ឡៅ ចន្ទ្រា និងរួមច្បងរបស់ខ្លួន អ៊ុង វិរៈ ព្រំ សំណាង សុទ្ធតែឈ្នះបាន៣ពិន្ទុ(មានវិដេូ)

កីឡាករជើងខ្លាំងវ័យក្មេង ឡៅ ចន្ទ្រា រួមជាមួយរៀមច្បងរបស់ខ្លួន អ៊ុង វិរៈ និង ព្រំ សំណាង សុទ្ធតែទទួលបាន៣ពិន្ទុ សម្រាប់ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ នៅលើសង្វៀន២ខុសគ្នា កាលពីថ្ងៃអាទិត្យ ម្សិលមិញ ដោយក្នុងនោះ ចន្ទ្រា និង វិរៈ បានវាយឲ្យគូប្រកួតសន្លប់ដូចគ្នា។

mm5

សម្រាប់ការបង្ហាញខ្លួនរួមគ្នារបស់ ព្រំ សំណាង និង អ៊ុង វិរៈ ក្នុងការប្រកួតសមរភូមិអ្នកប្រយុទ្ធ ដណ្តើមខ្សែក្រវាត់គោជល់ ទម្ងន់៧៥គីឡូក្រាម នៅលើសង្វៀន PNN កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញនោះ គឺអ្នកទាំង២ សុទ្ធតែទទួលបានការគាំទ្រខ្លាំង ជាមួយការប្រកួតយ៉ាងតានតឹងដូចគ្នា។

mm4

នៅក្នុងការប្រកួតនោះ ព្រំ សំណាង បានយកឈ្នះលើកីឡាកររបស់ថៃ Nakrobdam ដោយពិន្ទុជាមួយឯច្ឆន្ទ តាមរយៈការមានប្រៀបស្ទើគ្រប់ទឹក ពិសេសនៅក្នុងទឹកទី៣ ទី៤ ទី៥ ប៉ុន្តែជ័យជម្នះរបស់ ព្រំ សំណាង ទទួលបានទាំងលំបាក ព្រោះ Nakrobdam បានប្តូរជង្គង់ជាមួយ ព្រំ សំណាង បានយ៉ាងល្អបំផុត គឺគេចាញ់ប្រៀបត្រង់ការឆ្មក់កណ្តាប់ដៃ និងការបុកជង្គង់ចូលពេញៗជាងរបស់ ព្រំ សំណាង។

mm2

ចំណែកកីឡាករដ៏រឹងមាំ អ៊ុង វិរៈ បានវាយអ្នកប្រដាល់ថៃ Phetbupha ឡើងចង់ទួកដាច់ មុនពេលរូបគេបានទាត់ឲ្យកីឡាករដ៏អំណត់របស់ថៃម្នាក់នេះ ឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទី៤។ អ៊ុង វិរៈ ដែលបានយកប្រៀបលើ Phetbupha តាមរយៈការម៉ាត់ឆ្វេងស្តាំតាំងពីទឹកទី១នោះ ស្ទើតែវាយឲ្យថៃម្នាក់នេះសន្លប់នៅចុងទឹកទី៣ទៅហើយ ខណៈរូបគេបានម៉ាត់ចូលមុខរបស់ Phetbupha ឡើងវក់វី រួចបានទាត់ភ្លៅទាំងសងខាងរបស់គូប្រកួតម្នាក់នេះ ឲ្យមានរបួស រួចដួលទាំងឈឺចាប់ សឹងតែក្រោកលែងរួចនោះ ប៉ុន្តែសំឡេងស្នូរជើងបញ្ចប់ការប្រកួតទឹកទី៣ បានជួយសង្រ្គោះ Phetbupha បានមួយពេល។

mm1

យ៉ាងណាក៏ដោយ នៅក្នុងទឹកទី៤ អ៊ុង វិរៈ បានបង្កើនការម៉ាត់ និងវាយកែងទៅលើ Phetbupha យ៉ាងខ្លាំង ហើយនៅពេលថៃម្នាក់នេះ អស់លទ្ធផលក្នុងការទប់នោះ វិរៈ បានទាត់បន្ថែមទៅលើភ្លៅ គឺត្រូវរបួសចាស់ ធ្វើឲ្យថៃរូបនេះ ដួល និងត្រូវបានអាជ្ញាកណ្តាលរាប់ភ្លាមៗ តែ Phetbupha សម្រេចបោះបង់ចោលការប្រកួតតែម្តង។

លទ្ធផលនេះបានធ្វើឲ្យ ព្រំ សំណាង និង អ៊ុង វិរៈ ទទួលបាន៣ពិន្ទុដូចគ្នា នាំមុខគូប្រជែងជាជនរួមជាតិ សុខ ទូច និង មាស ភារម្យ ដែលត្រូវបានថៃវាយឲ្យសន្លប់ដូចគ្នា។សចាស់ សខ សុវណ្ណ ចំពោះ បណ្តាលឲ្យសន្លប់នៅពាក់កណ្តាលទឹកទី៣ បន្ទាប់ពីរូបគេបានទាត់ចំភ្លៅបណ្តាលឲ្យ សុខ សុវណ្ណ ដួល និងត្រូវបានអាជ្ញាកណ្តាលរាប់តាំងពីចុងទឹកទី២នោះ។ ជ័យជម្នះលើកនេះ បានជួយឲ្យ ឡៅ ចន្ទ្រា មាន៩ពិន្ទុពេញ ជាមួយការឈ្នះទាំង៣ប្រកួត ក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ KUBOTA ទម្ងន់៦៣,៥គីឡូក្រាម ដែលកំពុងធ្វើនៅសង្វៀនបាយ័នបឹងស្នោ ប៉ុន្តែ សុខ សុវណ្ណ បានចាញ់ទាំង៣ប្រកួតតែម្តង៕

សូមទស្សនាវិដេអូការប្រកួតទាំងបីគូរខាងក្រោមនេះដូចតទៅ៖

The post ឡៅ ចន្ទ្រា និងរួមច្បងរបស់ខ្លួន អ៊ុង វិរៈ ព្រំ សំណាង សុទ្ធតែឈ្នះបាន៣ពិន្ទុ(មានវិដេូ) appeared first on CamboSport.