Lee ទម្លាយ​ចំណុច​ល្អ និង​​​ខ្វះខាត​​របស់​កម្ពុជា​ក្រោយ​ឈ្នះ​​ស្រីលង្ហា​យប់​មិញ

​លោក Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​ជម្រើស​​ជាតិ​កម្ពុជា​​នៅ​មិន​ទាន់​ពេញ​ចិត្ត​​ក្រុម​របស់​ខ្លួន​​ឡើយ បើ​ទោះ​បី​អាច​យក​ឈ្នះ​ក្រុម​ភ្ញៀវ​ស្រីលង្កា​រហូត​ដល់​ទៅ​៤-០​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​​កាល​ពី​យប់​មិញ​​ក៏​ដោយ។ ជ័យ​ជម្នះ​នេះ​លោក​គិត​ថា​ កម្ពុជា​មាន​ចំណុច​ខ្វះខាត​ជា​ច្រើន ប៉ុន្តែ​ក៏​មាន​ចំណុច​ល្អ​ដែរ។

 

Lee ទម្លាយ​ចំណុច​ល្អ និង​​​ខ្វះខាត​​របស់​កម្ពុជា​ក្រោយ​ឈ្នះ​​ស្រីលង្ហា​យប់​មិញ

​លោក Lee Tea Hoon

 

​គ្រូ​បង្វឹក​ជន​ជាតិ​កូរ៉េខាងត្បូង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​នៅ​មាន​ចំណុច​ខ្វះខាត​ជា​ច្រើន​ទៀត​​ដែល​ត្រូវ​កែ​តម្រូវ​បន្ថែម។ កីឡាករ​​ទាំង​អស់​​បាន​​ប្រមូល​ស្មារតី​ប្រយុទ្ធ​មិន​ទាន់​បាន​ល្អ​​គ្រប់​គ្រាន់​ ពិសេស​​គឺ​​ពួក​គេ​ព្យាយាម​ធ្វើ​​ឲ្យ​ខក​ខាន​ឱកាស​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​​លោក​គិត​ថា​ ជ័យ​ជម្នះ​មួយ​នេះ​មិន​ទាន់​ល្អ​គ្រប់​គ្រាន់​នៅ​ឡើយ។

 

​លោក​បន្ថែម​ថា ​បច្ចុប្បន្ន​កម្ពុជា​មាន​ចំណុច​ល្អ​​ខ្លះ​ៗ​ក្រោយ​ទៅ​ហ្វឹកហាត់​នៅ​សិង្ហបុរី​មួយ​រយៈ​គឺ​មាន​ការ​រក្សា​តុល្យភាព​នៃ​ក្រុម​បាន​ល្អ​​។ ទម្រង់​​ឡើង​ចុះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​​​ និង​​ចល័ត​​ទីតាំង​​បាន​ល្អ​ជាង​មុន។ ចំណែក​ចំណុច​ខ្វះ​ខាត​កីឡាករ​គ្រប់​រូប​ត្រូវ​មាន​ល្បឿន​ និង​គុណភាព​គ្រប់​គ្រង​បាល់​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ​។

 
គ្រូ​បង្វឹក​ដែល​ចូល​ខ្លួន​មក​ដឹក​នាំ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១០​រូប​នេះ​​បញ្ជាក់​ទៀត​ថា ឡាវ ទីម័រខាង​កើត និង​ប្រ៊ុយ​ណេ​កំពុង​សិក្សា​​​ចំណុច​ខ្វះខាត​របស់​កម្ពុជា​​ ហើយ​​ពួក​គេ នឹង​រៀប​ចំ​​ប្រព័ន្ធ​លេង​មួយ​​ដើម្បី​​​ទប់​ទល់​​​កម្ពុជា​ ដូច​កម្ពុជា​កំពុង​រៀប​ចំ​ប្រពន្ធ​លេង​ដើម្បី​ទប់​ទល់​​ពួក​គេ​ផង​ដែរ។ ​គ្រប់​ប្រទេស​​តែង​ចង់​ឈ្នះ​​ ដូច​នេះ​ការ​ប្រកួត​​ជម្រុះ​ពាន AFF Suzuki Cup ​ខាង​មុខ​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ

 

ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​គឺ​ជា​ការ​ត្រៀម​ខ្លួន​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup ​​គ្រោង​ចាប់​ផ្ដើម​ថ្ងៃ​ទី​​១៥​ដល់​២១​ខែ​តុលា​ឆ្នាំ​២០១៦​ខាង​មុខ​​នេះ ដែល​​មាន​ប្រទេស​ចំនួន​​៤​ធ្វើ​ការ​ប្រកួត​ប្រជែង​គឺ​ឡាវ ទីម័រខាងកើត និង​ប្រ៊ុយណេ​៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​