs ប្រាប់សារព័ត៌មាន ITV Sports ថា «ខ្ញុំកំពុងរីករាយជាមួយដំណើរកម្សាន្ត ស្រាប់តែមានការ ខលហៅពីក្លិប Swansea និងខ្ញុំបានជួបពួកគេបានពីរដង»។ «វាមានការច្របូកច្របល់ពីខាងក្រុមបាល់ទាត់ និងម្ចាស់ក្លិប ហើយខ្ញុំមានអារម្មណ៍ថា មហិច្ចតារបស់ពួកគេ មិនសាកសមជាមួយខ្ញុំ ដូច្នេះខ្ញុំក៏បោះបង់ចោលទៅ»។
Swansea City ស្ថិតនៅលេខ ១៧ ក្នុងតារាង Premier League និងមិនទាន់ស្គាល់ការឈ្នះឡើយ ចាប់តាំងពីបើករដូវកាលថ្មីនេះ៕

ប្រភពពី bbc.com

The post Giggs ថា ធ្លាប់ជួបចរចាធ្វើជាគ្រូបង្វឹកនៅក្លិប Swansea City appeared first on CamboSport.