កំពូល​រថយន្ត​ថ្លៃ​កប់​ពពក​ 9 ម៉ូដែល ផលិត​ឡើង​សម្រាប់​លំដាប់​សេដ្ឋី

បើ​និយាយ​អំពី​រថយន្ត​ទំនើប​គឺ​មាន​ច្រើន​ប្រភេទ​ដែល​អ្នក​ស្គាល់ តែ​បើ​សិន​ជា​និយាយ​ពី​កំពូល​រថយន្ត​ទំនើប​នឹង​មាន​តម្លៃ​ថ្លៃ ប្រិយ​មិត្ត​មួយ​ចំនួន​អាច​នឹង​ស្គាល់​​ត្រឹម​តែ​ ប៉ុន្មាន​ប្រភេទ​ប៉ុណ្ណោះ។ ​សម្រាប់​ថ្ងៃ​នេះ CAMBOMAG និង​បង្ហាញ​ជូន​ប្រិយមិត្ត​នូវ​កំពូល​រថយន្ត​ថ្លៃ​កប់​ពពក​លំដាប់​ពិភព​លោក​ចំនួន​ 9 គ្រឿង រួម​ជា​មួយ​នឹង​តម្លៃ​ និង លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់​វា​ផង​ដែរ។

1 – រថយន្ត Lamborghini Veneno

  • តម្លៃ ៤.០០០.០០០ដុល្លារអាមេរិក
  • ផលិត​ដោយ : ក្រុមហ៊ុន Automobili Lamborghini S.P.A (អ៊ីតាលី)
  • បំពាក់​ម៉ាស៊ីន : V12 ចំណុះ ៦,៥លីត្រ
  • ថាមពល : ៧៨០សេះ
  • សន្ទុះល្បឿនពី០-១០០គ.ម/ម៉ : ២,៨វិនាទី
  • ល្បឿន​អតិបរមា : ៣៨៦,៦គ.ម/ម៉ ។

2 – រថយន្ត W Motors Lykan Hypersport

  • តម្លៃ ៣.៤០០.០០០ដុល្លារអាមេរិក
  • ផលិត​ដោយ : ក្រុមហ៊ុន W Motors (អារ៉ាប់រួម)
  • បំពាក់​ម៉ាស៊ីន : Turbocharged ៦ស៊ីឡាំង
  • ថាមពល : ៧៤០សេះ
  • សន្ទុះល្បឿនពី០-១០០គ.ម/ម៉ : ២,៨វិនាទី
  • ល្បឿន​អតិបរមា : ៣៦៤,៣គ.ម/ម៉ ។

3 – រថយន្ត Lamborghini Reventon

  • តម្លៃ ១.៦១០.០០០ដុល្លារអាមេរិក
  • ផលិត​ដោយ : ក្រុមហ៊ុន Automobili Lamborghini S.P.A (អ៊ីតាលី)
  • បំពាក់​ម៉ាស៊ីន : V12 ចំណុះ ៦,៥លីត្រ
  • ថាមពល : ៦៥០សេះ
  • សន្ទុះល្បឿនពី០-១០០គ.ម/ម៉ : ៣,៤វិនាទី
  • ល្បឿន​អតិបរមា : ៣៣៩,៥គ.ម/ម៉ ។

4 – រថយន្ត Koenigsegg Agera R

  • តម្លៃ ១.៦០០.០០០ដុល្លារអាមេរិក
  • ផលិត​ដោយ : ក្រុមហ៊ុន Koenigsegg (ស៊ុយអែត)
  • បំពាក់​ម៉ាស៊ីន : V8 Twin Turbo ចំណុះ ៥,០លីត្រ
  • ថាមពល : ១.១១៥សេះ
  • សន្ទុះល្បឿនពី០-១០០គ.ម/ម៉ : ២,៩វិនាទី
  • ល្បឿន​អតិបរមា : ៤១៨,៤គ.ម/ម៉ ។

5 – រថយន្ត Ferrari LaFerrari

  • តម្លៃ ១. ៣០០.០០០ដុល្លារអាមេរិក
  • ផលិត​ដោយ : ក្រុមហ៊ុន Ferrari S.P.A (អ៊ីតាលី)
  • បំពាក់​ម៉ាស៊ីន : V12 ចំណុះ ៦,៣លីត្រ
  • ថាមពល : ៧៨៩សេះ
  • សន្ទុះល្បឿនពី០-១០០គ.ម/ម៉ : ៣វិនាទី
  • ល្បឿន​អតិបរមា : ៣៥០គ.ម/ម៉ ។

6 – រថយន្ត Maybach Landaulet

  • តម្លៃ ១.២០០.០០០ដុល្លារអាមេរិក
  • ផលិត​ដោយ : ក្រុមហ៊ុន Maybach (អាល្លឺម៉ង់)
  • បំពាក់​ម៉ាស៊ីន : ៦លីត្រ
  • ថាមពល : ៤៦៣គីឡូវ៉ាត់
  • សន្ទុះល្បឿនពី០-១០០គ.ម/ម៉ : ៥,១វិនាទី
  • ល្បឿន​អតិបរមា : ២៥០គ.ម/ម៉ ។

7 – រថយន្ត Zenvo ST1

  • តម្លៃ ១.២០០.០០០ដុល្លារអាមេរិក
  • ផលិត​ដោយ : ក្រុមហ៊ុន Zenvo Automotive (ដាណឺម៉ាក)
  • បំពាក់​ម៉ាស៊ីន : V8 ចំណុះ ៧,០លីត្រ
  • ថាមពល : ១.២៥០សេះ
  • សន្ទុះល្បឿនពី០-១០០គ.ម/ម៉ : ៣វិនាទី
  • ល្បឿន​អតិបរមា : ៣៧៤,៩គ.ម/ម៉ ។

8 – រថយន្ត Hennessey Venom GT

  • តម្លៃ ១.១០០.០០០ដុល្លារអាមេរិក
  • ផលិត​ដោយ : ក្រុមហ៊ុន Hennessey Performance Engineering (អាមេរិក)
  • បំពាក់​ម៉ាស៊ីន : V8 Twin Turbo ចំណុះ ៧,០លីត្រ
  • ថាមពល : ១.៥០០សេះ
  • សន្ទុះល្បឿនពី០-១០០គ.ម/ម៉ : ២វិនាទី
  • ល្បឿន​អតិបរមា : ៤៦១,៨គ.ម/ម៉ ។

9 – រថយន្ត McLaren P1

  • តម្លៃ ១.១០០.០០០ដុល្លារអាមេរិក
  • ផលិត​ដោយ : ក្រុមហ៊ុន McLaren Automotive (អង់គ្លេស)
  • បំពាក់​ម៉ាស៊ីន : V8 Twin Turbo ចំណុះ ៣,៨លីត្រ
  • ថាមពល : ៩០៣សេះ
  • សន្ទុះល្បឿនពី០-១០០គ.ម/ម៉ : ៣វិនាទី
  • ល្បឿន​អតិបរមា : ៣៤៩,២គ.ម/ម៉ ៕

អត្ថបទដោយ ៖ Mr Dee

  • កំពូល​រថយន្ត​ថ្លៃ​កប់​ពពក​ 9 ម៉ូដែល ផលិត​ឡើង​សម្រាប់​លំដាប់​សេដ្ឋី已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:កំសាន្ត
Tags: