Pique នឹងបញ្ចប់អាជីពជាមួយអេស្ប៉ាញ ក្រោយ World Cup ឆ្នាំ២០១៨(មានវិដេអូ)

ខ្សែការពារប្រកបដោយភាពចម្រូងចម្រាស់របស់អេស្ប៉ាញ Gerard Pique បានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញថា រូបគេនឹងបញ្ចប់អាជីពជាអន្តរជាតិរបស់គេ ក្រោយពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨។ តារាឆ្នើមរបស់ក្លិប Barcelona បានធ្លាក់ក្រោមការរិះគន់ជារឿយៗទៅលើការបង្ហាញពីទម្រង់លេងរបស់គេនៅលើទីលាន និងជំហគាំទ្ររបស់គេសម្រាប់តំបន់ Catalan នៅខាងក្រៅទីលាន។

spain-national-team

ក្រោយពីក្រុមរបស់ខ្លួនបានកត់ត្រាជ័យជម្នះ ២-០ លើក្រុមជម្រើសជាតិអាល់បានី ក្នុងការប្រកួតជម្រុះកាលពីថ្ងៃអាទិត្យ រូបគេបានឲ្យដឹងថា៖ «World Cup នៅរុស្ស៊ី នឹងក្លាយជាយុទ្ធនាការចុងក្រោយរបស់ខ្ញុំជាមួយនឹងក្រុមជម្រើសជាតិនេះ ហើយខ្ញុំសង្ឃឹមថា នឹងទទួលបានការរីករាយពីរយៈពេល២ឆ្នាំចុងក្រោយនេះ»។ Pique បានប្រាប់បន្តថា៖ «នេះមិនមែនជាការសម្រេចចិត្តដែលខ្ញុំបានធ្វើនៅថ្ងៃនេះឡើយ ប៉ុន្តែ ខ្ញុំបានគិតអស់រយៈពេលជាយូរមកហើយ។

ប៉ុន្តែ ការរិះគន់ផ្សេងៗនៅថ្ងៃនេះបានបន្ថែមទៅលើអ្វីដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។ ខ្សែការពាររូបនេះ ដែលនឹងឈានដល់វ័យ៣១ឆ្នាំ នៅពេល World Cup ឈានមកដល់នោះ បានបន្ថែមទៀតថា៖ «មានមនុស្សជាច្រើនជឿជាក់ថា វាជារឿងល្អដែលខ្ញុំមិនស្ថិតនៅទីនេះ»។

Pique ដែលបានរងនូវការស្រែកចំអកឲ្យជារឿយៗពីសំណាក់អ្នកគាំទ្ររបស់អេស្ប៉ាញនោះ បានលេងក្នុងជម្រើសជាតិអេស្ប៉ាញ ក្នុងពេលពួកគេបានឈ្នះ World Cup ឆ្នាំ២០១០ និង Euro ឆ្នាំ២០១២៕

សូមទស្សនាវិដេអូ Highlight រវាងលករុុំទាំងពីរ

ប្រភពព័ត៌មាន៖ sports.yahoo.com

The post Pique នឹងបញ្ចប់អាជីពជាមួយអេស្ប៉ាញ ក្រោយ World Cup ឆ្នាំ២០១៨(មានវិដេអូ) appeared first on CamboSport.