រុស្ស៊ី និង​អាមេរិក រុស្ស៊ី និង NATO សុទ្ធ​តែ​រឿង​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​គ្នា​ផ្នែក​យោធា

រុស្ស៊ី និង​អាមេរិក រុស្ស៊ី និង NATO សុទ្ធ​តែ​រឿង​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​គ្នា​ផ្នែក​យោធា

កាសែតរុស្ស៊ីមួយបានធ្វើការព្យាករណ៍ ចំពោះលទ្ធភាពនៃការកកើតការប្រឈមមុខដាក់គ្នាផ្នែកយោធា រវាងរុស្ស៊ី និងអាមេរិក ខណៈដែលដំណោះស្រាយសម្រាប់ប្រទេសស៊ីរី ដែលប្រទេសទាំង២កំពុងពិភាក្សាគ្នានោះ បានឈានដល់ដំណាក់កាលលែងត្រូវគ្នាហើយ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីក៏បានបញ្ជូនមីស៊ីលមួយប្រភេទ ដែលអាចបាញ់ដល់អាល្លឺម៉ង់ ទៅកាន់ក្បែរព្រំដែនប៉ូឡូញដែរ ដោយសារតែការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងក្រុមអង្គការ NATO

រុស្ស៊ី និង​អាមេរិក រុស្ស៊ី និង NATO សុទ្ធ​តែ​រឿង​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​គ្នា​ផ្នែក​យោធា

កាសែត Moskovsky Komsomolets របស់រុស្ស៊ី បានធ្វើការវិភាគថា អស់រយៈពេលជាយូរមកហើយ ដែលអាមេរិកចង់ផ្ដួលរំលំរដ្ឋាភិបាល Bashar Assad នៅស៊ីរី ដោយកងទ័ពអាមេរិកតែងវាយប្រហារលើកងទ័ពរដ្ឋាភិបាលជាញឹកញយ ហើយវាក៏ស្ដែងចេញយ៉ាងជាក់លាក់ដែរ ។ ដូច្នេះហើយវាមានជម្រើសតែ២ប៉ុណ្ណោះសម្រាប់រុស្ស៊ី ទី១គឺការពាររបបលោក Assad ទី២គឺវាយប្រហារលើអាមេរិកវិញ នេះជាអ្វីដែលអាចនាំឲ្យមានសង្គ្រាមរវាងអាមេរិក និងរុស្ស៊ី ។
រុស្ស៊ី និង​អាមេរិក រុស្ស៊ី និង NATO សុទ្ធ​តែ​រឿង​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​គ្នា​ផ្នែក​យោធា

ករណីមួយទៀតក្រៅពីរឿងសង្គ្រាមនៅស៊ីរី គឺចូលដល់ការសង្គ្រឺតធ្មេញដាក់គ្នា រវាងរុស្ស៊ី និងអង្គការ NATO រហូតឈានដល់ការបញ្ជូនមីស៊ីល Iskander ទៅដែនដី Kalingrad ដែលស្ថិតនៅជាប់ព្រំដែនប៉ូឡូញ ហើយមីស៊ីលនោះ មានវង់ប្រតិបត្តិដល់ទៅ៧២៤គីឡូម៉ែត្រ អាចបាញ់ដល់ទីក្រុង Berlin រដ្ឋធានីប្រទេសអាល្លឺម៉ង់បាន ។

សូមរម្លឹកថា អាល្លឺម៉ង់ជាសមាជិកដែលមានកងទ័ពក្នុងអង្គការ NATO ដ៏ច្រើនបំផុតមួយ ហើយការដែលរុស្ស៊ីបញ្ជូនមីស៊ីលទៅក្បែរប្រទេសប៉ូឡូញនោះ ត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier ចាត់ទុកថា ស្ថានភាពពេលនេះ គឺអាក្រក់ជាងនៅជំនាន់សង្គ្រាមត្រជាក់ទៅទៀត ។

គួររម្លឹកថា ការបង្កើនកងទ័ពរបស់ NATO នៅក្បែរព្រំដែនរុស្ស៊ី ត្រូវរុស្ស៊ីមើលឃើញថា ជាការគំរាមកំហែងដ៏ធំមួយ ហើយវាធ្វើឲ្យរុស្ស៊ីប្រើវិធានការតបទៅវិញ ដោយការបញ្ចេញទ័ព និងបញ្ជូនអាវុធជាដើម ។ ដោយឡែកនៅស៊ីរីវិញ ទាំងរុស្ស៊ី និងអាមេរិក សុទ្ធតែយល់ស្របនឹងការធ្វើសង្គ្រាមប្រឆាំងក្រុម ISIS តែអាមេរិកចង់លុបបំបាត់របប Assad ខណៈដែលរដ្ឋាភិបាលលោក Assad ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី ៕
ប្រភព ៖ kqube

  • រុស្ស៊ី និង​អាមេរិក រុស្ស៊ី និង NATO សុទ្ធ​តែ​រឿង​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​គ្នា​ផ្នែក​យោធា已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: