ឌីជេ ណាណា ប្រាប់​គន្លឹះ​ធ្វើ​ឱ្យ Page មួយ​មាន​អ្នក Like ច្រើន

អតីត​ពិធី​ការី​ដ៏​ល្បី និង​មាន​ប្រជាប្រិយភាព​ កញ្ញា នាង សុវ៉ាតណា ឬ​ឌីជេ ណាណា ជា​ស្ត្រី​ខ្មែរ​មួយ​រូប​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ​តាម​រយៈ​វោហាស័ព្ទ​ត្រង់ៗ​ក្នុង​ការ​ផ្ដល់​យោបល់​ដោះស្រាយ​វិបត្តិ​ស្នេហា បញ្ហា​ផ្លូវ​ចិត្ត​ដល់​យុវវ័យ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដូចជា​ទូរទស្សន៍ វិទ្យុ ហើយ​ក៏​បាន​វិវឌ្ឍ​ទៅ​ជា​តារា​ហ្វេសបុក​ដ៏​ល្បី ដោយ​​ Page របស់​កញ្ញា​មាន​អ្នក​ចុច Like រហូត​ដល់​ជាង ៣៤ម៉ឺន​នាក់។

 

ឌីជេ ណាណា ប្រាប់​គន្លឹះ​ធ្វើ​ឱ្យ Page មួយ​មាន​អ្នក Like ច្រើន

 

ក្រៅ​ពី​ពូកែ​ដោះស្រាយ​វិបត្តិ ឌីជេ​ណាណា ក៏​បាន​ចែក​រំលែក​គន្លឹះ​ធ្វើ​យ៉ាងណា ឱ្យ Page មួយ​មាន​អ្នក Like ច្រើន និង​មិន​ធ្វើ​ឱ្យ​ពួកគេ​ធុញ​ទ្រាន់។

 

ស្ត្រី​ឆ្នើម​មាន​ដើម​កំណើត ក្នុង​គ្រួសារ​លំបាក​នៃ​ខេត្ត​កំពង់ចាម​រូប​នេះ បាន​ឲ្យ​ដឹង​នៅ​ក្នុង​កម្មវិធី Coffee Time របស់ Sabay ថា ដើម្បី​ឲ្យ​ Page មួយ​ (មិន​ប្រើ​លុយ Boost) មាន​អ្នកLike ច្រើន អ្នក​បង្កើត​ត្រូវ​​​យល់​ច្បាស់​ពី​គោលបំណង​របស់​ខ្លួន​ជា​មុន​​សិន ថា​បង្កើត​ឡើង​​​ដើម្បី​​អ្វី ហើយ​​ផ្ដល់​អត្ថប្រយោជន៍​​អ្វី​ខ្លះ​ដល់​អ្នក like។ ចំណុច​ពិសេស​មួយ​ទៀត​នោះ ក្រោយ​មាន​អ្នកគាំទ្រ​ច្រើន​ហើយ ម្ចាស់ Page មិន​គួរ​ផ្សាយពាណិជ្ជកម្ម​ច្រើន​ពេក​ទេ ព្រោះ​ឲ្យ​អ្នកគាំទ្រ​ធុញទ្រាន់ ឬ Unlike Page ចោលវិញ។

 

ឌីជេ​ណាណា បាន​ឱ្យ​ដឹង​ថា ពី​មុន​កញ្ញា​គ្មាន​គោល​បំណង​ចង់​បង្កើត Page ឡើយ ប៉ុន្តែ​ដោយសារ Friend ក្នុង​ហ្វេសប៊ុក​គ្រប់​​ចំនួន​កំណត់​ កញ្ញា​ក៏​បង្កើត​តែ​ម្ដង ដោយ​បាន​បង្ហោះ​ព័ត៌មាន និង​ដំណោះ​ស្រាយ​ល្អៗ​​ជា​ហូរហែ។

 

 ឌីជេ ណាណា ប្រាប់​គន្លឹះ​ធ្វើ​ឱ្យ Page មួយ​មាន​អ្នក Like ច្រើន

 

ឌីជេ ណាណា ប្រាប់​គន្លឹះ​ធ្វើ​ឱ្យ Page មួយ​មាន​អ្នក Like ច្រើន

 

បើ​ប្រិយមិត្ត​ចង់​តាម​ដាន​វីដេអូ​​លំអិត​ទាំង​ស្រុង​របស់​ឌីជេ ណាណា ពី​ការ​បង្កើត Page និង​​ព័ត៌មាន​ផ្សេងៗ​ទៀត​នោះ ​សូម​ទស្សនា​​កម្មវិធី Coffee Times របស់ Sabay ដូច​ខាងក្រោម៖