សម្តេច​តេ​ជោ អញ្ជើញ​ទៅ​ដល់ អាកាសយានដ្ឋាន​ទ័ពអាកាស នៃ​កងទ័ព​ភូមិន្ទ​ថៃ

សម្តេច​តេ​ជោ អញ្ជើញ​ទៅ​ដល់ អាកាសយានដ្ឋាន​ទ័ពអាកាស នៃ​កងទ័ព​ភូមិន្ទ​ថៃ



ភ្នំពេញ : សម្តេច អគ្គ មហា សេនាបតី តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង គណៈប្រតិភូ ជាន់ខ្ពស់ រាជរដ្ឋាភិបាល កម្ពុជា បាន អញ្ជើញ ទៅ ដល់ អាកាសយានដ្ឋាន ទ័ពអាកាស នៃ កងទ័ព ភូមិន្ទ ថៃ ទីក្រុង បាងកក ព្រះរាជាណាចក្រ ថៃ ដើម្បី ចូលរួម កិច្ចប្រជុំ កំពូល ស្តី ពី កិច្ច សន្ទនា នៃ កិច្ច សហប្រតិបត្តិការ អាស៊ី ACD លើក ទី ២ ដែល នឹង ប្រារ ព្វ ធ្វើ ឡើង នៅ ថ្ងៃ ទី ១០ តុលា ។

យន្តហោះ ពិសេស របស់ ព្រះរាជាណាចក្រ កម្ពុជា បាន ចុះ ចត ប្រកបដោយ សុវត្ថិភាព កាលពី វេលា ម៉ោង ៩ និង ១៥ នាទី ។ វត្តមាន នៃ ការ អញ្ជើញ ដល់ របស់ សម្តេច តេ ជោ នាយក រដ្ឋមន្ត្រី និង គណៈប្រតិភូ ត្រូវ បានការ ធ្វើ គារវកិច្ច ស្វាគមន៍ យ៉ាង ស្និទ្ធស្នាល រាក់ទាក់ ពី សំណាក់ លោក ស៊ូ រ៉ា ផា ន់ តានី យូ រ៉ា ដ ហា ណា រដ្ឋមន្ត្រី នៃ ខុទ្ទកាល័យ នាយក រដ្ឋមន្ត្រី ថៃ លោកស្រី អ៊ា ត សោភា ឯកអគ្គរាជទូត ព្រះរាជាណាចក្រ កម្ពុជា ប្រចាំ ព្រះរាជាណាចក្រ ថៃ ព្រមទាំង ឥស្សរជន ជាន់ខ្ពស់ រាជរដ្ឋាភិបាល ថៃ និង ឥស្សរជន ការទូត របស់ ព្រះរាជាណាចក្រ កម្ពុជា ប្រចាំ ព្រះរាជាណាចក្រ ថៃ ជា ច្រើន រូប ។

ដំណើរ ទស្សនកិច្ច នេះ ធ្វើ ឡើង តប តាម ការ អ ញ្ចើ ញ របស់ លោក ឧត្ដមសេនីយ៍ ប្រា យុទ្ធ ចាន់ អូ ចារ នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ ថៃ ។  

រដ្ឋមន្ត្រី ប្រតិភូ អម នាយក រដ្ឋមន្ត្រី លោក ស្រ៊ី ថា ម រ៉ុ ង បាន ប្រាប់ អ្នក សារព័ត៌មាន មុន ពេល ចេញដំណើរ ថា នៅ ទីនោះ មានការ ងារ ជា ច្រើន ដែល សម្ដេច តេ ជោ នាយក រដ្ឋមន្ត្រី ត្រូវ បំពេញ គឺ ទាំង លក្ខណៈ ទ្វេភាគី និង ពហុភាគី ។ ជា ពិសេស កិច្ចប្រជុំ កំពូល ស្តី ពី កិច្ច សន្ទនា កិច្ច សហប្រតិបត្តិការ អាស៊ី លើក ទី ២ ហៅ កាត់ ថា ACD នេះ នឹង ផ្ដោត លើ អាទិភាព សំខាន់ ចំនួន ៦ រួម មាន ៖  ទី ១ កា រត ភ្ជាប់ សុវត្ថិភាព ស្បៀងអាហារ ថាមពល និង ទឹក , ទី ២ កា រត ភ្ជាប់ , ទី ៣ វិស័យ វិទ្យាសាស្ត្រ បច្ចេកទេស និង របកគំហើញ ថ្មី ,  ទី ៤ ការ អប់រំ និង ការ អភិវឌ្ឍន៍ ធនធានមនុស្ស ,  ទី ៥ ទេសចរណ៍ និង វប្បធម៌ , ទី ៦ ការ លើកកម្ពស់ នូវ វិធីសាស្ត្រ ដើម្បី ការ រួម បញ្ចូល និង ការ អភិវឌ្ឍន៍ ប្រកបដោយ ចីរភាព ។  

