កម្ពុជា ធ្វើបានល្អវិញ ដោយយកឈ្នះស្រីលង្កា ៤-០ (មានវីដេអូ)

(ភ្នំពេញ)៖ ការលេងប្រកបដោយស៊ីសង្វាក់គ្នា និងគ្រប់គ្រងបាល់រហូតដល់ ៦២ភាគរយ បានធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា យកឈ្នះក្រុមភ្ញៀវស្រីលង្កា ៤-០ ក្នុងមិត្តភាពអន្តរជាតិ។

ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកនារាត្រីអាទិត្យ ទី០៩ ខែតុលានេះ ក្រុមកីឡាករកម្ពុជា មិនបានធ្វើឲ្យអ្នកទស្សនាផ្ទាល់ប្រមាណ ៥ម៉ឺនអស់សង្ឃឹមឡើយ ដោយបានបំបែកសំណាញ់ទីស្រីលង្កា ២-០ ក្នុងវគ្គទី១ នៅនាទីទី២ និងនាទីទី៤១ ដោយកីឡាករ ស្រឿយ វិសាល និង ធារី ចន្ថាប៊ីន ដោយតែតបញ្ចូលទីដូចគ្នា។

កម្ពុជា នៅតែបន្តដាក់សម្ពាធទៅលើក្រុមដែលស្ថិតក្នុងទ្វីបអាស៊ីដូចគ្នាស្រីលង្កាដដែលក្នុងវគ្គទី២ រហូតរកបាន២គ្រាប់ទៀត នៅនាទីទី៦៩ និងនាទីទី៩០ ពីការស៊ុតបញ្ចូលទីដោយកីឡាករ កែវ សុខផេង ដែលធ្វើឲ្យការប្រកួតទាំងស្រុងមានគម្លាតគ្នា ជាខ្លាំងរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី។

នេះជាមិត្តភាពអន្តរជាតិចុងក្រោយរបស់កម្ពុជា ដែលត្រៀមប្រកួតជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 នៅពហុកីឡដ្ឋានជាតិនាថ្ងៃទី១៥ តុលា ដោយត្រូវជួបឡាវ ប្រ៊ុយណេ និងទីម័រខាងកើត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ ក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្តជាតិ ក្រុមជម្រើសជាតិ គោព្រៃកម្ពុជា បានទទួលបរាជ័យសាជាថ្មី ក្រោមថ្វីជើង ក្រុមជម្រើសជាតិហុងកុង ក្នុងលទ្ធផល ២-០ ។

ការប្រកួតប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមក្រសែភ្នែកអ្នកគាំទ្ររាប់មឺុននាក់ ហើយអ្វីដែលពិសេសនោះអ្នកគាំទ្រទាំងអស់ បានចូលរួមទស្សនាទាំងមេឃភ្លៀងទៀតផង ដែលនេះសបញ្ជាក់ឲ្យឃើញថា កម្លាំងនៃការគាំទ្រពិតជាមានសន្ទុះខ្លាំងពីគ្រប់មជ្ឈដ្ឋានទាំងអស់។ តែទោះជាយ៉ាងក៏ដោយលទ្ធផលចុងក្រោយ កម្ពុជាធ្វើមិនបានល្អក្នុងការប្រកួត ដែលបណ្តោយឲ្យក្រុមជម្រើសជាតិហុងកុងស៊ុតបញ្ចូលទីបាន២គ្រាប់ ថ្វីត្បិតកម្ពុជាខំប្រឹងវាយសម្រុកយ៉ាងណាក៏ដោយ។

២គ្រាប់របស់ហុងកុង សុទ្ធតែធ្វើឡើងនៅក្នុងតង់ទី១ទាំងអស់ ដែលគ្រាប់ទីមួយធ្វើឡើងនៅនាទី ទី៧ ដោយកីឡាករពាក់អាវលេខ១១ Godfred និងមួយគ្រាប់ទៀតនៅនាទី៣៣ ដោយកីឡាករពាក់អាវលេខ៧ Oluwatayo។ ចំនែកឯកម្ពុជាវិញ បានត្រឹមគ្រប់គ្រងសាច់បាល់តែប៉ុណ្ណោះ ហើយក៏មានឱកាសស៊ុតផងដែរ ប៉ុន្តែគ្មានសំណាងស្វែងរកគ្រាប់បាល់ស៊ុតបញ្ចូលទី។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្ពុជា ធ្វើបានល្អវិញ ដោយយកឈ្នះស្រីលង្កា ៤-០ (មានវីដេអូ)

កម្ពុជា ធ្វើបានល្អវិញ ដោយយកឈ្នះស្រីលង្កា ៤-០ (មានវីដេអូ)

កម្ពុជា ធ្វើបានល្អវិញ ដោយយកឈ្នះស្រីលង្កា ៤-០ (មានវីដេអូ)

កម្ពុជា ធ្វើបានល្អវិញ ដោយយកឈ្នះស្រីលង្កា ៤-០ (មានវីដេអូ)

កម្ពុជា ធ្វើបានល្អវិញ ដោយយកឈ្នះស្រីលង្កា ៤-០ (មានវីដេអូ)

កម្ពុជា ធ្វើបានល្អវិញ ដោយយកឈ្នះស្រីលង្កា ៤-០ (មានវីដេអូ)