ខ្សែជីវិតនេះខ្លីណាស់ គួរខិតខំកសាងបុញ្ញកិរិយាវត្ថុទាំង១០យ៉ាងនេះ

តើអ្វីទៅ ​ជាបុញ្ញកិរិយាវត្ថុទាំង១០យ៉ាង?​ *ហេតុជាទីតាំងដែលនាំឱ្យកើតបុណ្យ ​ឬវិធីសាស្រ្តសម្រាប់ធ្វើបុណ្យ ​ហៅថា៖​ បុញ្ញកិរិយាវត្ថុ ។​
១.​ ទានមយបុណ្យ៖ បុណ្យសម្រេចបានដោយការឱ្យទាន ។​២. ​សីលមយបុណ្យ៖​ បុណ្យសម្រេចបានដោយការរក្សាសីល៥ជាដើម ។​៣. ​ភាវនាមយបុណ្យ៖​ បុណ្យសម្រេចបានដោយការចម្រើនសមាធិភាវនា ។​៤.​ អបចាយនមយបុណ្យ៖ ​បុណ្យសម្រេចបានដោយការគោរពកោតក្រែងអ្នកមានគុណជាដើម ។​៥. ​វេយ្យាវច្ចមយបុណ្យ៖ ​បុណ្យសម្រេចបានដោយការជួយខ្នះខ្នែងចាត់ចែងកិច្ចការជាប្រយោជន៍ដល់អ្នកដទៃ ។​៦. ​បត្តិទានមយបុណ្យ​៖ បុណ្យសម្រេចបានដោយការចែករំលែកបុណ្យដែលខ្លួនបានធ្វើដល់អ្នកដទៃ ។​៧.​ បត្តានុមោទនាមយបុណ្យ៖ ​បុណ្យសម្រេចបានដោយការត្រេកអរ ​អនុមោទនានឹងអំពើល្អរបស់អ្នកដទៃ ។​៨.​ ធម្មទេសនាមយបុណ្យ៖ ​បុណ្យសម្រេចបានដោយការសម្ដែងធម៌​ ឬការពន្យល់ណែនាំ និងបង្រៀនអ្នកដទៃក្នុងផ្លូវត្រូវ ។​៩. ​ធម្មសវនមយបុណ្យ៖ ​បុណ្យសម្រេចបានដោយការស្ដាប់ធម៌ ។​១០. ​ទិដ្ឋុជុកម្ម៖ បុណ្យសម្រេចបានដោយការតម្រង់ការយល់ឱ្យត្រូវត្រង់ជាសម្មាទិដ្ឋិ ។​
ចងចាំ៖ ​អំពើទាំងឡាយណាដែលបុគ្គលធ្វើដោយចេតនាចង់ឱ្យអ្នកដទៃបានដល់នូវសេចក្ដីសុខ ទោះបីគេដឹងក្ដី ​ឬមិនដឹងក្ដី ​អំពើទាំងឡាយនោះចាត់ទុកជា​អំពើបុណ្យ ៕​

ខ្សែជីវិតនេះខ្លីណាស់ គួរខិតខំកសាងបុញ្ញកិរិយាវត្ថុទាំង១០យ៉ាងនេះ
ដោយ៖ ឈូកស
ប្រភព៖ UNHRC