Murray យក​ឈ្នះ​ Dimitrov ២​សិត​ទល់​០ ដើម្បី​លើក​ពាន China Open

Andy Murray បាន​លើក​ពាន​ទី​៥​នៅ​ឆ្នាំ​២០១៦ និងទី​៤០​ក្នុង​អាជីព​វាយ​កូន​បាល់​ ក្រោយ​យក​ឈ្នះ Grigor Dimitrov នូវ​លទ្ធផល ២​សិត​ទល់​០ គឺ ៦-៤ និង​ ៧-៦ (៧-២) ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ China Open។

 

Murray យក​ឈ្នះ​ Dimitrov ២​សិត​ទល់​០ ដើម្បី​លើក​ពាន China Open Andy Murray

 

កីឡាករ​ដែល​កាន់​ចំណាត់​ថ្នាក់​លេខ​១​ពិភពលោក​មក​ពី​ចក្រភព​អង់គ្លេស​បាន​និយាយ​ក្រោយ​ឈ្នះ​ពាន​ថា៖ “វា​គឺជា​សប្ដាហ៍​ដ៏​ល្អ​បំផុត​ ហើយ​ខ្ញុំ​ពិត​ជា​រីក​រាយ​ចំពោះ​ការ​លេង​២​ប្រកួត​ចុងក្រោយ​ក្នុង​កម្មវិធី​នេះ។ ខ្ញុំ​នឹង​ផ្ដោត​អារម្មណ៍​សម្រាប់​ពាន​បន្ទាប់​គឺ Shanghai”។

 

សម្រាប់​ China Open ផ្នែក​នារី​វិញ កីឡាការិនី​លេខ​១​របស់​ចក្រភព​អង់គ្លេស Johanna Konta បាន​ប្រកួត​ចាញ់​ Radwanska ដែល​មាន​ចំណាត់ថ្នាក់​លេខ​៣​ពិភពលោក​ក្នុង​លទ្ធផល ៦-៤ និង ៦-២៕

 

Murray យក​ឈ្នះ​ Dimitrov ២​សិត​ទល់​០ ដើម្បី​លើក​ពាន China OpenJohanna Konta

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC