ស៊ុត និងក្រូចថ្លុង​អាចជួយ​សម្រកទម្ងន់ ១០ផោន​ក្នុង​រយៈពេល ៥ថ្ងៃ

ការផ្លាស់ប្តូររបបអាហារដែលអ្នកមានទម្លាប់ទទួលទានយូរមកហើយ អាចជារឿងមួយពិបាក។ ជាការពិតណាស់ ការព្យាយាមផ្លាស់ប្តូររបបអាហាររបស់អ្នកជាអចិន្ត្រៃយ៍ឱ្យបានឆាប់រហ័សអាចបណ្តាលឱ្យអ្នកទទួលទានកាន់តែច្រើនឡើង និងចាប់ផ្តើមធ្វើការងារធ្ងន់ក្រោយរយៈពេល ២-៣ថ្ងៃ។

ម្យ៉ាងវិញទៀត របបអាហារថ្មីៗអាចធ្វើឱ្យប្រព័ន្ធរាងកាយរបស់អ្នកស្រកគីឡូ ជួយឱ្យអ្នកឆាប់បានឃើញលទ្ធផល និងជួយជម្រុញអ្នកឱ្យផ្លាស់ប្តូរទម្លាប់នៃការទទួលទានអាហារ។ ស៊ុត និងក្រូចថ្លុងជាអាហារដ៏ពេញនិយម និងមានប្រសិទ្ធភាពបំផុត។

Loading...

តើស៊ុត និងក្រូចថ្លុងមានសមត្ថភាពអ្វីខ្លះ ដើម្បីជួយឱ្យស្រកទម្ងន់?

ការទទួលទានស៊ុត និងក្រូចថ្លុងឱ្យបានច្រើន អ្នកនឹងអាចទទួលបានអត្ថប្រយោជន៍ដូចជា៖

– កម្រិតប្រូតេអ៊ីនខ្ពស់ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត និងជួយឱ្យអ្នកគេចផុតពីការទទួលទានច្រើន ឬទទួលទាននំស្រួយដែលប៉ះពាល់ដល់សុខភាព
– ជាតិកាឡូរីនឹងជួយរក្សាកម្រិតថាមពលរបស់អ្នក
– ក្រូចថ្លុងជាប្រភេទផ្លែឈើជំនួយដល់សុខភាព។ វាអាចជួយសម្រកទម្ងន់
– ក្រូចថ្លុងអាចជួយបង្កើនដល់ការរំលាយអាហារ
– ការទទួលទានផ្លែឈើនេះបានទៀងទាត់អាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងប្រម៉ាត់ និងជួយកម្ចាត់ជាតិខ្លាញ់ចេញពីក្នុងរាងកាយរបស់អ្នក
– ជាតិផ្អែមរបស់ផ្លែក្រូចថ្លុងធ្វើឱ្យអ្នកឆាប់ឆ្អែត និងទទួលទានតិច

ជំហ៊ាននៃការទទួលទានស៊ុត និងផ្លែក្រូចថ្លុង

មានលក្ខណៈខុសប្លែកមួយចំនួនទាក់ទងនឹងអាហារស៊ុត និងក្រូចថ្លុងនេះ ដូច្នេះអ្នកត្រូវគិតអំពី ភាពស៊ូទ្រាំរបស់អ្នកចំពោះអាហារប្រភេទនេះ និងសម្រេចចិត្តជ្រើសរើសយកអាហារសម្រាប់តម្រូវការរបស់អ្នក។ នៅក្នុងរបបអាហារដ៏តឹងតែងបំផុតមួយនេះ អ្នកមិនត្រូវញ៉ាំរបស់អ្វីផ្សេងឡើយ ត្រូវទទួលទានស៊ុត និងក្រូចថ្លុងក្នុងរយៈពេល ៣ទៅ ៤ថ្ងៃ។

ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកទទួលទានតែអាហារមួយនេះ អ្នកត្រូវទទួលទានផ្លែក្រូចថ្លុងឱ្យបាន ៥ផ្លែ។

លើសពីនេះទៀតក្រៅពីផ្លែក្រូចថ្លុង អ្នកអាចទទួលទានស៊ុតសឱ្យបាន ៥ទៅ ៩គ្រាប់ក្នុង ១ថ្ងៃៗ។ ការទទួលទានស៊ុតស អាចជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុលក្នុងខ្លួនរបស់អ្នក។ តែទោះបីជាយ៉ាងណា ស៊ុតទាំងមូលអាចផ្តល់អត្ថប្រយោជន៍បន្ថែមលើសនេះ។ គួរជៀសវាងការទទួលទានស៊ុតចៀន ឬស៊ុតក្រឡុក ត្រូវតែស្ងោរវា។ ក្នុងដំណាក់កាលទទួលទានរបបអាហារបែបនេះ អ្នកអាចទទួលទានទឹកឱ្យបានច្រើនតាមចិត្តដែលអ្នកចង់។ អ្នកក៏គួរតែទទួលទានតែបៃតងឱ្យបាន ២ពែងក្នុង ១ថ្ងៃ ជារៀងរាល់ពេលព្រឹក និងពេលល្ងាច។ វិធីនេះអាចជួយជម្រុញដល់ការរំលាយអាហារកាន់តែច្រើនឡើង។

អ្វីដែលអ្នកនឹងទទួលបានពីរបបអាហារនេះ

លទ្ធផលដែលអ្នកនឹងទទួលបានពីអាហារនេះអាស្រ័យលើការអនុវត្តយ៉ាងជិតស្និត និងចំនួនថ្ងៃដែលអ្នកអនុវត្ត។ កុំអនុវត្តវិធីនេះច្រើនជាងរយៈពេល ៧ថ្ងៃ ព្រោះវាអាចធ្វើឲ្យរាងកាយរបស់អ្នកបាត់បង់ភាពស្រេកឃ្លាន។

អ្នកដែលបានអនុវត្តវិធីនេះបានរាយការណ៍មកថា ពួកគេស្រកគីឡូបានដល់ទៅ ១០ផោនក្នុងរយៈពេល ៥ថ្ងៃ៕

ប្រភព៖ khmerpropey