ហេតុផល​ ​៤​ ​​អ្នក​គួរ​ប្រើ​ ​iPhone

ទោះ​ ​iPhone​ ​ជា​ច្រើន​ម៉ូដែល​បាន​បង្ហាញ​ខ្លួន​ ​អម​នឹង​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពាសពេញ​ពិភពលោក​ ​ក៏​នៅ​មាន​ប្រិយមិត្ត​មួយ​ចំនួន​មិន​ទាន់​បាន​ប្រើ ដោយ​​​មិន​ទាន់​​បាន​ដឹង​ពី​ចំណុច​ពិសេស​ ​ឬ​មិន​សូវ​ចាប់​អារម្មណ៍​ចំពោះ​ស្មាតហ្វូន​មួយ​នេះ។ iPhone​ ​ស្ទើរ​គ្រប់​ម៉ូដែល​តែង​មាន​ចំណុច​ពិសេស​ ​៤​ ​យ៉ាង​ ដែល​ជា​ហេតុ​ផល​សមរម្យ​​អាច​ពិចារណា​​ទិញ​ប្រើ។

 

មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ ​(iOS)​ ​ដែល​ទទួល​ការ​ធានា​ ​និង​អាប់ដេត​រៀងរាល់​ឆ្នាំ​ ​ហើយ​ទោះ​ម៉ូដែល​ចាស់​ក៏​អាច​ប្រើ​ ​iOS​ ​ជំនាន់​ចុង​ក្រោយ​បាន​ ​(iPhone 5​ ​ចេញ​ឆ្នាំ​ ​២០១២​ ​អាច​ប្រើ​ ​iOS​ ​ចេញ​ឆ្នាំ​ ​២០១៦)។

 

ហេតុផល​ ​៤​ ​​អ្នក​គួរ​ប្រើ​ ​iPhone

 

កម្មវិធី​ ​(app)​ ឬហ្គេមដែល​ដំណើរ​ការ​យ៉ាងរលូន។ ​ ​iOS​ ​គឺ​ជា​របក​គំហើញ​នៃ​ការ​បង្កើត​ ​App​ ​ហើយ​រាល់​ ​App​ ​ដែល​មាន​ក្នុង​ ​App Store​ ​គឺ​ទទួល​ការ​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​ក្រុម​ការងារ​របស់​ ​Apple មុន​អនុញ្ញាត​ដាក់​​ឲ្យ​មាន​ការ​ដោនឡូត​លើ App Store នោះ។

 

ហេតុផល​ ​៤​ ​​អ្នក​គួរ​ប្រើ​ ​iPhone

 

មិន​ងាយ​មាន​បញ្ហា​បាត់​សេវា ព្រោះ​​សម្រាប់​អ្នក​ទិញ​ ​iPhone ផ្តាច់ពីក្រុមហ៊ុន​ AT&T ក៏​អា​ចយកទៅ​ប្រើសេវារបស់ Verizon ឬក្រុមហ៊ុន​ផ្សេងៗ (សម្រាប់នៅអាមេរិច) ហើយ​មាន​ភ្នាក់ងារ​ផ្តល់​សេវា​ជួសជុល​ដែល​មាន​ជំនាញ​ជា​ច្រើន​កន្លែង៕

 

ហេតុផល​ ​៤​ ​​អ្នក​គួរ​ប្រើ​ ​iPhone

 

អាន​បន្ត​ ​៖​ ធ្វើ​ការ​ប៉ុន្មាន​ថ្ងៃ​ ទើប​សន្សំ​លុយ​គ្រប់​ទិញ​ ​iPhone 7?

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​businessinsider