​មិន​ចង់​បង្កើន​ហានិភ័យ ដល់​ក្រពេញ​អូ​វ៉ែ គួរតែ​ចៀសវាង​អាហារ​ទាំងនេះ​

​មិន​ចង់​បង្កើន​ហានិភ័យ ដល់​ក្រពេញ​អូ​វ៉ែ គួរតែ​ចៀសវាង​អាហារ​ទាំងនេះ​

​ក្រពេញ​អូ​វ៉ែ គឺជា​សរីរាង្គ​ប្រដាប់បន្តពូជ​មួយ​ប្រភេទ ដែល​មាន​តែ​នៅក្នុង​ខ្លួន​មនុស្ស​ស្រី​ប៉ុណ្ណោះ​។ វា​មាន​ពីរ​គ្រាប់ ដែល​ស្ថិតនៅ​ម្ខាងៗ​នៃ​ស្បូន និង​មាន​រាង​ដូច​ជា​គ្រាប់​ផ្លែ​អាល់​ម៉ុន​។ ក្រពេញ​នេះ​ត្រូវបាន​គេ​ដឹងថា អាច​ផលិត​មេ​ជីវិត​ញី ដើម្បី​បង្ក​កំណើត​បាន​។ តើ​អ្នក​មាន​ដឹង​ទេ​ថា វា​ក៏​អាច​បញ្ចេញ​អ័រម៉ូន​ភេទ​ស្ត្រី អឺ​ស្ត្រូ​សែន និង​ប្រូ​ហ្ស៊េ​សស្តេ​រ៉ូន ដើម្បី​បង្កើត​ជា​លក្ខណៈ​ភេទស្ត្រី ព្រមទាំង​ជំរុញ​ដល់ លទ្ធភាព​នៃ​ការ​មានកូន​ដែរ​ទេ​?

​ដូច្នេះ អ្វី​ដែល​អ្នក​ទទួល​ទាន សុទ្ធតែ​មាន​ឥទ្ធិពល​ទៅលើ សុខភាព​របស់​ក្រពេញ​អូវ៉ែ​បាន​ទាំងអស់​។ មាន​បញ្ហា​ច្រើនណាស់ ដែល​ស្ត្រី​ម្នាក់​អាច​នឹង​ជួយ​ប្រទះ ហើយក៏​ប៉ះពាល់​ដល់​សរីរាង្គ​ប្រដាប់​បន្ត​ពូជ​របស់​នាង​ដែរ​។ បញ្ហា​មួយចំនួន​ដែល​កើតមាន​ជា​ញឹកញាប់​នោះ មានដូចជា មហារីក​ក្រពេញ​អូ​វ៉ែ គីស​ក្រពេញ​អូ​វ៉ែ និង​ចង្កោម​រោគសញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ (​រយៈពេល​ខ្លី​)​។

ជំងឺ​ទឹកនោម​ផ្អែម និង​ការ​ធាត់​ជ្រុល សុទ្ធតែ​ជា​កត្តា​ប្រឈមមុខ ធ្វើឲ្យមាន​បញ្ហា​ដល់​ក្រពេញ​អូវ៉ែ​ទាំងអស់​។ ដូច្នេះ ដើម្បី​កុំឲ្យ​មាន​បញ្ហា​ដូច​ខាងលើ អ្នក​គួរតែ​ប្រុងប្រយ័ត្ន​បំផុត ចំពោះ​អ្វី​ដែល​អ្នក​បាន​ញ៉ាំ ដើម្បី​កាត់បន្ថយ​ជំងឺ​ធ្ងន់ធ្ងរ​មួយចំនួន នៅលើ​ក្រពេញ​អូវ៉ែ​បាន​។ បើសិន​ជា​អ្នក​មាន​បញ្ហា​ផ្សេងៗ ទាក់ទង​នឹង​ក្រពេញ​នេះហើយ ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព ក៏​ជា​រឿង​សំខាន់​ដែល​ត្រូវ​ធ្វើឲ្យ​បាន​ដែរ​។

ការថែរក្សា​តុល្យភាព​របស់​អ័រម៉ូន គឺជា​រឿង​សំខាន់​មួយ ដើម្បី​ជួយ​ថែរក្សា​ភាព​មាន​សុខភាព​របស់​ក្រពេញ​អូ​វ៉ែ ហើយ​ការ​ញ៉ាំ​អាហារ​បាន​គ្រប់គ្រាន់ អាច​នឹង​ជួយ​ឲ្យ​អ្នក​ទទួលបាន​លទ្ធផ​ល​ទាំងនេះ​ឯង​។

ខាងក្រោម​នេះ គឺជា​អាហារ​មួយចំនួន ដែល​អ្នក​គួរតែបញ្ឈប់ ឬ​កាត់​បន្ថយ​ការ​ទទួលទាន ដោយ​មិន​ខ្វល់​ថា​អ្នក មាន​ជំងឺ​ទាក់ទង​នឹង​ក្រពេញ​អូ​វ៉ែ ឬ​អត់​នោះទេ ៖

  • ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
  • ​ផលិតផល​ធ្វើ​ពី​សណ្តែកសៀង និង​សណ្តែកសៀង​
  • ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​
  • ​អាហារ ឬ​របស់​ផ្អែមៗ​
  • ​អាហារ​កៃ​ឆ្នៃ​
  • ​ខ្លាញ់​មិន​ផ្តល់​សុខភាព​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​មិន​ចង់​បង្កើន​ហានិភ័យ ដល់​ក្រពេញ​អូ​វ៉ែ គួរតែ​ចៀសវាង​អាហារ​ទាំងនេះ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជំងឺទូទៅ