Chelsea ដាក់​ការ​ដេញ​ថ្លៃ​ដល់​៦០​លាន​ផោន​រំពឹង​ថា​អាច​នាំ​​កីឡាករ​រូប​នេះ​ត្រលប់​មក​វិញ​

មួយរយៈចុងក្រោយក្លឹប Chelsea ចេះតែបន្តធ្វើការដេញថ្លៃលើខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិកគឺកីឡាករ Romelu Lukaku ពីក្លឹប Everton ជាហូរហែរខណៈត្រូវបានបដិសេធម្ដងជាពីរដងរួចទៅហើយ ។

ខណៈថ្មីៗសំណើដេញថ្លៃ៥០លានផោនពីសំណាក់ Chelsea ត្រូវបានក្លឹប Everton ច្រានចោល ក៏ប៉ុន្តែក្លឹប Chelsea មិនទាន់អស់ចិត្តក្នុងនាំអតីតកីឡាករដែលធ្លាប់នៅក្លឹបរបស់ខ្លួនរូបនេះ ( ចន្លោះឆ្នាំ២០១១-២០១៣ ) ឲ្យត្រលប់ទៅវិញនោះទេ ដោយ Chelsea ត្រូវបានគេដឹងថាបង្កើនការដេញថ្លៃរហូតដល់ទៅ៦០លានផោន ដោយរំពឹងថាអាចនាំខ្សែប្រយុទ្ធរូបនេះត្រលប់ទៅវិញបាន ។

ការមិនបោះបង់ការដេញថ្លៃខ្សែប្រយុទ្ធរូបនេះព្រោះបច្ចុប្បន្ន Chelsea កំពុងមានក្ដីបារម្ភថាកីឡាករ Diego Costa អាចនឹងត្រូវក្លឹប AT Madrid នាំយកគេត្រលប់ទៅអេស្ប៉ាញ ខណៈ Chelsea នៅសល់តែកីឡាករវ័យក្មេងខ្វះបទពិសោធន៍ដូចជា Traore និង Batshuyi ប៉ុណ្ណោះ ។ ហើយ Lukaku ជាជម្រើសដ៏ល្អមួយព្រោះខ្សែប្រយុទ្ធរូបនេះតែងតែគ្រាប់បាល់ជារឿយៗដោយរដូវកាលមុនគេស៊ុតបាន២៥គ្រាប់ក្នុងការបង្ហាញខ្លួន៤៦ប្រកួតឲ្យ Everton ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Chelsea ដាក់​ការ​ដេញ​ថ្លៃ​ដល់​៦០​លាន​ផោន​រំពឹង​ថា​អាច​នាំ​​កីឡាករ​រូប​នេះ​ត្រលប់​មក​វិញ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:កីឡា
Tags: