ទីបំផុត ពេជ្រ សោភា ទម្លាយថា ពិតជាលែងលះជាមួយស្វាមីមែន!

ភ្នំពេញ៖ ទីបំផុត តារាចម្រៀងស្រី ពេជ្រ សោភា បានទម្លាយពីអាថ៌កំបាំង ពីជីវិតគ្រួសាររបស់នាងហើយ ដែលនាពេលថ្មីនេះ រូបនាងបានសារភាពថា ពិតជាបានលែងលះ ជាមួយនឹងស្វាមី លោក ឡៅ ឆលី ពិតប្រាកដមែន។

អ្នកនាង ពេជ្រ សោភា បានប្រាប់ប្រភពព័ត៌មាន វីអូឌី ឲ្យដឹងថា "លើលោកហ្នឹង អត់មានអាថ៌កំបាំងទេ ឥឡូវខ្ញុំសារភាពតាមត្រង់ថា រវាងខ្ញុំ និងស្វាមីគឺពួកយើង ជាពួកម៉ាក (លែងលះ ប្រមាណ១ឆ្នាំមកហើយ។ ខ្ញុំនិយាយប៉ុណ្ណឹងយល់ហើយ។ ពួកខ្ញុំ តាំងពីដើមមកគឺដូចតែពួកម៉ាកចឹង! ទើបដល់ពេលយើងសម្រេចចិត្តបែកគ្នា ក៏នៅតែរាប់អានគ្នា ដូចពួកម៉ាក និយាយទៅមក ដល់ពេលហ្នឹង ក៏នៅតែល្អនឹងគ្នា ដូចពួកម៉ាកអត់មានថាបែកគ្នាហើយខឹងគ្នា ឬនិយាយអាក្រក់ពីគ្នាអីទេ"។ 

តាមប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា មូលហេតុដែលបណ្តាល ឲ្យអ្នកនាង ពេជ្រ សោភា និងស្វាមី បានលែងលះគ្នា មិនមែនមកពីការឈ្លោះប្រកែកគ្នានោះទេ គឺមកពីម្នាក់ប្រកាន់ជំហររស់នៅអាមេរិក ដោយមិនចង់រើបង្វេចមកស្រុកខ្មែរ ហើយម្នាក់ទៀត ក៏មិនចង់រត់ចោលស្រុកខ្មែរ និងស្រលាញ់ងប់ងល់តែសិល្បៈ ដែលចំនុចនេះហើយ ធ្វើឲ្យពួកគេខ្វែងគំនិតគ្នា ទើបសម្រេចចិត្តសុំរាប់អានគ្នាវិញ។

ក្នុងនោះដែរ តារាស្រីរូបនេះ បានទម្លាយឲ្យអស់ថា ការលែងលះគ្នាបែបស្ងប់ស្ងាត់នេះ គឺចង់ទុកមុខឲ្យគ្នារៀងៗខ្លួន ទើបដំណឹងបែកបាក់មិនបានបែកធ្លាយ ហើយណាមួយ រូបនាង និងម្តាយ មិនចង់វែងឆ្ងាយ ទើបបន្តបិទបាំងដើម្បីកុំឲ្យមានការសួរនាំច្រើន។

គួរបញ្ជាក់ផងដែរ ជីវិតគ្រួសាររបស់អ្នកនាង ពេជ្រ សោភា គឺរូបនាងមិនដែលទម្លាយចេញជាសារធាណៈនោះទេ ថានាងបានជួបបញ្ហា រឺរឿងអ្វីខ្លះ ទាក់ទងជាមួយស្វាមី ដែលភាគច្រើន នាងនិងម្តាយ តែងតែប្រាប់បណ្តាសារព័ត៌មានថា ជីវិតអាពាហ៍ ពិពាហ៍របស់នាង មិនមានការរង្គោះរង្គើអ្វីនោះទេ ។ ប៉ុន្តែទើបកាលពីថ្ងៃទី៨ ខែតុលានេះទេ ក្នុងជំនួបឡើងប៉ុស្តិ៍លេខ៥ ទើបរូបនាងហ៊ានបកស្រាយថា នាង និងស្វាមី បានលែងលះគ្នាដាច់ស្រេចហើយ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាចម្រៀងស្រីថ្គាមខ្លា ប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យអ្នកម្ដាយរបស់ខ្លួន រំភើបចិត្ដដល់ស្រក់ទឹកភ្នែក។

នេះបើតាមសង្គមហ្វេសប៊ុករបស់អ្នកនាងពេជ្រ សោភា បានបង្ហាញឲ្យដឹងថា នៅថ្ងៃនេះជាថ្ងៃខួបកំណើតម្ដាយរបស់អ្នកនាង ហើយអ្នកនាងក៏បានទិញ ខ្សែក ជូនជាអំណោយដល់ម្ដាយ ដែលគាត់ស្រឡាញ់និងចូលចិត្ដវាយូរហើយ។ យ៉ាងណាមិញ សម្រាប់ទង្វើមួយនេះបានធ្វើឲ្យម្ដាយអ្នកនាង មានក្ដីរំភើបជាខ្លាំង រហូតដល់ស្រក់ទឹកភ្នែក និងរំជួលចិត្ដជាខ្លាំង។

ខាងក្រោមនេះជាសារ និងរូបភាពដែលអ្នកនាងទើបតែបង្ហោះឡើង៖

<< រីករាយថ្ងៃកំណើតម៉ែ ជូនពរអោយម៉ែមានសុខភាពល្អ

សំណាងល្អ ខ្សែរកដែលម៉ែស្រលាញ់ ម៉ែតែងចង់ថាចង់វា

ថ្ងៃនេះបានហើយ សំខាន់ម៉ែយំ ខ្ញុំដឹងថាម៉ែរំភើប >>។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload