បើភ្លឺវិញ ប៉ុន្មាន​នាក់ត្រូវគ្រោះ​ថ្នាក់​?

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​​បើកបរ​​ដោយ​បុរស​ជនជាតិ​ចិនម្នាក់ បាន​​រេ​ចង្កូត​ទៅ​បុក​កុងតឺន័រ​​ បណ្តាល​ឱ្យ​រថយន្ត​​ខ្ទាត​​ចូល​រោង​​លក់​​ខោរ​អាវ​ជជុះ​​មួយកន្លែង ហើយ​អ្នកបើក​បាន​រង​របួសធ្ងន់ កាលពី​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី០៩​ តុលា ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ​ខាងត្បូង​រង្វង់​មូល​ចោម​ចៅ មុខ​បុរី​ប៊ុ​ន​ហួរ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ  ខណ្ឌ​ពោធិ៍​សែន​​ជ័យ ។

តាម​ប្រភព​​​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស RX300 ព​ណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1G-9780 បើកបរ​​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ។ រីឯ​រថយន្ត​កុងតឺន័រ ពណ៌​ខៀវ​លា​យ.ស ពាក់​ស្លាក​លេខ​3A-5243 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ។ លុះ​​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រថយន្ត​ឡិច​ស៊ី​សបាន​រេចង្កូត​ទៅ​ខាងឆ្វេង​ធ្វើ​ឱ្យ​រថយន្ត​កុងតឺន័រ​​ងាកក្បាល​រថយន្ត​ទៅ​ខាងឆ្វេង​ដៃ​ តែ​ត្រូវ​រថយន្ត​ឡិច​ស៊ី​ទៅ​បុក​បញ្ឆិត​ក្បាល​កុងតឺន័រ ធ្វើ​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស​ខ្ទាត​ចូល​ក្នុង​រោង​លក់​ខោអាវ​ជជុះ​ នៅ​តាម​ចិញ្ចើម​ផ្លូវ​បាក់​ខូចខាត​បង្គោល​រោង​ ទើប​រថយន្ត​ឈប់​នៅ​ក្នុង​រោង​លក់​ខោអាវ​ជជុះ ចំណែក​អ្នកបើកបរ​ជា​ជនជាតិ​រង​របួសធ្ងន់​ត្រូវ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​ភ្លាម ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​​ ចុះ​ទៅ​សម្រួល​ចរាចរណ៍​និង​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​ចុះ​មក​វាស់វែង​ នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង​ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