ជំងឺរបស់ក្មេងទាំង ៤យ៉ាង​ដែលអ្នក​គួរតែ​ប្រុង​ប្រយ័ត្ន

ពេលខ្លះកូនៗរបស់អ្នកអាចប្រឈមមុខនឹងអាការៈមិនស្រួលខ្លួនជៀសមិនផុតឡើយ។ ពួកគេអាចនឹងឈឺមិនស្រួលខ្លួនតាំងពីពេលនៅសាលា។ ពេលត្រលប់មកផ្ទះវិញ ពួកគេអាចនឹងហៀរសំបោរ, ក្អក ឬមានចៃលើក្បាល។ ប្រើសិនអ្នកព្យាបាលបញ្ហានេះបានកាន់តែលឿន ពួកគេនឹងអាចត្រលប់ទៅសាលារៀនវិញកាន់តែឆាប់។

អនុវត្តវិធីសាស្ត្រព្យាបាលបែបធម្មជាតិដូចខាងក្រោម ប្រសិនបើកូនៗរបស់អ្នកមានជំងឺ៖

Loading...

១. ក្អក និងផ្តាសាយ

កូនរបស់អ្នកអាចនឹងកើតជំងឺផ្តាសាយ។ អ្នកគួរសង្កេតមើលសញ្ញានៃអាការៈហៀរសំបោរ, គ្រុនក្តៅ ឬក៏ឧស្សាហ៏ក្អកញឹកញាប់។ ឱសថធម្មជាតិអាចជួយព្យាបាលអាការៈក្អក និងផ្តាសាយបាន ដោយការពិសារទឹកឲ្យបានច្រើន រួមបញ្ចូលទាំងទឹកខ្មេះប៉ោមលាយជាមួយនឹងក្រូចឆ្មា ហើយត្រូវឲ្យពួកគេសម្រាប់ឲ្យបានច្រើន។

ដើម្បីជួយកាត់បន្ថយអាការៈឈឺបំពង់ក និងក្អក អ្នកអាចឲ្យកូនរបស់អ្នកទទួលទានទឹកខ្មេះប៉ោម ឬក៏ទឹកឃ្មុំ ១ស្លាបព្រាបាយ។ ការពិសារទឹកក្រូចឆ្មាអាចជួយសម្រួលដល់ក្រពះ និងជួយដល់ការរំលាយអាហារ។ វានឹងជួយបំបាត់អាការៈក្អក ឬផ្តាសាយបានយ៉ាងឆាប់រហ័ស ហើយក៏ជួយជម្រុញដល់ប្រព័ន្ធភាពស៊ាំផងដែរ។

២. ភ្នែកក្រហមព្រឿងៗ

អ្នកត្រូវចេះដោះស្រាយបញ្ហាបែបនេះនៅក្នុងជីវិតរបស់អ្នកដោយខ្លួនឯង។ វីរុសអាចធ្វើឲ្យជុំវិញគ្រាប់ភ្នែកឡើងក្រហម និងរមាស់ជុំវិញត្របកភ្នែក។ ហើយវាក៏ជាជំងឺឆ្លងផងដែរ ដូច្នេះក្មេងដែលកើតជំងឺភ្នែកក្រហមនេះនឹងមិនត្រូវអនុញ្ញាតិឲ្យត្រលប់ទៅសាលារៀនវិញឡើយ រហូតដល់បញ្ហានេះបានជាសះស្បើយ។

ដើម្បីបំបាត់អាការៈ និងព្យាបាលបញ្ហាភ្នែកក្រហមនេះ គួរប្រើប្រភេទប្រេងសំខាន់ៗទាំង ២មុខ៖ ប្រេងដើមតែ និង ប្រេងឡាវេនឌ័រ។ ប្រើវាជូតជុំវិញត្របកភ្នែក។ ជៀសវាងមិនឲ្យចូលភ្នែក នៅពេលប្រើប្រេងទាំងនេះ។

៣. កើតស្រែង

ការឆ្លងមេរោគផ្សិតនេះមានលក្ខណៈចេញកន្ទួលក្រហមតូចៗនៅលើស្បែកគេហៅថា ជំងឺស្រែង។ វាអាចចេញនៅគ្រប់ទីកន្លែងលើរាងកាយ ប៉ុន្តែជាធម្មតា វាច្រើនកើតនៅក្បែរលលាក្បាល។ ហើយវាក៏ជាជំងឺឆ្លង និងពិបាកក្នុងការព្យាបាលផងដែរ។

ប្រើឱសថធម្មជាតិដោយមានវត្តមានរបស់ប្រេងសំខាន់ៗលាយបញ្ចូលគ្នា។ ទាំងប្រេងដើមតែលាយជាមួយនឹងប្រេងប្រេងឡាវេនឌឺ, ប្រេងឈើចន្ទន៏គ្រឹស្នា, ប្រេងផ្កាឈូករ័ត្ន។ យកវាលាបលើស្បែក។ ជូតលើកន្លែងកើតស្រែង រួចប្រើបង់រុំរបួស រុំជុំវិញកន្លែងកើតស្រែង។

៤. បញ្ហាចៃ

ជំងឺដែលគួរឲ្យខ្ពើមបំផុតដែលកូនៗរបស់អ្នកអាចយកចូលផ្ទះគឺ ជំងឺចៃ។ ចៃអាចឆ្លងតាមរយៈស្និតស្នាលគ្នាជាមួយនឹងក្មេងដទៃ, ការប្រើក្រាស់សិតសក់រួម, ប្រើកាស ឬប្រើរបស់ជាច្រើនផ្សេងទៀត។

ព្យាយាមប្រើឱសថធម្មជាតិនេះឲ្យបានឆាប់កាន់តែល្អ ប្រសិនបើកូនរបស់អ្នកមានបញ្ហាចៃ។ លាយប្រេងដើមតែជាមួយនឹងប្រេងឡាវេនឌ័រ, ប្រេងម្អម…។ ប្រើក្រណាត់ស្បៃជ្រលក់ប្រេងរួចជូតលើស្បែកក្បាល។

ទុកវាចោលលើសក់ក្បាលរបស់កូនអ្នកពេញមួយយប់ យ៉ាងហោចណាស់ ១២ម៉ោង។ ប្រើស្និតសិតសក់ចេញ បន្ទាប់មកប្រើសាប៊ូកក់សក់ វានឹងលាងសម្អាតសក់ក្បាលរបស់កូនអ្នកចេញ។ អនុវត្តវិធីនេះដដែលៗ រហូតដល់ចៃលែងមាន៕

ប្រភព៖ khmerpropey