ករណី​លោក​លី​ឡា នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​លួច​បង្ខិត​បង្គោល​តំបន់​អភិរក្ស​ស្តី​ដក​គង​តាមទំនើងចិត្ត​ក្រុមការងារ​ថ្នាក់​ខេត្ត​បាន​ចុះ​សម្របសម្រួល​ជា​មួល​ប្រជា​នេសាទ​

​ខេត្តកំពង់ឆ្នាំង​៖ បន្ទាប់ពី លោក លី ឡា អនុប្រធាន​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង បាន​លួច​បោះ​ប​ង្គោ ល​បង្ខិត​ពង្រីក​តំបន់​អភិរក្ស​ស្តី​ដក​គង​តាម​ទំនើងចិត្ត​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​រួចមក ប្រជា​នេសាទ​នៅក្នុង​ភូមិ​ដូ​វ​វៀតបាន​មានប្រតិកម្ម​យ៉ាងខ្លាំង ហើយ​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៦ លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជារ​អោយ​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត និង​ស្រុក​កំពង់លែង ចុះ​ធ្វើការ​ដោះស្រាយ​បាតុភាព​នេះ​ជាបន្ទាន់​នៅ​ចំណុចកើតហេតុ​ជូន​ប្រជាពលរដ្ឋ​។​ ​

dsc06478

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង និង​លោក ប្រាក់​លាង​ហួរ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង នៅ​ចំណុច​ត្រូវ​បោះបង្គោល​តំបន់​អភិរក្ស​ព្រែក​ស្តី​ដក​គង បាន​និយាយ​ទៅកាន់​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ប្រមាណ​ជាង​៦០​នាក់​ថា​៖ លោក​ទទួលស្គាល់ថា​​ការ​លួច​ដក​បង្គោល​ទង់​ក្រហម​កំណត់​តំបន់​អភិរក្ស​ពី​ដើម​ទន្លា​នេះ​ដែល​ធ្លាប់​បោះ​៣​ឆ្នាំមុន ទៅ​ដា​ក់ក​ន្លែ ង​ផ្សេង​ឆ្ងាយ​ពី​ទីនេះ​ប្រមាណ​៣០០​ម៉ែត្រ​តាម​ទំនើងចិត្ត​របស់​មន្ត្រីជលផល​ម្នាក់​នោះ គឺជា​រឿង​មិនត្រូវ​។​

dsc06458

​ពេលនេះ​ក្រុមការងារ សំណូមពរ​សុំ​បោះ​ប​ង្កោ​ល​កំណត់​ព្រុំ​តំបន់​អភិរក្ស​នៅ​ចំណុចដើម​ទន្លា​នេះ​ដដែល​ដូច​កាលពី​៣​ឆ្នាំមុន ដែល​ពុំ​មានរឿង​តើ​ប្រជាពលរដ្ឋ​យល់ព្រម​ទេ​។ ​លោក​បញ្ជាក់ទៀតថា​៖ នៅក្នុង​អនុ​ក្រិ​ត្យ នៅក្នុង​ផែនទី​បានកំណត់​និយាម​ការ​ថា​ចំណុច​នេះ​ជា​ព្រុំប្រទល់​តំបន់​អភិរក្ស ដូចនេះ​មិនអាច​ជន​ណា​សំរេច​ផ្លាស់ប្តូរ​បានឡើយ លុះត្រា​ណា​តែ​ស្នើសុំ​ថ្នាក់ជាតិ​សំរេច​។ ដោយឡែក​នៅក្នុង​ឆ្នាំនេះ​ថ្នាក់ជាតិ​និង​ផ្តល់​ថវិកា​អោយ​បោះបង្គោល​ថ្ម​ព្រុំ​ដែល​តំបន់​អភិរក្ស​ព្រែក​ស្តី​ដក​គង​នៅទីនេះ​។​

