ជីវិត​អ្នក​ដើរ​ទូក៖ ពេល​ខ្លះ​ដេក​លក់​កណ្ដាល​សាគរ​មិន​ដឹង​ខ្លួន​ ជួប​ព្យុះ​បោកបក់​ស្ទើរ​មិន​រួច​ជីវិត

នៅ​ពេល​ក្រុម​ការងារ “ផ្លូវ​ទៅ​ស្រុក” បាន​ធ្វើ​ដំណើរ​រុក​រក​ព័ត៌មាន​នៅ​កោះរុង បាន​ជួប​យុវជន​វ័យ​ក្មេង​មួយ​ក្រុម ដែល​ពួកគេ​បាន​ចែក​រំលែក​បទពិសោធន៍​ជា​អ្នក​ដើរ​ទូក​លើ​ផ្ទៃ​សមុទ្រ។

 

ជីវិត​អ្នក​ដើរ​ទូក៖ ពេល​ខ្លះ​ដេក​លក់​កណ្ដាល​សាគរ​មិន​ដឹង​ខ្លួន​ ជួប​ព្យុះ​បោកបក់​ស្ទើរ​មិន​រួច​ជីវិត

 

ពួកគេ​បាន​លាត​ត្រដាង​រឿង​រ៉ាវ​ជា​ច្រើន​ដែល​បាន​ជួប​ប្រទះ​ក្នុង​អាជីព​ការងារ​ជើង​មិន​ដល់​ដី​នេះ ដូចជា​ការ​ជួប​ព្យុះ​បោកបក់​ស្ទើរ​មិន​រួច​ជីវិត ការ​លេច​ទូក​ដែល​ត្រូវ​ប្រឈម​គ្រប់​ពេល ហើយ​ជួនកាល​ពួកគេ​ត្រូវ​ដេក​លក់​មិន​ដឹង​ខ្លួន​កណ្ដាល​សាគរ ដោយសារ​ការ​នឿយហត់​ការងារ។

 

និយាយ​ពី​អនាគត​ ពួកគេ​មួយ​ចំនួន​មាន​គម្រោង​បោះបង់​ទៅ​ប្រកប​អាជីព​ផ្សេងៗ តែ​អ្នក​ខ្លះ​ទៀត​ក៏​នៅ​តែ​ចង់​បន្ត​ជីវិត​ជា​អ្នក​ដើរ​សមុទ្រ ទោះ​បី​ដឹង​ខ្លួន​ថា​ជីវិត​នឹង​ជួប​គ្រោះ​គ្រប់​ពេល៕

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា​