អាសូរណាស់! ប្ដីប្រពន្ធ២នាក់ ត្រូវឃាតកចាក់សម្លាប់នៅកណ្តាលវាលស្រែ, កម្លាំងនគរបាលកំពុងតាមប្រមាញ់ជនដៃដល់

(ព្រៃវែង​)៖​ ប្ដីប្រពន្ធ២នាក់ ត្រូវបានជនមិនស្គាល់មុខចាក់សម្លាប់ ខណៈដែលកំពុងដើររកខ្យងនៅវាលស្រែ ហើយសមត្ថកិច្ចសង្ស័យថា ជារឿងគំនុំ។

អំពើឃាតកម្មនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ​នៅ​ចំណុច​វាលស្រែ​ខាងលិច​ ភូមិ​ព្រៃ​ផ្តៅ ​ឃុំ​កញ្ជ្រៀច​ ស្រុកកញ្ជ្រៀច ចំងាយ​៨៥០​ម៉ែត្រ​ ខាងលិច​ផ្ទះ​ជន​រង​គ្រោះ។​ ​

មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ចេញទៅរកខ្យងនៅវាលស្រែ ម៉ោងប្រហែល៩៖០០យប់ ហើយក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណ សម្លាប់ទាំង២នាក់ នៅនឹងវាលស្រែតែម្ដង លុះព្រឹកឡើងទើបប្រជាពលរដ្ឋ ប្រទះឃើញស្លាប់បាត់ទៅហើយ ចោលកូនម្នាក់ និងចៅម្នាក់។

មន្ដ្រីដដែល បញ្ជាក់ថា ​ជន​រង​គ្រោះ​ទាំង​២​នាក់​ ប្រពន្ធឈ្មោះ​ កាក់​ ប៊ុ​ន​ថា​ន អាយុ​៤៨​ ឆ្នាំ ​រង​របួស​៣​កន្លែង (ស្នាម​របួស​ភ្នែក​ខាងស្ដាំ ជំរៅ​បុក​ចូល​ជ្រៅ​ទៅ​ក្នុង​សាច់,​ របួស​ភ្នែក​ខាងឆ្វេង​ ជំរៅ​ជ្រៅ​ ទៅ​ក្នុង​សាច់, ស្នាម​បែក​ដាច់​បបូ​មាត់​ទាំង​ លើ​ទាំង​ក្រោម) ប្ដីឈ្មោះ មាន​ យ៉​ន​ ​អាយុ​៤៣​ឆ្នាំ រងរបួស៤​កន្លែង (​ស្នាម​របួស​ក្រោម​ប្រឡង់​ ភ្នែក​ឆ្វេង មុត​ជ្រៅ​ចូល​ក្នុង​សាច់​,​ ស្នាម​របួស​ដាច់​ ត្រចៀក​ឆ្វេង​​,​ របួស​ក្នុង​ប្រឡង់​ភ្នែក​ខាងស្ដាំ​ចូល​ជ្រៅ​,​ របួស​ចំ​ក្រ​ចៀក​ស្ដាំ)។​

សម្រាប់ករណីឃាតកម្មនេះ លោក ពៅ ជីវី ស្នងការរង និងជាប្រធានការិយាល័យកណ្ដាល នគរបាលព្រហ្មទណ្ឌខេត្តព្រៃវែង បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី១០ ខែតុលា នេះថា ឃាតកម្មមួយនេះ ជារឿងគំនុំ ហើយការសន្និដ្ឋានរបស់លោកបានដឹកនាំដោយផ្ទាល់ចុះទៅដល់កន្លែងកើតហេតុ គឺអាចពាក់ព័ន្ធជំលោះរឿងរកខ្យង ព្រោះតែ២នាក់ប្ដីប្រពន្ធនេះ គាត់ជាអ្នករកសសីុលក់ខ្យង ហើយប្ដីប្រពន្ធ២នាក់នេះ ជាមនុស្សស្លូតបូតមិនចេះរករឿងអ្នកណានោះទេ។

