សាមណេរ​នៅ​ស្រុក​ស​ន្ទុ​ក មកដល់​​ភ្នំពេញ​បែរជា​ធ្វើ​បែប​នេះ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៦​នាក់ ក្នុង​នោះ​មាន​ម្នាក់​គ្រង​ស្បង់​ចីវរ​ជា​សង្ឃ​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ ខណៈ​ពេល​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​នៅផ្ទះ​មួយ​កន្លែង​តាម​មាត់ទន្លេ ក្នុងភូមិ​ក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ ។

មន្ត្រី​នគរបាល​ខណ្ឌឫស្សីកែវ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ឈឹ​ម រស់​សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ២-​ឈ្មោះ ហ៊ីង លី​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ៣-​ឈ្មោះ អេ​ង ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ៤-​ឈ្មោះ លន់ វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សាមណេរ​គង់នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​, ៥- ឈ្មោះ សេន ម៉ាត់​ហ្សេ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង ៦-​ឈ្មោះ ស្រី សុខ​សិរី​ពង្ស​វឌ្ឍនៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។ ខណៈ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់ និង​ម៉ូតូ​២​គ្រឿង ១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1B-3243 និង​១​គ្រឿង​ទៀត​ម៉ាក ស្មាស់​រេ​វ៉ូ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1W-6358 ។

មន្ត្រី​នគរបាល​ខណ្ឌឫស្សីកែវ​ឲ្យ​ដឹង​ទៀត​ថា ដោយ​មានការ​ស្រាវជ្រាវ​អស់​រយៈពេល​ជា​យូរ សមត្ថកិច្ច​ក៏​ឈាន​ទៅ​ឆែកឆេរ​លំនៅ​ឋាន​មួយ​កន្លែង​ខាងលើ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដែល​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿង​ញៀ​ង​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ឲ្យ​ដឹង​ថា មុន​ពេល​ចាប់ខ្លួន​ពួក​គេ​បាន​នាំ​គ្នា​ទៅ​ទិញ​ថ្នាំ​ញៀន​នៅ​ម្តុំ​រោងចក្រ​ឆ្នាំង​ក្នុង​សង្កាត់​បឹង​ក​កក់​ទី​២ ខណ្ឌ​ទួល​គោ​គ ក្នុង​តម្លៃ​១​កញ្ចប់​៣៥០០០​រៀល​យក​មក​ប្រើប្រាស់​ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​តែ​ម្តង ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយផ្សេងទៀត ។ សាម​ណេរ​មួយ​អង្គ​បាន​ក្លាយ​ជា​សង្ឃ​បរា​ជិក​ ដោយ​សារ​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​រហូត​បាន​សម្រេច​ កាល​ពី​ពេល​ថ្មី​ៗកន្លង​មក​នេះ ហើយ​ភ្លាមៗ​នោះ​ត្រូវ​បាន​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ប្តឹង​ប៉ូលិស​ឱ្យ ​ជួយ​រក​យុត្តិ​ធម៌​ ​ហើយអាជ្ញាធរ និង​កម្លាំង​ប៉ូលិសមូល​ដ្ឋាន​បាន​ចុះ​ទៅ​កាន់​វត្ត​នោះ​ដែរ​ ប៉ុន្តែមិន​បាន​ចាប់​សង្ឃ​អង្គ​នោះ​ផ្តន្ទា​ទោស​ឡើយ​ ព្រោះ​មិន​ទាន់​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​​​។

គិត​​ម​ក​ដល់​វេលា​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា នេះ​មាន​រយៈ​ពេល១០​ថ្ងៃ​គត់​ទើប​ឈាន​ដល់​ការ​ចាប់​ខ្លួន​សង្ឃ​អង្គ​នោះ​មក​ ផ្សឹក​នៅ​ក្នុង​វត្ត​ជម្ពូវ័ន ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ​​ដែល​ជា​វត្ត​ព្រះអនុគណ​ខណ្ឌ​ បន្ទាប់​ពី​លទ្ធ​ផល​នៃ​ការ​ធ្វើ​កោសល្យ​វិច្ច័យ​លើ​ក្មេង​ស្រី​រង​គ្រោះ​ឃើញ ​ថា មាន​សកម្ម​ភាព​ចាប់​រំលោភ​ពិត​ប្រាក​ដ​មែន​។

សាម​ណេរ​សង្ឃ​ដែល​ប៉ូលិស​ចាប់ខ្លួន​ឈ្មោះ​អន គឹម​ហាក់​ មាន​អាយុ​១៤​ឆ្នាំ​ ទើប​តែ​បួស​ជា​នេន​បាន​ជាង​១​ខែ​ប៉ុណ្ណោះ​ គឺ​នៅមុន​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​កាល​ពីល្ងាច​ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៥ កន្លងទៅ នៅ​ក្នុង​វត្ត​គោក​ខ្សាច់​ ស្ថិត​ក្នុង​ភូមិ​គោក​ខ្សាច់​ សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នៅ​ថ្ងៃ​នោះ​សង្ឃ​អង្គ​នោះ​បាន​ល្បួង​ក្មេង​ស្រី​រង​គ្រោះ​ឱ្យ​ចូល​ទៅ​ ក្នុង​កុដិ​ ខណៈ​ពេល​នាង​កំពុង​ដើរ​លេង​ជាមួយ​បង​ស្រី​ម្នាក់​ទៀត​ដែល​មាន​អាយុ​៧​ឆ្នាំ បន្ទាប់មក​បាន​ដេញ​បង​ស្រី​នាង​ចេញ និង​​បាន​បិទ​ទ្វារ​កុដិ​​ ហើយ​ឱ្យ​នំ​កញ្ចប់​ និង​ទឹក​ក្រូច​មួយ​កំប៉ុង​ទៅ​នាង​រួច​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​រហូត​បាន​ សម្រេច​។

ក្រោយ​ពេល​កើត​ហេតុ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ឪពុក​ម្តាយ​ទើប​ធ្វើ ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ និងនាំ​នាង​ទៅ​ប្តឹង​ប៉ូលិស​ភ្លាមៗ​ដែរ ដោយទាម​ទារ​សំណង​ចំនួន​៣.០០០​ដុល្លារ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សាមណេរ​នៅ​ស្រុក​ស​ន្ទុ​ក មកដល់​​ភ្នំពេញ​បែរជា​ធ្វើ​បែប​នេះ

សាមណេរ​នៅ​ស្រុក​ស​ន្ទុ​ក មកដល់​​ភ្នំពេញ​បែរជា​ធ្វើ​បែប​នេះ

សាមណេរ​នៅ​ស្រុក​ស​ន្ទុ​ក មកដល់​​ភ្នំពេញ​បែរជា​ធ្វើ​បែប​នេះ

សាមណេរ​នៅ​ស្រុក​ស​ន្ទុ​ក មកដល់​​ភ្នំពេញ​បែរជា​ធ្វើ​បែប​នេះ