នៅ ក្នុង កិច្ចប្រជុំ កំពូល ACD នេះ មាន វត្តមាន ចូលរួម ពី ប្រមុខរដ្ឋ និង ប្រមុខ រដ្ឋាភិបាល នៃ បណ្ដា ប្រទេស ជា សមាជិក ជា ច្រើន ដូច ជា ស៊ុ ល តង់ ប្រុយ ណេ , ប្រធានាធិបតី អ៊ី រ៉ ង់ , ប្រធានាធិបតី គុយ វ៉េ ត អនុ ប្រធានាធិបតី ចិន មី យ៉ា ន ម៉ា ព្រមទាំង នាយក រដ្ឋមន្ត្រី ប្រទេស កម្ពុជា , ប៊ូ តង់ , ឡាវ , បា រ៉ែ ន , ម៉ា ឡេ ស៊ី , សាធារណរដ្ឋ កូរ៉េ , ថៃ , និង គណៈប្រតិភូ ជា ច្រើន ទៀត តំណាង អោយ ប្រទេស ជា សមាជិក ។

តាម កម្មវិធី ដែល បាន គ្រោងទុក នៅ រសៀល ថ្ងៃ ទី ៩ តុលា នេះ សម្តេច តេ ជោ នាយក រដ្ឋមន្ត្រី និង ជួប ពិភាក្សា ទ្វេ ភាគី ជាមួយ សម ភាគី ថៃ លោក ឧត្តមសេនីយ៍ ប្រា យុទ្ធ ច័ន្ទ អូ ចា នាយក រដ្ឋមន្ត្រី ថៃ ក្នុង គោលបំណង ដើម្បី ពង្រឹង និង ពង្រីក កិច្ច សហប្រតិបត្តិការ នៃ ព្រះរាជាណាចក្រ ទាំង ពីរ ឲ្យ កាន់តែ រឹង មាំ និង រីក ចម្រើន ទ្វេ ឡើង ថែម ទៀត ។ 

ជាមួយ គ្នា នេះ សម្តេច តេ ជោ នាយក រដ្ឋមន្ត្រី នឹង ជួប ពិភាក្សា គ្នា ផង ដែរ ជាមួយ លោក វ៉ាង ក្យូ អា (Hwang Kyo-ahn) នាយក រដ្ឋមន្ត្រី នៃ សាធារណរដ្ឋ កូរ៉េ ។ ដូច គ្នា និង បណ្តា មេដឹកនាំ អាស៊ី ដទៃ ទៀត ដែរ នោះ សម្តេច តេ ជោ នាយក រដ្ឋមន្ត្រី នឹង ថ្លែង សុន្ទរកថា គ ន្លឹៈ ក្នុង ពិធី បើក កិច្ចប្រជុំ កំពូល ស្តី ពី កិច្ច សន្ទនា នៃ កិច្ច សហប្រតិបត្តិការ អាស៊ី ACD លើក ទី ២ ក្រោម ប្រធានបទ អាស៊ី តែ មួយ ថាមពល ចម្រុះ ដែល នឹង ប្រារ ព្វ ធ្វើ ឡើង នៅ ថ្ងៃ ទី ១០ តុលា ។

គួរ រំលឹក ថា កិច្ចប្រជុំ កំពូល ស្តី ពី កិច្ច សន្ទនា កិច្ច សហប្រតិបត្តិការ អាស៊ី ហៅ កាត់ ថា ACD ត្រូវ បាន បង្កើត ឡើង នៅ ឆ្នាំ ២០០២ នៅ ក្នុង ប្រទេស ថៃ ដែល ប្រទេស កម្ពុជា ក៏ ជា សមាជិក ស្ថាបនិក ផង ដែរ ហើយ រហូត មក ដល់ ពេល នេះ មាន សមាជិក រហូត ដល់ ៣៤ ប្រទេស ។ កិច្ចប្រជុំ កំពូល នេះ គឺជា វេទិកា មួយ មាន គោលបំណង កសាង សហគមន៍ អាស៊ី ឈរ លើ មូលដ្ឋាន នៃ ភាពរឹងមាំ ពហុភាព ធនធាន ដ៍ ស្តុកស្តម្ភ និង ភាព ប្រកួតប្រជែង របស់ ប្រទេស នីមួយ ៗ នៅ ទ្វីបអាស៊ី ។

 

ចំណែក កិច្ចប្រជុំ កំពូល លើក ទី ១ ត្រូវ បាន ធ្វើ ឡើង នៅ ប្រទេស គុយ វ៉េ ត ក្នុង ឆ្នាំ ២០១២ និង លើក ទី ២ នេះ នៅ ទីក្រុង បាងកក ។ រីឯ កិច្ចប្រជុំ កំពូល លើក ទី ៣ នា ឆ្នាំ ២០១៨ ខាង មុខ គឺ គ្រោង នឹង ធ្វើ ឡើង នៅ សាធារណរដ្ឋ អ៊ី រ៉ ង់ ៕