អតីតកញ្ញាឯកហុងកុង ជើន វេនយ៉ា និង ប្រវត្តិសិល្បៈ

6 Videos


ចាប់តាំងពីមានកម្មវិធីជ្រើសរើសកញ្ញាឯកហុងកុង ដែលរៀបចំឡើងជារៀងរាល់ឆ្នាំរបស់ស្ថានីយទូរទ ស្សន៍ TVB តាំងពីឆ្នាំ ១៩៧៣ មក គេកត់សម្គាល់ឃើញថា កញ្ញាឯកហុងកុង ឆ្នាំ ១៩៧៩ គឺនាង ជើន វេនយ៉ា ហៅ Olivia Zheng ហាក់ដូចជាមានការខុសប្លែកពីកញ្ញាឯកមុនៗ ដោយនាងមិនបានចូលបម្រើការងារឲ្យ TVB ឡើយ ថែមទាំងបានទម្លាយអា៌ថកំបាំងផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំ TVB ទៀតផង ។

អតីតកញ្ញាឯកហុងកុង ជើន វេនយ៉ា និង ប្រវត្តិសិល្បៈ

នាងបាននិយាយថា កាលណោះខ្ញុំមិនសូវពេញចិត្តពួកថ្នាក់ដឹកនាំខ្លះរបស់ TVB ហើយខ្ញុំយល់ឃើញថា បើនៅអាចមានគ្រោះថ្នាក់ដល់រូបខ្ញុំផ្ទាល់មិនខាន ។ ជាការពិតណាស់តាមមើលទៅនាងហាក់ដូចជាមិនសូវចូល ចិត្តវិស័យសិល្បៈនោះឡើយ ប៉ុន្តែក្រោយពីនាងថតភាពយន្តបានមួយរឿងក៏ស្រាប់តែមានឈ្មោះបោះសម្លេងតែ ម្តង ។ ក្រៅពីនោះនាងក៏ជាតារាដំបូងគេបង្អស់ដែលបានថតរូបចុះផ្សាយនៅក្របមុខនៃទស្សនាវដ្តី Playboy ដែលបោះពុម្ពផ្សាយជាភាសាចិន ។

អតីតកញ្ញាឯកហុងកុង ជើន វេនយ៉ា និង ប្រវត្តិសិល្បៈ

នាង ជើន វេនយ៉ា កើតថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ១៩៦០ នៅហុងកុង ។ នៅក្នុងគ្រួសារនាង គឺជាកូនពៅ ហើយ ពេលអាយុ ៣ ឆ្នាំ ឪពុកបានស្លាប់ចោល ហើយនាងត្រូវរស់នៅជាមួយម្តាយរហូតដល់ធំដឹងក្តី ។ នាងរៀន ពូកែជាងគេ និង ចូលចិត្តវិជ្ជាវិចិត្រសិល្បៈ ។ នាងក៏ធ្លាប់សិក្សាបំប៉នបន្ថែមនូវមុខវិជ្ជាសិល្បៈល្ខោនថតរូប ចម្លាក់ និង របាំ នៅអាមេរិក និង ហុងកុង ហើយនាងក៏ធ្លាប់ជាកីឡាការិនីអត្តពលកម្មផ្នែកលោតកម្ពស់ដ៏ឆ្នើមម្នាក់ដែរ ដែលកាលពីឆ្នាំ ១៩៧៨ និង ១៩៨០ ជាប់ចំណាត់ថ្នាក់លេខ ១ ផ្នែកលោតកម្ពស់នៅហុងកុង ។ ឆ្នាំ ១៩៧៩ នាង ទើបតែមានអាយុ ១៩ ឆ្នាំប៉ុណ្ណោះជាប់ជាកញ្ញាឯកហុងកុង និង ពានរង្វាន់កញ្ញាឯករូបថតស្រស់ស្អាតជាងគេ ទៀតផង ។

អតីតកញ្ញាឯកហុងកុង ជើន វេនយ៉ា និង ប្រវត្តិសិល្បៈ

ក្រោយពីជាប់ជាកញ្ញាឯកហុងកុង នាងមិនបានចុះកុងត្រាជាមួយនឹង TVB ឡើយ ហើយបែរជាទៅចុះកុងត្រាជាមួយស្ថានីយទូរទស្សន៍ ATV ដែលជាគូប្រជែងរបស់ TVB ទៅវិញ និង សម្តែងបានជាច្រើនរឿងទៀតផង ។ ឆ្នាំ ១៩៩១ នាងបានជួបមិត្តប្រុសដំបូងគឺលោក យូ ចឺហ៊ុយ ។ នាងបានរំលឹកថា ជួបភ្លាម ស្រឡាញ់ភ្លែត ហើយ ស្គាល់គ្នាមិនបានពេញមួយខែផង ក៏សុំរៀបការជាមួយខ្ញុំ ។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែខ្ញុំសុំពេលសង្កេត មើលរយៈពេលកន្លះឆ្នាំសិន ទើបក្រោយមកពួកយើងរៀបការជាគូស្វាមីភរិយារហូតមកដល់សព្វថ្ងៃនេះ ៕ គ ឡេង

អតីតកញ្ញាឯកហុងកុង ជើន វេនយ៉ា និង ប្រវត្តិសិល្បៈអតីតកញ្ញាឯកហុងកុង ជើន វេនយ៉ា និង ប្រវត្តិសិល្បៈអតីតកញ្ញាឯកហុងកុង ជើន វេនយ៉ា និង ប្រវត្តិសិល្បៈអតីតកញ្ញាឯកហុងកុង ជើន វេនយ៉ា និង ប្រវត្តិសិល្បៈអតីតកញ្ញាឯកហុងកុង ជើន វេនយ៉ា និង ប្រវត្តិសិល្បៈអតីតកញ្ញាឯកហុងកុង ជើន វេនយ៉ា និង ប្រវត្តិសិល្បៈ