ដំរី«បាក់ម៉ៃ»ស្លូតវិញ ​មនុស្ស​ទៅ​ជិត​​បាន​ ក្រោយ​​ហ្ម​ម្នាក់​ស្លាប់

ខេត្ត​មណ្ឌ​លគិរី ៖ ដំរី​ឈ្មោលមួយក្បាល​ឈ្មោះ «​បាក់​ម៉ៃ​» ត្រូវគេមើលឃើញថា វាបាន​ស្លូត​វិញ​ហើយ​ បន្ទាប់​ពី​ជាប់​​ចំណង​អស់​រយៈពេល​ជិត​​១​ខែ​មកនោះ ។ ដំរីនេះ ​បានជាន់​​​ព្រេច​​​ហ្ម​ម្នាក់​​បណ្តាល​ឱ្យ​ស្លាប់​យ៉ាងរ​ន្ធត់ និង​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ រស់​នៅ​តាម​ដងផ្លូវ​ ពី​ក្រុង​សែន​មនោ​រម្យ ឆ្ពោះទៅ​ស្រុក​ពេ​ជ្រា​ដា​ (​តំបន់​ទឹកជ្រោះ​ប៊ូ​ស្រា​) ​ខ្លាចគ្រប់គ្នា ​។

យោង​​តាម​គណនី​​ហ្វេ​ស​ប៊ុ​ករប​ស់លោកឃុន ឌី​យ៉ូ​ន ប្រធាន​អង្គការ​សត្វ​ដំរី​ខេត្តមណ្ឌលគិរី​បានឱ្យដឹង​ថា ក្រុមការងារ​របស់​លោក រួម​និង​មន្ត្រី​បសុពេទ្យ តែង​ចុះ​តាមដាន ​និង​ត្រួតពិនិត្យ​ពី​សកម្មភាព​របស់​ដំរី​មួយ​ក្បាល​នោះ ​។

​លោក​បន្តថា ពេល​នេះ​ ដំរី​ «បាក់ម៉ៃ» វា​ហាក់ដូចជា​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​ហើយ ព្រោះ​នៅ​ពេល​ដែល​លោក​ និង​អ្នក​ភូមិ​យក​អំពៅដើម​ចេក​​ទៅ​ឱ្យវា​ស៊ី ឃើញ​ថា វា​អនុ​ញ្ញា​​ឱ្យមនុស្ស​ទៅ​ជិត​​បាន មិន​ដូច​កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន គ្រាន់តែ​ឃើញ​មនុស្ស​មិន​បាន​ផង ប្រាកដជា​ដេញ​ជាន់​មិន​​ខាន​ ។

បើ​តាម​ការ​​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​​សត្វ​ដំរី​បាន​​ឲ្យ​ដឹង​​ថា ពេល​នេះ​​ដំរី​ឈ្មោល​ឈ្មោះ​​បាក់​ម៉ៃស្លូត​វិញ​ ហើយ​និង​អាចបញ្ជា​ឱ្យវា​ទ្រោម​
(​បន្ទាបខ្លួន​ឱ្យមនុស្ស​ជិះ​)​បាន​ ។