សាវិន ហ្វីលីព​​ ស្នើ​ជំនួយ​ពី​ឧកញ៉ា ហុង ពីវ​ សង្គ្រោះ​ទារិកា​វ័យ​២ខែ​​មាន​ប្រស្រី​​ភ្នែក​ឡើង​បាយ

សាវិន ហ្វីលីព​​ ស្នើ​ជំនួយ​ពី​ឧកញ៉ា ហុង ពីវ​ សង្គ្រោះ​ទារិកា​វ័យ​២ខែ​​មាន​ប្រស្រី​​ភ្នែក​ឡើង​បាយ

រាជធានីភ្នំពេញ៖ តារាសម្ដែង សាវិន ហ្វីលីព នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះ បានបង្ហោះសំណេរមួយតាមរយៈទំព័រហ្វេសប៊ុករបស់លោក ដើម្បីស្នើសុំឲ្យលោក ឧកញ៉ា ហុង ពីវ ជួយបរិច្ចាគថវិកាដើម្បីជួយសង្គ្រោះដល់ទារិកាអាយុ២ខែម្នាក់ ដែលប្រស្រីភ្នែកឡើងបាយ មិនអាចមើលពិភពលោកដ៏ធំល្វើយនេះបាន ហើយពេទ្យប្រាប់ថា រយៈពេលដែលអាចព្យាបាលទារិកាកម្សត់រូបនេះ ឱ្យភ្លឺភ្នែកនៅមានពេលត្រឹមតែ២សប្ដាហ៍ទៀតប៉ុណ្ណោះ ហើយការដូរកែវភ្នែកអស់១៨០០ដុល្លារ។

ក្នុងសាររបស់តារារូបនេះបានសរសេរថា “ជូនចំពោះលោកឧកញ៉ា ហុង ពីវ ជាទីគោរពរាប់អានខ្ញុំមានការគោរពកោតស្ញប់ស្ញែង ចំ ពោះទឹកចិត្តសប្បុរសធម៌របស់លោកយ៉ាងខ្លាំងនាពេលថ្មីៗនេះ សូមលោកអាណិតមេត្តាជួយបរិច្ចាគថវិកាសង្គ្រោះដល់កែវភ្នែកទារិកា ប្រស្រីភ្នែកឡើងបាយនេះផង នាងមានឈ្មោះ ធឿន មីមី មានអាយុ២ខែ ជាកូនទី២ ក្នុងគ្រួសារក្រីក្រ នៅស្រុកបាទី ខេត្តតាកែវ”។

លោកបន្តថា “ឪពុកនាងជាកម្មករចុះទូកនៅថៃ ទាំងមិនទាន់បានមើលមុខកូនផង។ ថ្មីៗនេះទារិកា អភ័ព្វកំពុងទទួលការពិនិត្យដោយវេជ្ជបណ្ឌិតឯកទេសភ្នែក នៅមន្ទីរពេទ្យកុមារអង្គរ (សៀមរាប) ហើយពេទ្យប្រាប់ថា រយៈពេលដែលអាចព្យាបាលទារិកា ឱ្យភ្លឺភ្នែកនៅមានរយៈពេលត្រឹមតែ២សប្ដាហ៍ទៀតប៉ុណ្ណោះ ការសង្គ្រោះ គឺមានតែវះកាត់ដូរកែវភ្នែក និងត្រូវទិញកែវភ្នែកដូរម្ខាងតម្លៃ១៨០០ដុល្លារអាមេរិក តែគាត់មិនមានលទ្ធភាពទេ..ថ្ងៃនេះម្ដាយនិងទារិកានេះបានត្រលប់ទៅភ្នំពេញវិញហើយ”។

ក្នុងនាមជាម្ចាស់ស្ថាបនិកមូលនិធិជួយកុមារម្នាក់ លោកក៏បានអំពាវនាវ ឲ្យសប្បុរសជនទាំងអស់មេត្តារួមគ្នា ជួយសង្គ្រោះទារិកាកម្ស ត់នេះ អោយមើលឃើញពិភពលោកនេះផង “ដោយក្ដីរាប់អាន សាវិន ហ្វីលីព ស្ថាបនិកមូលនិធិកុមារសាវិនកម្ពុជា  សូមជួយស៊ែអោយលោកឧកញ៉ា ហុង ពីវ បានឃើញផង .. នេះជាលេខម្ដាយទារិកា ធឿន ម៉ីម៉ី០៩៧ ៦៦ ២០ ៩៥២”៕

ប្រភព ៖ kqube

  • សាវិន ហ្វីលីព​​ ស្នើ​ជំនួយ​ពី​ឧកញ៉ា ហុង ពីវ​ សង្គ្រោះ​ទារិកា​វ័យ​២ខែ​​មាន​ប្រស្រី​​ភ្នែក​ឡើង​បាយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: