អ្នកជំងឺ​ទឹកនោមផ្អែម គួរ​ហាត់ប្រាណ​បែបណា ទើប​មាន​សុវត្ថិភាព​?

អ្នកជំងឺ​ទឹកនោមផ្អែម គួរ​ហាត់ប្រាណ​បែបណា ទើប​មាន​សុវត្ថិភាព​?

​ការ​ហាត់ប្រាណ គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​មួយ ក្នុង​ការជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម ប៉ុន្តែ វា​ត្រូវការ​ធ្វើ​ឲ្យ​ប្រុងប្រយ័ត្ន និង​មាន​សុវត្ថិភាព​ដែរ​។ ហេតុដូច្នេះ​ហើយ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ អាមេរិក​បាន​ណែនាំ​ថា ៖

  • ​ចៀសវាង​ការលើក​ទម្ងន់​ដែល​ធ្ងន់ៗ បើសិន​ជា​អ្នក​មាន​បញ្ហា លើស​សម្ពាធ​ឈាម​នៅ​ភ្នែក ឬ​មាន​ជំងឺ​ក្នុង​សរសៃឈាម​
  • ​ចូរ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែម បើសិន​ជា​អ្នក​មាន​បញ្ហា ខូច​សរសៃប្រសាទ​នៅ​ប្រអប់ជើង​។ ចូរ​ពាក់​ស្រោម​ជើងក្រាស់ៗ ហើយ​ល្មម​នឹង​ជើង ព្រមទាំង​ពិនិត្យ​មើល​ជើង ក្រែង​មាន​របួស ក្រោយ​ពី​ហាត់ប្រាណ​រួច​
  • ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​ការ​ហាត់ប្រាណ​ណា ដែល​មាន​សុវត្ថិភាព​សម្រាប់​អ្នក​
  • ​ចូរ​ថែរក្សា​ខ្លួន ដោយ​ធ្វើយ៉ាងណា កុំ​ឲ្យ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ជាពិសេស បើ​អ្នក​ប្រើ​វិធី​ចាក់​អាំង​ស៊ុយ​លីន​។ ចូរ​ញ៉ាំ​អាហារសម្រន់​បន្តិច មុន​ពេល​ហាត់ប្រាណ បើសិនជា​ជាតិ​ស្ករ​ក្នុង​ឈាម ទាប​ជាង ១០០ ហើយ​ញ៉ាំ​ទឹក​ឲ្យ​ច្រើន​។
  • ​ចៀសវាង​ការ​ហាត់ប្រាណ បើសិន​ជា​អ្នក​មាន​បញ្ហា ចេញ​ជាតិ​កេតូន​ក្នុង​ទឹកនោម និង​ជាតិ​ស្ករ​ឡើងដល់ ២៥០ ឡើងទៅ នៅពេល​ធ្វើ​តេស្ត​ក្រោយ​ភ្ញាក់​ពី​គេង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthday

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។