លោកស្នងការរង បញ្ជាក់ថា ពេលនេះសមត្ថកិច្ចក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង កំពុងធ្វើការស្រាវជ្រាវ យ៉ាងដុតដៃដុតជើង ដើម្បីវែកមុខឃាតករ យកមកផ្ទន្ដានទោសឲ្យខានតែបាន។

ក្រោយពីសមត្ថកិច្ចពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបាន ប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានថ្លែងប្រាប់អង្គភាព Fresh News ថា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ម៉ោង១៥៖៣០នាទី កន្លងទៅ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើកាបង្ក្រាបករណីឃាតកម្មគិតទុកជាមុន សម្លាប់បុរស២នាក់ កាលពីវេលាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចអូរ ភូមិសាស្ត្រ ភូមិស្រែគរថ្មី ឃុំស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង ផ្លូវវារីអគ្គីសនីសេសានក្រោម២ ចម្ងាយពីផ្លូវជាតិ៥០គីឡូម៉ត្រែ ដើរចូលព្រៃ០៤គីឡូម៉ែត្រ។

លោកឧត្តមសេនីយ៍ត្រី អៀម វ៉ាន់ឌី បានបញ្ជាក់ថា ក្នុងការបង្ក្រាបនោះ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ វីន ដា ភេទប្រុស អាយុ២១ ជាតិខ្មែរ មុខរបរកម្មករ ផ្ទះនៅភូមិកន្ទួត ឃុំកន្លួត ស្រុកចិត្របូរី ខេត្តក្រចេះ និងឈ្មោះ សំ ច័ន្ទធឿន ភេទប្រុស អាយុ២៣ ជាតិខ្មែរ មុខរបរកម្មករ ផ្ទះនៅភូមិត្រពាំងខ្ទុម ឃុំកន្ទួត ស្រុកចិត្របូរី ហើយមូលហេតុដែលឈានដល់មាន ករណីឃាតកម្មនេះ ដោយសារពួកគេមានគំនុំជាមួយគ្នា។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា កាលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចអូរ ភូមិសាស្ត្រ ភូមិស្រែគរថ្មី ឃុំស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង ផ្លូវវារីអគ្គីសនីសេសានក្រោម២ ចម្ងាយពីផ្លូវជាតិ៥០គីឡូម៉ត្រែ ដើរចូលព្រៃ០៤គីឡូម៉ែត្រ មានករណីឃាតកម្មប្រើកាំបិតផ្គាក់ កាប់ស្លាប់សពជនរងគ្រោះ២នាក់ ស្លាប់យ៉ាងអាណោចអាធ័មក្នុងព្រៃ ដែលជនរងគ្រោះ ឈ្មោះ ឃុន សុខបាន ភេទប្រុស អាយុ២៣ ជាតិខ្មែរ មុខរបរកម្មករ ផ្ទះនៅភូមិអណ្ដូងពេជ្រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និង ឈ្មោះ ភ័ណ្ឌ ភេទប្រុស អាយុ២៥ ជាតិខ្មែរ មុខរបរកម្មករ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាសូរណាស់! ប្ដីប្រពន្ធ២នាក់ ត្រូវឃាតកចាក់សម្លាប់នៅកណ្តាលវាលស្រែ, កម្លាំងនគរបាលកំពុងតាមប្រមាញ់ជនដៃដល់

អាសូរណាស់! ប្ដីប្រពន្ធ២នាក់ ត្រូវឃាតកចាក់សម្លាប់នៅកណ្តាលវាលស្រែ, កម្លាំងនគរបាលកំពុងតាមប្រមាញ់ជនដៃដល់

អាសូរណាស់! ប្ដីប្រពន្ធ២នាក់ ត្រូវឃាតកចាក់សម្លាប់នៅកណ្តាលវាលស្រែ, កម្លាំងនគរបាលកំពុងតាមប្រមាញ់ជនដៃដល់

អាសូរណាស់! ប្ដីប្រពន្ធ២នាក់ ត្រូវឃាតកចាក់សម្លាប់នៅកណ្តាលវាលស្រែ, កម្លាំងនគរបាលកំពុងតាមប្រមាញ់ជនដៃដល់