ចិន​សម្រេច​ដាក់​ទោស​ ​ប្រហារ​ជីវិត​មន្ត្រី​ជាន់​ខ្ពស់​ ម្នាក់​ទៀត​រឿង​ពុក​រលួយ

ចិន​សម្រេច​ដាក់​ទោស​ ​ប្រហារ​ជីវិត​មន្ត្រី​ជាន់​ខ្ពស់​ ម្នាក់​ទៀត​រឿង​ពុក​រលួយ

ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា ប្រទេសនេះ បានសម្រេចដាក់ទោសប្រហារជីវិតអតីតប្រធានបក្ស កុំម្មុយនីស្តចិនប្រចាំខេត្តយុនណាន់ ពីបទស៊ីសំណូក ដែល Reuters ថា នេះគឺជាមន្ត្រីចិនថ្មីមួយទៀតដែលស្ថិត នៅក្នុងសង្គ្រាមបោសសម្អាតអំពើពុករលួយរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង។

Reuters បានដកស្រង់សម្ដីតុលាការចិន ចុះផ្សាយថា លោក ប៉ៃ អេនភី (Bai Enpei) អាយុ ៧០ឆ្នាំ បានរំលោភ តួនាទីរបស់លោក ក្នុងនាមលោកជាប្រធានបក្សប្រចាំខេត្តយុនណាន់រហូតដល់ឆ្នាំ២០១១ និងតំណែងមន្ត្រី កំពូលនៅខេត្តជីងហៃ ដោយបានកិបកេងថវិកាជាតិជាង ៣៧លានដុល្លារអាមេរិក។

បើតាម Reuters ប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បន្ទាប់ពីលោក ស៊ី បានឡើងកាន់អំណាច អស់រយៈពេលជិត ៤ឆ្នាំកន្លងមកនេះ។ នៅក្នុងយុទ្ធនាការនេះ មន្ត្រីជាន់ខ្ពស់ជាច្រើន ត្រូវបានចាប់ខ្លួន ក្នុងនោះ មានទាំងអតីតមេសន្តិសុខជាតិ លោក ជូ យ៉ុងកាង ផងដែរ៕

ប្រភព ៖ vodhotnews

  • ចិន​សម្រេច​ដាក់​ទោស​ ​ប្រហារ​ជីវិត​មន្ត្រី​ជាន់​ខ្ពស់​ ម្នាក់​ទៀត​រឿង​ពុក​រលួយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: