សម្តេចតេជោ ឧបត្ថម្ភទឹកប្រាក់ ៣៤០០០ដុល្លារ ដល់មន្រ្តី និងកីឡាករ ក្រោយយកឈ្នះស្រីលង្កា ៤-០

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ៣៤០០០ដុល្លារសហរដ្ឋអាមេរិក តាមរយះនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដល់មន្រ្តីដឹកនាំ និងកីឡាករ ដោយក្នុងម្នាក់ៗ ទទួលបាន ១០០០ដុល្លារ។

ក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការផ្ញើសារគាំទ្រ និងលើកទឹកចិត្តដល់កីឡាករកម្ពុជា ដែលកំពុងធ្វើការ ប្រកួតនៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិកនៅលើ Facebook ថា «សូមគាំទ្រ និងលើកទឹកចិត្តដល់ក្រុមកីឡា បាល់ទាត់ជម្រើសជាតិកម្ពុជា ដែលកំពុងប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយស្រីលង្កា (Sri Lanka)។ ការប្រកួតតង់ទី១ នេះ គឺកម្ពុជា កំពុងនាំមុខ ២-០»

Facebook Page ដដែលរបស់សម្តេចបន្តថា ការចូលរួមដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក របស់ប្រជាពលរដ្ឋ ជាពិសេសពីយុវជន និងយុវតី គឺបានផ្តល់នូវការគាំទ្រ និងលើកទឹកចិត្តកាន់តែខ្លាំងឡើងដល់ក្រុមកីឡាករកម្ពុជាយើង៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ការលេងប្រកបដោយស៊ីសង្វាក់គ្នា និងគ្រប់គ្រងបាល់រហូតដល់ ៦២ភាគរយ បានធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា យកឈ្នះក្រុមភ្ញៀវស្រីលង្កា ៤-០ ក្នុងមិត្តភាពអន្តរជាតិ។

ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកនារាត្រីអាទិត្យ ទី០៩ ខែតុលានេះ ក្រុមកីឡាករកម្ពុជា មិនបានធ្វើឲ្យអ្នកទស្សនាផ្ទាល់ប្រមាណ ៥ម៉ឺនអស់សង្ឃឹមឡើយ ដោយបានបំបែកសំណាញ់ទីស្រីលង្កា ២-០ ក្នុងវគ្គទី១ នៅនាទីទី២ និងនាទីទី៤១ ដោយកីឡាករ ស្រឿយ វិសាល និង ធារី ចន្ថាប៊ីន ដោយតែតបញ្ចូលទីដូចគ្នា។

កម្ពុជា នៅតែបន្តដាក់សម្ពាធទៅលើក្រុមដែលស្ថិតក្នុងទ្វីបអាស៊ីដូចគ្នាស្រីលង្កាដដែលក្នុងវគ្គទី២ រហូតរកបាន២គ្រាប់ទៀត នៅនាទីទី៦៩ និងនាទីទី៩០ ពីការស៊ុតបញ្ចូលទីដោយកីឡាករ កែវ សុខផេង ដែលធ្វើឲ្យការប្រកួតទាំងស្រុងមានគម្លាតគ្នា ជាខ្លាំងរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី។

នេះជាមិត្តភាពអន្តរជាតិចុងក្រោយរបស់កម្ពុជា ដែលត្រៀមប្រកួតជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 នៅពហុកីឡដ្ឋានជាតិនាថ្ងៃទី១៥ តុលា ដោយត្រូវជួបឡាវ ប្រ៊ុយណេ និងទីម័រខាងកើត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សម្តេចតេជោ ឧបត្ថម្ភទឹកប្រាក់ ៣៤០០០ដុល្លារ ដល់មន្រ្តី និងកីឡាករ ក្រោយយកឈ្នះស្រីលង្កា ៤-០

សម្តេចតេជោ ឧបត្ថម្ភទឹកប្រាក់ ៣៤០០០ដុល្លារ ដល់មន្រ្តី និងកីឡាករ ក្រោយយកឈ្នះស្រីលង្កា ៤-០