អាន​អត្ថបទ​នេះ​រួច អ្នក​ពិតជា​ចង់ទៅ​លេង​សមុទ្រ កាន់តែ​ខ្លាំង​ជាមិនខាន​

អាន​អត្ថបទ​នេះ​រួច អ្នក​ពិតជា​ចង់ទៅ​លេង​សមុទ្រ កាន់តែ​ខ្លាំង​ជាមិនខាន​

​តើ​អ្នក​កំពុង​តែ​គិត​អំពី ការ​ទៅ​លេង​ឆ្នេ​សមុទ្រ​មែនទេ​? ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​រៀប​គម្រោង ហើយ​ធ្វើ​វា​សម្រេច​ឲ្យ​ខាន​តែ​បាន​ទៅ​។ ក្រៅ​ពី​ទៅ​ដើម្បី​ថតរូប ហើយ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ឆ្នេរសមុទ្រ ក៏​ផ្តល់​នូវ​អត្ថប្រយោជន៍ ចំពោះ​សុខភាព​មនុស្ស​យើង ច្រើន​គួរសម​ដែរ​ដូចជា ៖

បង្កើន​ចំនួន​វីតាមីន D
ដូច​យើង​ធ្លាប់​ដឹង​ហើយ​ថា ដើម្បី​ទទួលបាន​វីតាមីន D ដោយ​អត់​គិតលុយ គឺ​ត្រូវ​ហាលថ្ងៃ ហើយ​វា​ក៏​ជា​ជីវជាតិ​មួយ​ប្រភេទ ជួយ​ឲ្យមាន​អារម្មណ៍ល្អ​ដែរ​។ អ្នកជំនាញ​និយាយថា អ្នកត្រូវការ​ហាលថ្ងៃ​ប្រហែល ១០ នាទី ដើម្បី​ទទួលបាន​វីតាមីន D គ្រប់គ្រាន់ ក្នុង​ការបំបាត់​ភាព​តានតឹង​ក្នុង​អារម្មណ៍​។ វីតាមីន D ក៏​សំខាន់​ក្នុង​ការជួយ​ឲ្យ​ឆ្អឹង កាន់តែ​រឹងមាំ​ដែរ ព្រោះ​វា​នឹង​ជួយ​រាងកាយ បឺត​ស្រូប​ជាតិ​កាល់ស្យូម​ពី​ចំណីអាហារ​បាន​កាន់តែ​ល្អ​។

ជួយ​ពង្រឹង​ដល់​សាច់ដុំ និង​រំលាយ​ជាតិ​ខ្លាញ់​
រាល់​ការដើរ​លុយ​ទឹកសមុទ្រ និង​ការ​ហែល​ទឹកសមុទ្រ គឺជា​លំ​ហាត់ប្រាណ​មួយ​ប្រភេទ ដែល​ជំរុញ​ដល់​សាច់ដុំ​អ្នក​ធ្វើការ​បាន ហើយក៏​មិន​បង្កើន​សម្ពាធ​ដល់​សន្លាក់​ដែរ​។ ការលេង​កីឡា​នៅលើ​ឆ្នេរ​ខ្សាច់ ដូចជា​ការលេង​បាលទះ ពិត​ជា​វិធីសាស្ត្រ​ដ៏​ឆ្លាត​វៃ​មួយ ក្នុង​ការរំលាយ​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន​ផង និង​ថែរក្សា​បេះដូង ព្រមទាំង​សួត​កាន់តែ​រឹងមាំ​។ ការដើរ​លើ​ឆ្នេរ​ខ្សាច់​ដោយ​ជើង​ទទេ គឺជា​រឿង​ដែល​ត្រូវតែ​ធ្វើ សម្រាប់​អ្នក​ទៅលេង​សមុទ្រ ព្រោះ​វា​នឹង​ជំរុញ​ដល់​សរសៃប្រសាទ និង​សាច់ដុំ​នៅ​ប្រអប់ជើង ធ្វើការ​បាន​កាន់តែ​ល្អ ហើយ​ក៏​បង្កើន​អារម្មណ៍​ថ្មី​ដល់​រាងកាយ​ផងដែរ​។

ជួយ​បំបាត់​ស្ត្រេ​ស​
គ្មាន​អ្វី​អាច​ធ្វើឲ្យ​អ្នក បំភ្លេច​រាល់​ភាព​តានតឹង​ទាំងឡាយ​ដែល​បាន​ធ្វើ និង​ជាប់​ក្នុង​ខួរក្បាល  ជាង​ការរស់នៅ កន្លែង​ដែល​មាន​ធម្មជាតិ​ស្រស់បំព្រង ជុំវិញ​ខ្លួន​ឡើយ​។ ការ​ដែល​មក​ដល់​ឆ្នេរសមុទ្រ គឺជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ ក្នុង​ការជួយ​ឲ្យមាន​អារម្មណ៍ល្អ​វិញ និង​ជំរុញ​ដល់​រាងកាយ ដើម្បី​កុំឲ្យ​មាន​ជីវ​រស់នៅ បែប​រវល់​ដូច​មុន​ទៀត​។ មនុស្ស​គ្រប់គ្នា​ដឹង​ហើយ​ថា ការ​ដែល​ស្ត្រេ​ស​រ៉ាំរ៉ៃ គឺជា​ហេតុផល​នាំ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង​ងាយ​កើត​ជំងឺ​ច្រើនណាស់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។