ជំងឺបេះដូង និងម៉ាស៊ីនឆ្លុះក្រពះ ពោះវៀន GI Scope : ចំណេះដឹងសម្រាប់ជំហាននៃការសង្គ្រោះ

ការស្វែងយល់ពីជំងឺបេះដូង និងម៉ាស៊ីន ឆ្លុះក្រពះ ពោះវៀន (GI Scope)

ភាពជឿនលឿននៃបច្ចេកវិជ្ជា និងវិទ្យាសាស្រ្តជាងមួយទសវត្សរ៍កន្លងមកនេះ បានជួយឲ្យ យើងអាចស្វែងយល់បានច្រើនពីជំងឺបេះដូង និងជំងឺប្រព័ន្ធរំលាយអាហារ។ ប៉ុន្តែបើអ្នក តាមដាន ព័ត៌មានវេជ្ជសាស្រ្តមិនបានដិតដល់ទេនោះ អ្នកអាចនឹងខកខានឱកាស ស្វែងយល់ពីបច្ចេកវិជ្ជាថ្មីៗ នៃការធ្វើរោគវិនិច្ឆ័យ និងការវិភាគដែលមានប្រសិទ្ធភាព ឬអាចយល់ខុស ពីបញ្ហាគ្រោះថ្នាក់នៃជំងឺទាំងអស់នេះ។

សាស្រ្តាចារ្យរងវេជ្ជបណ្ឌិត ស៊ូវ៉ាត់ឆៃ ផនរតនារ៉ាងស៊ី អ្នកឯកទេសខាងជំងឺបេះដូង នៅមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ បានមានប្រសាសន៍ថា “មនុស្សមួយចំនួន ដែលមានជំងឺបេះដូងគួរតែកុំភ័យអី។ ការធ្វើលំហាត់ប្រាណអាចជួយ ពង្រឹងសាច់ដុំបេះដូង ធ្វើឲ្យសុខភាពល្អប្រសើរឡើង និងធានាថាបញ្ហាគ្រោះថ្នាក់នៃជំងឺបេះដូង ដូចជាសម្ពាធឈាមឡើងខ្ពស់ និងជំងឺទឹកនោមផ្អែម ត្រូវបានគ្រប់គ្រងបានល្អ”។

បច្ចុប្បន្ននេះមានវិធីព្យាបាលទំនើបៗជាច្រើន ដើម្បីព្យាបាលរោគសញ្ញានៃបញ្ហាបេះដូង រួមទាំងការព្យាបាលក្នុងសរសៃឈាមដោយ Angioplasty ជាមួយនឹងប្រភេទរ៉ឺស័រ (Stent) ខុសៗគ្នា រួមទាំង Bioresorbable Vascular Scaffold, Drug-Eluting Stents និង TAVI ដែលជាបច្ចេកវិជ្ជាព្យាបាលចុងក្រោយបំផុតមួយក្នុងការព្យាបាលការស្ទះសរសៃឈាមអាអកធ្ងន់ធ្ងរ ដែលជាទូទៅកើតមាន ចំពោះអ្នកជំងឺវ័យចំណាស់។ ការស្វែងយល់ពីវិធីសាស្រ្តដែលបច្ចេកវិជ្ជា ទាំងអស់នេះអាចជួយឲ្យ មុខងារបេះដូងប្រសើរឡើង ដើម្បីបង្កើនគុណភាពជីវិត។

ក្រៅពីបញ្ហាបេះដូង ប្រព័ន្ធរំលាយអាហារក្នុងរាងកាយក៏ជាបញ្ហាធំ និងស្មុគស្មាញមួយផងដែរ។ ប្រព័ន្ធរំលាយអាហាររួមបញ្ចូល ទាំងសរីរាង្គសំខាន់ៗជាច្រើន និងមានវិសាលភាពធំជាង 30 ហ្វីត ចាប់ពីមាត់និងបំពង់លេបអាហារ ឆ្លងកាត់ក្រពះ ពោះវៀនតូច ពោះវៀនធំ និងរន្ធគូថ។ មានមនុស្សជាច្រើន បានទទួលការពិនិត្យតាមម៉ាស៊ីន GI Scope ដោយមិនដឹងថាចាំបាច់ ឬអត់ ហើយអ្នកខ្លះទៀត មិនដឹងថាគេធ្វើបានត្រឹមត្រូវ និងមានប្រសិទ្ធភាពដែរឬទេ។ យើងត្រូវតាមដានពត៌មានថ្មីៗ ដូចជាថ្នាំរលាកថ្លើម C ប្រភេទថ្មី ដែលកំពុងមាននៅលើទីផ្សារ ជាមួយនឹងតម្លៃសមរម្យ និងប្រសិទ្ធភាពល្អជាងមុន។

លោកវេជ្ជបណ្ឌិត ចាក់កាផាន់ អូសាងថាមណន់ ប្រធានផ្នែកជំងឺក្រពះពោះវៀន និងជំងឺ ថ្លើម ប្រចាំនៅមជ្ឈមណ្ឌល ផ្នែកប្រព័ន្ធរំលាយអាហារ (G-I) នៃមន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាត់ នឹងណែនាំពីវិធីជាច្រើនប្រកប ដោយភាពច្នៃប្រឌិតខ្ពស់ដូចជា ការឆ្លុះមើលក្រពះ ពោះវៀនធំ និង ERCP (Endoscopic Retrograde CholangioPancreatography) ដែលកំពុងប្រើប្រាស់សម្រាប់អ្នកជំងឺនៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត និងមន្ទីរពេទ្យទូទាំងពិភពលោក ព្រមទាំងនៅមន្ទីរពេទ្យបំរុងរ៉ាត់ផងដែរ។

ការតាមដានរាល់ចំណេះដឹងថ្មីៗ នឹងជួយឲ្យលោកអ្នកទទួលការរស់នៅ ប្រកបដោយសេចក្តីសុខ! 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត