សម្រស់​បវរកញ្ញា​មី​យ៉ា​ន់​ម៉ា​ឆ្នាំ​2017

សារព័ត៌មាន​មី​យ៉ា​ន់​ម៉ា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កញ្ញា Zun Than Sin អាយុ​២១​ឆ្នាំ​បាន​ក្លាយជា​ម្ចាស់​មកុដ​បវរកញ្ញា​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​មី​យ៉ា​ន់​ម៉ា ឆ្នាំ​២០១៧។ ជា​លើក​ដំបូង​ហើយ​ដែល​មី​យ៉ា​ន់​ម៉ា រៀបចំ​ការ​ប្រកួត​សម្រស់​នារី ស្ថិត​ក្នុង​ឈុត​ហែល​ទឹក​សិច​ស៊ី ។

លទ្ធផល​ការ​ប្រកួត​បវរកញ្ញា​មី​យ៉ា​ន់​ម៉ា កាលពី​ល្ងាច​ថ្ងៃ​ទី​៦ តុលា ២០១៦ នៅ​សណ្ឋាគារ «Novotel» ក្រុង​រ៉​ង់​ហ្គូ​ន ប្រទេស​មី​យ៉ា​ន់​ម៉ា គឺ​នាង Zun Than Sin អាយុ​២១​ឆ្នាំ ពាក់​ស្លាក​លេខ​២៤ ជា​អ្នកក្រុង​រ៉​ង់​ហ្គូ​ន ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​តន្ត្រី ជា​អ្នក​គ្រង​មកុដ​បវរកញ្ញា​។ នាង​ទទួល​បាន​រង្វាន់​ពិសេស​២​ទៀត​គឺ «Miss Famous» និង «Miss Healthy Skin» ដោយ​រង្វាន់​នីមួយ​ៗ​បាន​ទទួល​ប្រាក់​៨០០​ដុល្លារ ៕