Liu Yifei ចេញ​ដំណើរ​ទៅ​កូរ៉េ​ជួប Song Seung Hun តែ​ម្នាក់​ឯង

តារា​សម្ដែង​ស្រី​ចិនល្បី​ឈ្មោះ Liu Yifei បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​កូរ៉េ​ម្នាក់​ឯង​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ខួប​កំណើត​មិត្ត​ប្រុស​របស់​ខ្លួន។

 

Liu Yifei ចេញ​ដំណើរ​ទៅ​កូរ៉េ​ជួប Song Seung Hun តែ​ម្នាក់​ឯង

 

កាល​ពី​ថ្ងៃ​ទី​៥​ខែ​តុលា​មុន​នេះ តំណាង​ក្រុមហ៊ុន​របស់​តារា​សម្ដែង​ប្រុស​កូរ៉េ Song Seung Hun បាន​ឲ្យ​ដឹង​ថា​មិត្ត​ស្រី​របស់​លោក តារា​សម្ដែង Liu Yifei បាន​មក​ប្រទេស​កូរ៉េ​ដើម្បី​ចូល​រួម​ក្នុង​ពិធី​ខួប​កំណើត​របស់​គូ​ស្នេហ៍។ យ៉ាងណាក៏ដោយ ដោយ​សារ​តែ​គ្មាន​រូប​ភាព​ណា​សោះ​របស់​សៀវ ឡុង​នី ទើប​អ្នក​គាំទ្រ​មិន​ដឹង​ថា​គួរ​ជឿ​ឬ​អត់។

 

ព្រឹក​ថ្ងៃ​ទី​៨​ខែ​តុលា បណ្ដាញ​ព័ត៌មាន Sina បាន​ចុះផ្សាយ​រូបភាព​របស់​ស្រី​ស្អាត​វ័យ​២៩​ឆ្នាំ​នៅ​ព្រលាន​យន្តហោះ Incheon ប្រទេស​កូរ៉េ។ ប្រភព​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា​នេះ​គឺ​ជា​រូបថត​ត្រូវ​បាន​ផ្ដិត​កាល​ពី​ថ្ងៃ​ទី​៥​មុន​នេះ​ដែល​ត្រូវ​នឹង​ថ្ងៃ​ខួប​របស់ Song Seung Hun។

 

Liu Yifei ចេញ​ដំណើរ​ទៅ​កូរ៉េ​ជួប Song Seung Hun តែ​ម្នាក់​ឯង

 

“នាង​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ដោយ​ស្លៀក​សំលៀក​បំពាក់​សាមញ្ញ ហើយ​បាន​បង្ហាញ​ស្នាម​ញញឹម​ពេល​ឃើញ​អ្នក​ស្គាល់​គ្នា​ចេញ​មក​ទទួល”។ Sina ឲ្យ​ដឹង។ យប់​ថ្ងៃ​ទី​៥​ខែ​តុលា ស្រី​ស្អាត​ត្រកូល Liu បាន​ចំណាយ​ពេល​នៅ​ក្បែរ​មិត្ត​ប្រុស​របស់​ខ្លួន​ជាមួយ​មិត្ត​រួម​ការងារ​មួយ​ចំនួន​របស់​លោក។ តំណាង​របស់​តារា​ស្រី​វ័យ​២៩​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​២​គឺ​ល្អ​ខ្លាំង​ណាស់៕

 

ចុចអាន៖សៀវ ឡុង​នី​ត្រូវ​គេ​រិះគន់​ថា​ចេះ​វាយឫក​តាំង​ពី​អាយុ​១៩​ឆ្នាំ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing