Pique ​កាត់​ដៃ​អាវ​ទង់​ជាតិ​អេស្ប៉ាញ​ចេញ​ ​រួច​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ

Gerard Pique ​ខ្សែ​ការពារ​ក្រុម​ FC Barcelona ​​បាន​​ប្រកាស​​ថា​ ខ្លួន​នឹង​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​​អេស្ប៉ាញ​ ​ក្រោយ​ចប់​ World Cup 2018 ​នៅ​ប្រទេស​រុស្សី​ខាង​មុខ​ បន្ទាប់​ពី​មាន​រឿង​រ៉ាវ​កាត់​ដៃ​អាវ​ តំណាង​ទង់​ជាតិ​អេស្ប៉ាញ ក្នុង​ការ​ប្រកួត​​​ដែល​ឈ្នះ​​អាល់បានី​ ២-០ ​នៅ​វគ្គ​ជម្រុះ​ World Cup ​យប់​មិញ។

 

Pique ​កាត់​ដៃ​អាវ​ទង់​ជាតិ​អេស្ប៉ាញ​ចេញ​ ​រួច​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ

Gerard Pique (អាវ​ស)

 

​ខ្សែ​ការពារ​កណ្ដាល​រូប​នេះ គឺជា​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​ល្អ​បំផុត​ម្នាក់​រយៈពេល​​៧​​ឆ្នាំ​ចុង​ក្រោយ​នេះ​ និង​ជួយ​ឲ្យ​អេស្ប៉ាញ​ឈ្នះ​ World Cup ​2010 ​និង​ឈ្នះ​ពាន Euro 2012 ​ផង​ដែរ។ Pique ​លេង​ឲ្យ​ជម្រើស​ជាតិ​​អេស្ប៉ាញ​​តាំង​ពី​ឆ្នាំ​២០០៩ ​បង្ហាញ​ខ្លួន​សរុប​បាន​​៨៥​ប្រកួត ​​ស៊ុត​បាន​៥​គ្រាប់។

 

ក្នុង​ការ​ប្រកួត​យប់​មិញ​ Pique ​បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​អាវ​ខុស​គេ​ ដោយ​​​រូប​គេ​បាន​កាត់​ដៃ​អាវ​ ដែល​មាន​ពណ៌​តំណាង​ឲ្យ​ទង់​ជាតិ​អេស្ប៉ាញ​ចេញ​ ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​អេស្ប៉ាញ​​ ចំអក​ឲ្យ​​និង​លើក​ឡើង​ថា​ កីឡាករ​វ័យ​​២៩​ឆ្នាំ​រូប​នេះ​​ប្រកាន់​​ជំហរ​ជន​ជាតិ​នៅ​តំបន់​ Catalonia។ ទោះ​ជា​យ៉ាង​ណា កីឡាករ​រូប​នេះ​ បាន​ប្រាប់​មូលហេតុ​ថា ព្រោះ​តែ​ដៃ​អាវ​វែង​ពេក ធ្វើ​ឲ្យ​​មាន​ការ​រំខាន​ ទើប​បាន​​ជា​រូប​គេ​កាត់​វា​ចេញ។

 

Pique ​កាត់​ដៃ​អាវ​ទង់​ជាតិ​អេស្ប៉ាញ​ចេញ​ ​រួច​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ

 

ក្រោយ​ចប់​ការ​ប្រកួត Pique ​​បាន​​និយាយ​ថា World Cup 2018 គឺជា​ការ​បង្ហាញ​ខ្លួន​លើក​ចុង​ក្រោយ​​របស់​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ “ខ្ញុំ​បាន​គិត​ពី​វា​ច្រើន​ណាស់​មក​ហើយ។ នេះ​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ឆេវឆាវ​ទេ។ មាន​មនុស្ស​ច្រើន​ ដែល​គិត​ថា​​​វា​ជា​រឿង​ល្អ​ បើ​ខ្ញុំ​មិន​នៅ​ទី​នេះ​ (ជម្រើស​ជាតិ​អេស្ប៉ាញ)”។ អតីត​កីឡាករ​ក្រុម​ Manchester United ​បាន​បញ្ជាក់៕

 

Pique ​កាត់​ដៃ​អាវ​ទង់​ជាតិ​អេស្ប៉ាញ​ចេញ​ ​រួច​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ

 

Pique ​កាត់​ដៃ​អាវ​ទង់​ជាតិ​អេស្ប៉ាញ​ចេញ​ ​រួច​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ

 

Pique ​កាត់​ដៃ​អាវ​ទង់​ជាតិ​អេស្ប៉ាញ​ចេញ​ ​រួច​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail