ជប៉ុន ប្រកាសអាសន្ន បន្ទាប់ពីភ្នំភ្លើងដ៏ធំបំផុតរបស់ខ្លួន ផ្ទុះឡើង (មានវីដេអូ)

ជប៉ុន៖ កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុន បានប្រកាសអាសន្នភ្លាមៗ បន្ទាប់ពីភ្នំភ្លើងដ៏ធំបំផុតនៅក្នុងប្រទេសរបស់ខ្លួនបានផ្ទុះឡើង ដោយបានបញ្ចេញផ្សែង និងកំទេចផេះផង់ជាច្រើនទៅលើមេឃ ក្នុងកម្ពស់ជាង១០គីឡូម៉ែត្រ។

ភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន បានធ្វើការប្រកាសអាសន្នក្នុងកម្រិតធ្ងន់ធ្ងរលំដាប់ទី៣ របស់ខ្លួន បន្ទាប់ពីភ្នំភ្លើង Aso ស្ថិតក្នុងខេត្ត Kumamo ភាគនិរតីនៃកោះ Kyushu បានផ្ទុះកាលពីព្រឹកថ្ងៃសៅរ៍ សប្តាហ៍មុននេះ។

ភ្នំភ្លើង Aso បានផ្ទុះឡើង ដោយបញ្ចេញកំទេចផេះ និងថ្មភ្នំភ្លើងទៅលើមេឃ ៦,៨ម៉ាយ (ជាង១០គីឡូម៉ែត្រ) លើសពីនេះក៏មានការព្រមានអំពីការធ្លាក់ផេះក្រាស់ៗនៅចម្ងាយជាង២៥គីឡូម៉ែត្រ ភាគខាងត្បូងឆៀងខាងកើតនៃភ្នំនេះផងដែរ។ 

វីដេអូពីទូរទស្សន៍ NHK របស់ជប៉ុន បានបង្ហាញឲ្យឃើញនូវអណ្ដាតភ្លើងពណ៌ទឹកក្រូចនៅចំណុចមួយចំនួនលើកំពូលភ្នំ។ ក្រុមមន្ត្រីប៉ូលិស និងអភិបាលក្រុង បាននិយាយថា គេមិនទាន់មានរបាយការណ៍ណាមួយទាក់ទងនឹងមនុស្សរបួសពីការផ្ទុះភ្នំភ្លើងនេះនៅឡើយទេ។

មិនមានផ្ទះប្រជាជនរស់នៅក្នុងតំបន់ជុំវិញភ្នំភ្លើងនោះឡើយ តែទោះយ៉ាងណាទីក្រុងនៅក្បែរៗនោះ ត្រូវបានគេរាយការណ៍ថាមានអគារ និងរថយន្តជាច្រើនត្រូវបានគ្របដណ្ដប់ដោយកំទេចផេះ។

ប្រភពព័ត៌មានបានៀដឹងថា ទីក្រុង Aso ដែលនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីភ្នំភ្លើងនេះក៏កំពុងតែរៀបចំសម្រាប់ការភៀសខ្លួនផងដែរ ខណៈដែលមានកំទេចផេះជាច្រើនបានគ្របដណ្ដប់ពេញជញ្ជាំងអគារ ដើមឈើ និងផ្លូវ ក្នុងទីក្រុង។ ទន្ទឹមនឹងនេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កំទេចផេះជាច្រើនត្រូវបានគេឃើញមានធ្លាក់នៅក្នុងផ្នែកខ្លះនៃភាគខាងលិចប្រទេសជប៉ុន។ 

ប្រភពព័ត៌មានបានបន្តថា ផ្ទះរបស់ប្រជាពលរដ្ឋជាង២៩,០០០គ្រួសារ បានដាច់ចរន្តអគ្គិសនី ភ្លាមៗបន្ទាប់ពីមានការផ្ទុះភ្នំភ្លើង ប៉ុន្តែបញ្ហាត្រូវបានដុះស្រាយនៅរយៈពេល២ម៉ោងក្រោយមក នេះបើយោងតាមសម្តីរបស់អ្នកនាំពាក្យមន្រ្តីអគ្គិសនី។ តែទោះជាយ៉ាងណា ភ្នាក់ងាររបស់ជប៉ុន បាននិយាយថា ភ្នំភ្លើង Aso នេះ គឺមិនស្ថិតស្ថេរ និងអាចផ្ទុះឡើងជាថ្មីម្តងទៀតគ្រប់ពេល។

គួររំឮកថា កាលពីឆ្នាំ២០១៤ ភ្នំភ្លើង Ontake ស្ថិតក្នុងភាគកណ្ដាលនៃប្រទេសជប៉ុន បានផ្ទុះលើង និងសម្លាប់មនុស្ស៦៣នាក់ដែលជាគ្រោះមហន្តរាយភ្នំភ្លើងអាក្រក់បំផុតក្នុងប្រទេសជប៉ុន ក្នុងរយៈពេល៩ទសវត្សចុងក្រោយ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជប៉ុន ប្រកាសអាសន្ន បន្ទាប់ពីភ្នំភ្លើងដ៏ធំបំផុតរបស់ខ្លួន ផ្ទុះឡើង (មានវីដេអូ)

ជប៉ុន ប្រកាសអាសន្ន បន្ទាប់ពីភ្នំភ្លើងដ៏ធំបំផុតរបស់ខ្លួន ផ្ទុះឡើង (មានវីដេអូ)

ជប៉ុន ប្រកាសអាសន្ន បន្ទាប់ពីភ្នំភ្លើងដ៏ធំបំផុតរបស់ខ្លួន ផ្ទុះឡើង (មានវីដេអូ)

ជប៉ុន ប្រកាសអាសន្ន បន្ទាប់ពីភ្នំភ្លើងដ៏ធំបំផុតរបស់ខ្លួន ផ្ទុះឡើង (មានវីដេអូ)