dsc06466

​លោក វ៉ាត សាត តំណាង​ប្រជាពលរដ្ឋ និង​លោក អ៊ុក សឿន មេភូមិ​ដូន​វៀត បាន​លើកឡើងថា​៖​ជលផល​បាន​បោះបង្គោល​ព្រុំ​អភិរក្ស​លើក​ទី​១​ដែលមាន​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ចូលរួម​ដឹងឮ គឺ​ខាងលើនេះ​ប្រមាណ​១០០០​ម៉ែត្រ តែ​ក្រោយមក​ក៏មាន​គេ​លួច​ដក​បង្គោល​បង្ខិត​ម​កបោះ​នៅទីនេះ​បាន​៣​ឆ្នាំ ហើ​​យ​ថ្មីៗ​នេះ លោក លី ឡា បាន​លួច​ដក​បង្គោល​ពី​ទីនេះ​ទៅ​បោះ​នៅ​ដើម​ច​ង្កែ​ង​ខាងក្រោម​នេះ​៣០០​ម៉ែត្រ​​ទៀត សួរថា​អ្នក​លួច​ដក​បង្គោល​អភិរក្ស​បោះ​នៅ​ក្លែង​ផ្សេង​ខុសពី​ផែនទី​កំណត់​តើ​មានទោស​ដែរ​ទេ (​សំ ណួ​រ​នេះ​គ្មាន​អ្នកណា​ឆ្លើយ​ជូន​ប្រជាពលរដ្ឋ​អោយ​បានដឹង​ច្បាស់​ទេ គឺ​មន្ត្រី​គ្នា​គេ​កាន់ជើង​តែ​គ្នា​គេ តែ​ប្រ ជា​រាស្ត្រ​ធ្វើ​ខុស​បែបនេះ​វិញ​ពិតជា​ជាប់គុក​គ្មាន​អ្នកណា​យល់យោគ​ឡើយ )​។ ពួកគាត់​សំណូមពរ​អោយ​ក្រុមការងារ​បោះបង្គោល​ទង់​នៅ​ចំណុច​ទី​១​វិញ ដើម្បី​ប្រជា​នេសាទ​រាប់រយ​គ្រួសារ​មាន​កន្លែង​នេសាទ​ធំ​ទូលាយ​ចិញ្ចឹមជីវិត ហើយ​ពេល​ក្រោយ​សូមកុំ​ចេះតែ​ដើ​បោះ​តាម​ទំនើងចិត្ត​ទៀត​។​

dsc06466

​ទាក់ទង​និង​រឿងនេះ​លោក សំ ចាន់ថន អភិបាលស្រុក​កំពង់លែង​បាន​លើកឡើងថា​៖ តាម​សំ​ណូ​​ម​ពរ​លោក​សុំអោយ​បោះបង្គោល​ទង់​នៅ​ចំណុច​ទី​២​នេះ​ដែល​ធ្លាប់បាន​បោះ​៣​ឆ្នាំ​មកហើយ​ពុំមាន​ទំនាស់​​ដោយឡែក​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​ចង់​សុំ​បោះបង្គោល​នៅ​ចំណុច​ទី​១ គឺ​តំបន់​អភិរក្ស​ត្រូ​រួម​
​ហើយ រឿងនេះ​សូម​ប្រជាពលរដ្ឋ​ធ្វើលិខិត​ស្នាម​ឆ្លង​មន្ត្រី​ជំនាញ ឆ្លង​ស្រុក​ខេត្ត ស្នើសុំ​ទៅ​ថ្នាក់ជាតិ​សំរេច​ទើបបាន ក្រុមការងារ​ថ្នាក់​ខេត្ត​ឬ​ថ្នាក់ស្រុក​គ្មាន​សិទ្ធ​សំរេច​នោះទេ​។​

dsc06474

​ក្រោយពី​ក្រុមការងារ​បាន​សម្របសម្រួល​ពន្យល់ បង្ហាញ​ផែនទី អនុ​ក្រិត និង​និយាម​ការកំណត់​ព្រុំ​​ប្រទល់​ជូន​ប្រជាពលរដ្ឋ​ជាង​២​ម៉ោង​រួចមក ទើប​ប្រជាពលរដ្ឋ​បាន​យល់​ព្រមអោយ​ក្រុមការងារ​បោះ​ប​ង្គោ​​កំណត់​ព្រុំ​តំបន់​អភិរក្ស​នៅ​ចំណុច​ទី​២​ដើម​ទន្លា​ដែល​ធ្លាប់​បោះ​ពីមុនមក​រយះពេល​៣​ឆ្នាំ​មកហើយ​គ្មាន​ទំ នា​ស់ ហើយ​ប្រជាពលរដ្ឋ​ថា ពួកគាត់​និង​ធ្វើលិខិត​ស្នើសុំ​ទៅ​ថ្នាក់ជាតិ​អោយ​បោះបង្គោល​នៅ​ចំណុច​ទី​១​ដែល​ធ្លាប់​បោះ​តាំងពី​ពេល​កាត់​រំសាយ​ឡូត៍​អោយ​រាស្ត្រ​ពីមុន​មកវិញ ៕ (រិទ្ធិជ័យ )​ ​