អ្នកតវ៉ានៅអូស្ត្រាលីរិះគន់ ហ៊ុន ម៉ាណែត យ៉ាងខ្លាំងទាក់ទិននឹងលោក កែម ឡី

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចុះពង្រឹងសហគមន៍ក្រៅប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ជាថ្មីម្ដងទៀតបានជួបនឹងក្រុមអ្នកតវ៉ាដែលខឹងសម្បាក្នុងដំណើរទស្សនកិច្ចថ្មីបំផុតរបស់លោកនៅក្រៅប្រទេស លើកនេះនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ ដោយប្រឈមនឹងការតវ៉ាពីមុននៅពេលធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្រុមអ្នកតវ៉ានៅប្រទេសអូស្ត្រាលីបានផ្ដោតកំហឹងរបស់ពួកគេលើឃាតកម្មកាលពីខែកក្កដា លើលោក កែម ឡី អ្នកវិភាគនយោបាយ ដែលមជ្ឈដ្ឋានជាច្រើនជឿថាជាការវាយប្រហារដែលគាំទ្រដោយរដ្ឋាភិបាល។ អ្នកតវ៉ាប្រហែល២០០នាក់ ដែលភាគច្រើនពាក់អាវពណ៌ខ្មៅមានរូបមុខលោក កែម ឡី និងកាន់បដាមានពាក្យស្លោកជាច្រើន ក្នុងនោះមានទាំងពាក្យស្លោកថា “ទមិឡតិរច្ឆានចុះនរក” បានស្រែកដាក់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ខណៈដែលលោកដើរចូលភោជនីយដ្ឋានមួយកន្លែងមានអ្នកគាំទ្រជាច្រើននាក់ក្នុងទីក្រុងមែលប៊ន។ ការតវ៉ានេះត្រូវបានដឹកនាំដោយលោក ហុង លីម អ្នកនយោបាយអូស្ត្រាលីដើមកំណើតខ្មែរ ដែលត្រូវហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជាកាលពីខែសីហា ព្រោះបានហៅរដ្ឋាភិបាលថា “តិរច្ឆាន” ក្នុងបទសម្ភាសន៍មួយ។ លោកបានជំរុញឱ្យអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាលើកឡើងអំពីការស្លាប់របស់លោក កែម ឡី នៅពេលអាហារល្ងាចនោះ។ “យើងទាំងអស់គ្នាជាខ្មែរ សូមបងប្អូនដែលទៅបរិភោគ សួរ [ឧត្ដមសេនីយ៍ឯក ម៉ាណែត] នរណាដែលបានសម្លាប់ កែម ឡី សូមឆ្លើយ”។ លោកបានស្រែកដោយមានសំឡេងពីក្រោយថា  “ម៉ាណែត ក្បត់ជាតិ”។ […]

The post អ្នកតវ៉ានៅអូស្ត្រាលីរិះគន់ ហ៊ុន ម៉ាណែត យ៉ាងខ្លាំងទាក់ទិននឹងលោក កែម ឡី appeared first on The Cambodia Daily.