សមាជិក​សភា​​ស្ទាក់ស្ទើរ​​មិន​ចូល​ប្រជុំ​សភា

មួយថ្ងៃបន្ទាប់ពីសន្យាថានឹងបញ្ចប់ការធ្វើពហិការមិនចូលសភាជាច្រើនខែរបស់ខ្ួន គណបក្សសង្គ្រោះជាតិបានប្តូរចិត្តវិញកាលពីម្សិលមិញ ដោយមិនចូលប្រជុំសភាពេលព្រឹក ដោយសារអ្វីដែលខ្លួននិយាយថា ជាការគំរាមកំហែងទាក់ទិននឹងការតវ៉ានៅប្រទេសអូស្ត្រាលី។ ខណៈដែលតំណាងរាស្ត្រគណបក្សប្រឆាំងធ្វើសន្និសីទកាសែតនៅទីស្នាក់ការកណ្តាលក្នុងក្រុងភ្នំពេញដោយពន្យល់ថា ពាក្យចចាមអារ៉ាមនៃអំពើហិង្សាដែលអាចកើតមានបានបណ្តាលឲ្យមានការប្តូរផែនការនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារមួយនៅទំព័រហ្វេសប៊ុករបស់លោកមិនខ្វល់នឹងការធ្វើពហិការជាបន្តនេះទេ។ លោក ហ៊ុន សែន បានសរសេរសារមួយមានទាំងរូបលោកថតសែលហ្វីអង្គុយក្នុងសភាផងថា “ទោះមាន់មិនរងាវ ក៏ព្រះអាទិត្យនៅរះដដែល ព្រោះមិនមែនជាចំណាប់ខ្មាំងរបស់ក្រុមណាមួយនោះទេ”។ ក្នុងសារមួយផ្សេងទៀត លោកបានមានប្រសាសន៍ថា សហគមន៍អន្តរជាតិ ដែលការរិះគន់នាពេលថ្មីៗអំពីការរំលោភសិទ្ធិមនុស្សរបស់គេត្រូវបានច្រានចោលដាច់អហង្ការដោយរដ្ឋាភិបាលនោះ អាចមើលឃើញបក្សណាដែលបានរារាំងការវិលទៅរកប្រក្រតីភាពវិញ។ លោកបានមានប្រសាសន៍ថា “នៅពេលនេះ ក្រុមមន្ត្រីស្ថានទូតអាចឃើញយ៉ាងច្បាស់អំពីអាកប្បកិរិយានិងសកម្មភាពតំណាងរាស្ត្របក្សប្រឆាំង”។ ក៏ប៉ុន្តែ តំណាងគណបក្សសង្គ្រោះជាតិបាននិយាយថា ពាក្យចចាមអារ៉ាមនៃការសងសឹកដែលអាចកើតមានចំពោះការតវ៉ានៅក្រុងមែលប៊នប្រឆាំងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីនោះ បានបណ្តាលឲ្យពួកខ្លួនកែប្រែផែនការរបស់ខ្លួនមិនទៅសភាវិញ បន្ទាប់ពីអាក់ខានអស់ពេលជាងបួនខែ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំង បានមានប្រសាសន៍ក្នុងសន្និសីទកាសែតនោះថា “យើងបានមើលឃើញស្ថានការណ៍នយោបាយល្អ ដូច្នេះយើងអាចចូលរួមប្រជុំនៅសភា”។ លោកបាននិយាយថា “ប៉ុន្តែបន្ទាប់មក យើងបានទទួលព័ត៌មាននៅនាទីចុងក្រោយអំពីពាក្យចចាមអារ៉ាម ដែលយើងទុកចិត្ត គឺគំរាមកំហែងតំណាងរាស្ត្រ។ ហេតុនេះហើយ យើងបានទូរស័ព្ទប្រាប់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់ និងបានសម្រេចមិនចូលរួមប្រជុំ”។ លោក […]

The post សមាជិក​សភា​​ស្ទាក់ស្ទើរ​​មិន​ចូល​ប្រជុំ​សភា appeared first on The Cambodia Daily.