រថយន្ត​កុងតឺន័រ ធ្លាក់​ចិញ្ចើម​ផ្លូវ​ដោយ​ខ្លួនឯង គ្មាន​អ្នក​របួស

រថយន្ត​កុងតឺន័រ ធ្លាក់​ចិញ្ចើម​ផ្លូវ​ដោយ​ខ្លួនឯង គ្មាន​អ្នក​របួស



ព្រះ​សីហ​នុ​: រថយន្ត​កុងតឺន័រ​មួយ​គ្រឿង របស់​ក្រុមហ៊ុន សូ ងួ​ន បាន​ក្រឡាប់​ធ្លាក់​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ កាលពី​រំលង​អធ្រាត្រ ឆ្លង​ចូល​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ម្តុំ​ជិត​ស្រះ​ទឹក ផ្លូវ​ចុះ​ពី​ឃ្លាំង​លើ ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

មន្ត្រី​នគរបាល បានអោយ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង ក្នុង​ពេល​ដែល អ្នកបើកបរ​រថយន្ត បើក​គេច​ម៉ូតូ ២ ទៅ ៣ គ្រឿង ដែល​ទំនងជា ចង់​បុក​ប៉ះ ជាមួយ​រថយន្ត ពេល​កំពុង​មាន​ភ្លៀង​ខ្លាំង និង​ថា​ប្រសិនបើ​អ្នកបើកបរ រថយន្ត​កុងតឺន័រ មួយ​គ្រឿង​នេះ មិន​មាន​ស្មារតី​ល្អ បើក​គេច​រហូត​ដល់ ក្រឡាប់​ខ្លួនឯង​នោះ​ទេ មនុស្ស ៣ ទៅ ៤ នាក់ ដែល​ជិះ​ម៉ូតូ អាច​នឹង​ស្លាប់​បាត់បង់​ជីវិត ឬ​រង​របួស ដោយសារ​ការ​បុក​ប៉ះ​គ្នា ជា​មិន​ខាន​។

ទោះបីជា​យ៉ាងនេះ​ក្តី អ្នកបើកបរ​រថយន្ត​កុងតឺន័រ មិន​មាន​រង​របួស​នោះ​ទេ តែ​រថយន្ត​កុងតឺន័រ កំពុង​តែ​ប្រើ​រថយន្ត​ស្ទូច អូស​ចេញពី​ចិញ្ចើមថ្នល់​៕