បេក្ខជន បេ​ក្ខ​នារី​ចំនួន​៧៥៣​នាក់​ចូលរួម​ប្រឡង​ជ្រើស​ក្របខណ្ឌ​មន្ត្រី​​នគរបាលជាតិ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​

​ខេត្តកំពង់ឆ្នាំង​៖ « សូម​បេក្ខជន​មក​ប្រឡង​ទាំងអស់​គោរព​វិន័យ​ក្នុង​ការប្រឡង​អោយបាន​ល្អ និង​ខិតខំ​ធ្វើ​កិច្ច​ការប្រឡង​អោយបាន​ម៉ត់ចត់​ល្អ​ទៅតាម​ចំណេះដឹង និង​តំរិះវិជ្ជា​របស់ខ្លួន អ្នកចេះ​គឺជា​ប់ » ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ក្រុង​កំពង់ឆ្នាំង ទៅកាន់​បេក្ខជន​ប្រឡង​ជ្រើសរើស​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​នៅក្នុង​ខេត្តកំពង់ឆ្នាំង ដែ ល​បាន​រៀបចំឡើង ដោយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​សាលា បណ្ឌិតសភា​នគរបាល​ជាតិ ដែលមាន​បេក្ខជន បេ​ក្ខ​នារី ចូលរួម​ប្រឡង ចំនួន​៧៥៣​នាក់ ក្នុង​ចំនួន​បេក្ខជន​សរុប​ចំនួន​៧៦០​នាក់​។​

dsc06406

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ក៏បាន​ផ្តាំផ្ញើរ​ផងដែរ​ដល់​គណៈកម្មកា​រ និង​មន្ត្រី​អនុរក្ស​ក្នុង​​មណ្ឌល​ប្រឡង សូម​គោរព​វិន័យ​ដែល​ក្រសួង និង​គណៈកម្មការ​ប្រឡង​បានកំណត់ នៅក្នុងពេល​ប្រឡង​អោយបាន​ម៉ឺងម៉ាត់ ដើម្បីអោយ​កិច្ចការ​ប្រឡង​ទទួលបាន​ជោគជ័យ​។​

dsc06403

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖ ចំនួន​បេក្ខជន​សុំ​ដាក់ពាក្យ​ប្រឡង​សរុប​មាន​ចំនួន​៧៦០​នាក់ ស្រី​៣០២​នាក់ ក្នុងនោះ​មាន​សញ្ញាប័ត្រ​បាក់​ឌុប​៥១០​នាក់ និង​ថ្នាក់បរិញ្ញាប័ត្រ​១៥០​នាក់ ការប្រឡង​ជ្រើសរើស​ក្រ ប​ខណ្ឌ​មន្ត្រី​នគរបាលជាតិ​ក្នុង​ខេត្តកំពង់ឆ្នាំង​កំណត់​ចំនួន​១៤០​នាក់ ដែល​ក្នុងនោះ​មាន​ជ្រើសរើស​ជា​មន្ត្រីនគរបាល​ប៉ុស្តិ​រដ្ឋបាល និង​មន្ត្រីនគរបាល​តាម​ជំនាញ​។​

dsc06415

​ប្រធាន​មណ្ឌល​ប្រឡង​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៅ វីរៈ​ទុយ អនុ​ប្រ​ធា​​ន​សាលា​បណ្ឌិត​នគរបាលជាតិ គណៈកម្មការ​ប្រឡង​មាន​ចំនួន​៩៥​នាក់ ក្នុងនោះ​មន្ត្រី​មកពី​ក្រសួង​៤​នាក់ និង​មន្ត្រី​នៅក្នុង​ស្នងការ​ខេត្តកំពង់ឆ្នាំង​៩១​នាក់ មាន​មេ​ប្រយោគ​៨​នាក់ អនុរក្ស​៦២​នាក់ និង​សន្តិសុខ​១៨​នាក់ បន្ទប់​ប្រឡង​មាន​៣១​បន្ទប់​។ ដោយឡែក​ក្នុង​ថ្ងៃ​ប្រ ឡង បេក្ខជន​មក​ប្រឡង​មាន​ចំនួន​៧៥៣​នាក់ ស្រី​២៩៨​នាក់ អវត្តមាន​៧​នាក់ ស្រី​៤​នាក់​។​

dsc06420

​ចំណែក​វិញ្ញាសារ​ប្រឡង គឺ​ចំណេះដឹង​ទូទៅ និង​ចំណេះដឹង​លើ​កិច្ចការងារ​នគរបាល​ជាតិ​រយះពេល​ប្រឡង​តែមួយព្រឹក​ប៉ុណ្ណោះ​។​​​សភាព​ការ​នៅក្នុងពេល​ប្រឡង​បាន​ដំណើរការ​ទៅ​យ៉ាង​រលូត ដោយ​នៅក្នុងពេល​ចូល​មណ្ឌល​ប្រឡង​ត្រូវបាន​សន្តិសុខ​ឆែកឆេរ​បេក្ខជន​គ្រប់​គ្រប់គ្នា​ដោយ​មិន​អនុញ្ញាតអោយ​ក​ទូ​សព្ទ័​ដៃ​ឬ​ក្រ​ដា​ព្រុយយ៉ុង​អ្វី​ចូល​ឡើយ​។ ប៉ុន្តែ​ការងឿងឆ្ងល់​មួយ​នោះ​គឺ​បេក្ខជន​ប្រ​ឡ​​ង​មួយចំនួន​តូច​មាន​កំពស់​ទាប​ខុស​និង​ល​ក្ខ័​ខណ្ឌ​ជ្រើសរើស ករណីនេះ​មាន​មន្ត្រី​នគរ​បា​​ល​លួចខ្សឹប​អោយដឹងថា បេក្ខជន​ទាបៗ​ជា​កូន​អ្នកធំៗ​ដែល​ថ្នាក់លើ​អនុញ្ញាត ចង់ដឹង​សួរ​​លោកធំៗ​ទៅ លោក​តូចៗ​ដូច​ពួក​គាត​អត់​ហ៊ាន​និយាយ​ទេ​…!!! ៕

dsc06429

( រិទ្ធិជ័យ )